វិស័យសេដ្ឋកិច្ច

​​ហេតុអ្វីសេដ្ឋកិច្ចឥណ្ឌូនេស៊ី មានកំណើនល្អប្រសើរនៅតែលើក្រដាស តែប្រជាជនភាគច្រើននៅតែជួបការលំបាក?


ទិន្នន័យផ្លូវការពីរដ្ឋាភិបាលឥណ្ឌូនេស៊ី បានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសដែលមានទំហំធំជាងគេនៅអាស៊ានមួយនេះបានកើនឡើងដល់ ៥,១% ក្នុងឆ្នាំ២០២៥ និងបន្តហក់ឡើងដល់ជាង ៥,៤% ក្នុងឆមាសទី១ ឆ្នាំ២០២៦។
សេដ្ឋកិច្ចឥណ្ឌូនេស៊ីមានល្អនៅលើក្រដាស_តែប្រជាជនភាគច្រើននៅតែជួបការលំបាក
ដោយ

ទោះជាយ៉ាងណា ក្រុមអ្នកវិភាគបានគូសបញ្ជាក់ថា តួលេខកំណើនសេដ្ឋកិច្ចដ៏ល្អនេះនៅមិនទាន់អាចកែប្រែប្រាក់ចំណូល និងបង្កើតឱកាសការងារដល់ពលរដ្ឋឱ្យបានស្មើគ្នានៅឡើយទេ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Jakarta Post កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ឥណ្ឌូនេស៊ី មិនទាន់បានជួយធ្វើឱ្យប្រសើរឡើង នៃជីវភាពប្រជាជនក្នុងកម្រិត ដែលរំពឹងទុកនៅឡើយទេ។

នៅក្នុងរយៈពេល២ឆ្នាំបន្ទាប់ពីលោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto) បានឡើងកាន់តំណែងជាប្រធានាធិបតី សេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី បានបង្ហាញពីសញ្ញាកើនឡើងយ៉ាងល្អប្រសើរ ថែមទាំងអាចគ្រប់គ្រងអត្រាអតិផរណាបានយ៉ាងរឹងមាំ ទោះបីជាត្រូវប្រឈមនឹងសម្ពាធសេដ្ឋកិច្ចសកលក៏ដោយ។ ប៉ុន្តែផ្ទុយទៅវិញ ប្រជាជនឥណ្ឌូនេស៊ី ជាច្រើន នៅតែត្អូញត្អែរថា ពួកគេប្រឈមនឹងការលំបាកយ៉ាងខ្លាំងក្នុងការស្វែងរកប្រាក់ចំណូលបន្ថែម ឬការងារដែលមានប្រាក់ខែសមរម្យ។

ក្រោមការដឹកនាំរបស់លោក ប្រាបូវ៉ូ សេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី បានកើនដល់ ៥,១% នៅក្នុងឆ្នាំ២០២៥ និងជាង ៥,៤% នៅឆមាសទី១ឆ្នាំ២០២៦ ដែលជាអត្រាកើនឡើងខ្ពស់បំផុតមិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ ២០១៣ មក។ ប៉ុន្តែក្រុមអ្នកវិភាគបានកត់សម្គាល់ថា ទោះបីជាតួលេខម៉ាក្រូសេដ្ឋកិច្ចមើលទៅល្អយ៉ាងណាក៏ដោយ តែពលរដ្ឋភាគច្រើននៅតែជួបប្រទះវិបត្តិគ្មានការងារធ្វើក្នុង និងទទួលបានប្រាក់ឈ្នួលទាប។

លោក គី ហាងតៃ (Qi Hang Tay) អ្នកវិភាគមកពីស្ថាប័នសេដ្ឋកិច្ច The Economist Intelligence Unit បានលើកឡើងថា ការសម្រេចបានកំណើន GDP ខ្ពស់ វាជាសមិទ្ធផលដ៏គួរឱ្យសរសើនៅក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកពោរពេញដោយហានិភ័យ និងភាពមិនប្រាកដប្រជាខ្ពស់។ ទោះជាយ៉ាងណាលោកបានសង្កត់ធ្ងន់ថា កំណើនតួលេខនេះនៅមិនទាន់បានរុញច្រានឱ្យមានការកើនឡើងនូវប្រាក់ចំណូលគ្រួសារ ឬបង្កើតឱកាសការងារឱ្យបានរឹងមាំ និងគ្រប់គ្រាន់សម្រាប់ពលរដ្ឋទូទៅនៅឡើយទេ។ លោកបានបន្ថែមថា ប្រជាជនឥណ្ឌូនេស៊ីជាច្រើននៅតែជួបបញ្ហាក្នុងការស្វែងរកការងារក្នុងប្រព័ន្ធដែលមានប្រាក់ខែល្អ ខណៈកំណើនប្រាក់ឈ្នួលបច្ចុប្បន្នរត់មិនទាន់ការកើនឡើងនៃជីវភាពរស់នោះទេ។

ជាមួយគ្នានេះលោក ចូសួ ផាដេត (Josua Pardede) ប្រធានអ្នកសេដ្ឋកិច្ច នៃធនាគារ Permata បានរំលេចថា គម្លាតយ៉ាងធំរវាងកំណើន GDP និងស្ថានភាពជីវភាពជាក់ស្តែងរបស់ប្រជាជនបានស្តែងឱ្យឃើញយ៉ាងច្បាស់ថា កំណើនសេដ្ឋកិច្ចលើក្រដាសនេះមិនទាន់អាចធានានូវវិបុលភាព និងសមធម៌ក្នុងសង្គមសម្រាប់ពលរដ្ឋគ្រប់រូបបាននៅឡើយទេ៕




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីទេសចរណ៍ថៃ តបការព្រមានរបស់ចិន បើភ្ញៀវទេសចរធម្មតាគ្មាននរណាទៅចាប់ពង្រត់ដឹកតាមឡានឡើយ

ការចេញសេចក្តីប្រកាសព្រមានកាលពីពេលថ្មីៗរបស់ស្ថានទូតចិន ប្រចាំទីក្រុងបាងកក ពាក់ព័ន្ធនឹងហានិភ័យនៃការចាប់ជំរិតនៅក្នុងប្រទេសថៃ បានធ្វើឱ្យលោក …

ជីប ម៉ុង បន្តបោះពួយវិនិយោគលើផ្សារទំនើប ជីប ម៉ុង ថៅវើ ទោះស្ថានភាពសេដ្ឋកិច្ច​ប្រឈមនឹង​ភាព​មិនច្បាស់លាស់

បើទោះបីជាទីផ្សារអចលនទ្រព្យ និងការធ្វើពាណិជ្ជកម្មនៅកម្ពុជាកំពុងប្រឈម នឹងភាពមិនច្បាស់លាស់​នៃ​សេដ្ឋកិច្ចសាកលយ៉ាងណាក្ដី ក៏ក្រុមហ៊ុន ជីប ម៉ុង …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ