វិនិយោគិន

វិនិយោគិនបរទេសសម្រុកដកខ្លួនចេញពីទីផ្សារថៃ ច្រើនបំផុតមិនធ្លាប់មាន


វិនិយោគិនបរទេសកំពុងសម្រុកលក់ទ្រព្យសម្បត្តិ និងភាគហ៊ុនរបស់ពួកគេនៅក្នុងប្រទេសថៃ ដោយសារវិបត្តិថាមពលដែលបណ្ដាលមកពីជម្លោះរវាងអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ បានគំរាមកំហែងដល់ក្តីសង្ឃឹម នៃការងើបឡើងវិញនៃសេដ្ឋកិច្ច ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល (Anutin Charnvirakul) បូករួមនឹងភាពជាប់គាំងខាងនយោបាយដែលកំពុងគ្របដណ្ដប់លើទីក្រុងបាងកក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ៍។
វិនិយោគិន
ដោយ

ជម្លោះនៅមជ្ឈិមបូព៌ាបានជំរុញឱ្យតម្លៃប្រេងសកលហក់ឡើងជិតដល់១០០ដុល្លារក្នុងមួយបារ៉ែល ដែលបង្ខំឱ្យបណ្តាប្រទេសក្នុងតំបន់អាស៊ីត្រូវងាកមកផ្តោតលើការធានាការផ្គត់ផ្គង់ថាមពលពីឈូងសមុទ្រពែក្ស។ យោងតាមការស្រាវជ្រាវរបស់ធនាគារ គ្រុងស៊ីប្រទេសថៃត្រូវបានចាត់ទុកថា ជាប្រទេសមួយ ដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយសារថៃពឹងផ្អែកលើការនាំចូលប្រេង និងឧស្ម័នជិតពាក់កណ្តាលពីតំបន់មជ្ឈិមបូព៌ា។ បញ្ហានេះកាន់តែធ្ងន់ធ្ងរសម្រាប់ប្រទេសថៃ ដោយសារបំណុលសាធារណៈបានកើនឡើងកៀកនឹងកម្រិតកំណត់៧០% នៃផលិតផលក្នុងស្រុកសរុប (GDP) រួមផ្សំជាមួយបញ្ហាអតិផរណា ដែលបានកើតមានតាំងពីមុនផ្ទុះសង្គ្រាម។

ស្ថានភាពនេះជាការផ្លាស់ប្តូរដ៏គួរឱ្យកត់សម្គាល់ ព្រោះកាលពីដើមឆ្នាំ វិនិយោគិនបរទេសបានសម្រុកចូលមកទីផ្សារថៃយ៉ាងគំហុក។ទិន្នន័យពី LSEG បានបង្ហាញថា វិនិយោគិនបរទេសបានទិញភាគហ៊ុនថៃក្នុងតម្លៃ១,៧ពាន់លានដុល្លារក្នុងខែកុម្ភៈ បន្ទាប់ពីជ័យជម្នះរបស់លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ដែលបានបង្កើនក្តីសង្ឃឹមលើស្ថិរភាពនយោបាយ និងកំណែទម្រង់សេដ្ឋកិច្ច។

ទោះជាយ៉ាងណា នៅពេលសង្គ្រាមអ៊ីរ៉ង់ផ្ទុះឡើងនៅចុងខែកុម្ភៈ វិនិយោគិនបានដកខ្លួនយ៉ាងរហ័ស ដោយបានលក់ចេញភាគហ៊ុនក្នុងតម្លៃ៨២៣លានដុល្លារក្នុងខែមីនា ខណៈលំហូរចេញ នៃមូលបត្របំណុលមានរហូតដល់៧០៥លានដុល្លារ ដែលជាតួលេខច្រើនបំផុតមិនធ្លាប់មានចាប់តាំងពីខែតុលា ឆ្នាំ២០២៤។

ទោះបីជាមានបទឈប់បាញ់រយៈពេល២សប្តាហ៍ក្នុងខែនេះ ដែលជំរុញក្តីសង្ឃឹមខ្លះៗដល់ទីផ្សារភាគហ៊ុន និងប្រាក់បាត ក៏ដោយ ប៉ុន្តែវិនិយោគិននៅតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះភាពងាយរងគ្រោះរបស់ថៃ ប្រសិនបើតម្លៃប្រេងនៅតែបន្តស្ថិតក្នុងកម្រិតខ្ពស់៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


តម្លៃប្រេងបានធ្លាក់ចុះ ក្រោយមានក្ដីសង្ឃឹមថា អាម៉េរិក-អ៊ីរ៉ង់អាចឈានដល់ការចុះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម

តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានរអិលធ្លាក់ចុះនៅព្រឹកថ្ងៃទី១៦ ខែមេសា នេះ ក្រោយទីផ្សារមានសុទិដ្ឋិនិយមថា ភាពតានតឹងរវាងសហរដ្ឋអាម៉េរិក និ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ