វិស័យអប់រំ

ឥណ្ឌូនេស៊ី គ្រោងរឹតបន្តឹងលើការលេងហ្គេម ក្រោយមានហេតុការណ៍ផ្ទុះធ្វើឱ្យមនុស្សជិត១០០នាក់រងរបួស


ប្រទេសឥណ្ឌូនេស៊ី កំពុងពិចារណារឹតបន្តឹងលើការលេងហ្គេមមួយចំនួនដូចជាហ្គេម PUBG ជាដើម បន្ទាប់ពីមានហេតុការណ៍ផ្ទុះនៅសាលារៀនមួយក្នុងទីក្រុងហ្សាកាតា ធ្វើឱ្យមនុស្សជិត១០០នាក់រងរបួស ខណៈពួកគេកំពុងប្រមូលផ្ដុំគ្នា ដើម្បីធ្វើអធិដ្ឋាននៅព្រះវិហារអ៊ិស្លាមមួយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Strait Times។
វិស័យអប់រំ
ដោយ

យ៉ាងហោចណាស់មានមនុស្សជិត១០០នាក់ បានរងរបួសក្នុងហេតុការណ៍ផ្ទុះមួយនៅសាសារៀនក្នុងព្រះវិហារអ៊ិស្លាមមួយកន្លែងក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នៅពេលពួកគេកំពុងប្រមូលផ្តុំគ្នា ដើម្បីធ្វើអធិដ្ឋាន។ ក្រោយមានការផ្ទុះនេះកើតឡើង អាជ្ញាធរឥណ្ឌូនេស៊ី បានបើកការស៊ើបអង្កេតដោយរកឃើញថា វាជាប់ពាក់ព័ន្ធនឹងសិស្សម្នាក់ ដែលបានលេងហ្គេមវីដេអូ។

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto) បានបញ្ជាឱ្យគណៈរដ្ឋមន្ត្រីរបស់ លោក ពិនិត្យមើលលទ្ធភាពនៃការរឹតបន្តឹងលើការលេងហ្គេមវីដេអូមួយចំនួនដូចជាហ្គេម PUBG ជាដើម បន្ទាប់ពីទទួលបានព័ត៌មានថ្មីៗអំពីការស៊ើបអង្កេតរបស់ប៉ូលិសលើសកម្មភាពបែបនេះ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឥណ្ឌូនេស៊ី លោក Prasetyo Hadi បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សាការតា កាលពីថ្ងៃទី៩ ខែវិច្ឆិកា។

លោក Prasetyo បាននិយាយថា ពេលនេះឥណ្ឌូនេស៊ី កំពុងគិតអំពីការរឹតបន្តឹងលើហ្គេមវីដេអូព្រោះនៅក្នុងហ្គេមទាំងនេះ វាបានបង្ហាញអំពីអាវុធជាច្រើនប្រភេទផ្សេងៗគ្នា ដែលវាងាយស្រួលក្នុងការរៀនសូត្រ និងយកគម្រូតាម ហើយហ្គេមនេះ ក៏បានជំរុញឱ្យធ្វើអំពើហិង្សាផងដែរ ប៉ុន្តែលោកមិនបានពន្យល់លម្អិតថា តើនឹងត្រូវរឹតបន្តឹងក្នុងកម្រិតណានោះទេ។

ហ្គេមវីដេអូប្រយុទ្ធ PUBG ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Krafton របស់កូរ៉េខាងត្បូង ហើយវាជាហ្គេមមួយ ដែលធ្វើសកម្មភាពបាញ់ប្រហារដោយមានអ្នកលេងតាមអ៊ីនធឺណិតជាច្រើនរហូតធ្វើឱ្យហ្គេមនេះមានប្រជាប្រិយភាពខ្លាំងរួមជាមួយហ្គេមមួយចំនួនទៀតដូចជាហ្គេម Fortnite និងហ្គេម Free Fire ផងដែរ៕

ដោយ៖ សុខ មង្គល




More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ