អត្ថបទពាណិជ្ជកម្ម

ចូលរួមគាំទ្រកសិកម្មក្នុងស្រុកជាមួយ អិលអូអិលស៊ី នៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥ (CAFE 2025)


ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥៖ ក្នុងគោលបំណងគាំទ្រ និងលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា អិលអូអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេមួយនៅព្រះរាជាណាចក្រកម្ពុជា បានចូលរួមដាក់ស្តង់តាំងបង្ហាញអំពីផលិតផល និងសេវាកម្មនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥ (CAFE 2025) ដែលបានរៀបចំឡើងនៅក្នុងមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ចូលរួមគាំទ្រកសិកម្មក្នុងស្រុកជាមួយ អិលអូអិលស៊ី នៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥ (CAFE 2025)
ដោយ
អំពី LOLC

ព្រឹត្តិការណ៍ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកស្ទួយនូវផលិតផលខ្មែរ ក៏ដូចជាលើកកម្ពស់ការស្វែងយល់បន្ថែមអំពីការរីកចម្រើនរបស់​ ​អាជីវកម្ម​ សិប្បកម្ម និងសហគ្រាសតូចធំ ក្នុងស្រុក ដោយមានការអញ្ជើញចូលរួមពីបងប្អូន ប្រជាកសិករកម្ពុជា ម្ចាស់អាជីវកម្មខ្នាតធំ និងមធ្យម ម្ចាស់សហគ្រាស អ្នកផ្គត់ផ្គង់ អាជីវករ ទាំងអស់ដែលស្រលាញ់ផ្នែក កសិកម្មនៅកម្ពុជា។

អិលអូអិលស៊ី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាកសិករ និងសាធារណជនទាំងអស់ ដែលបានអញ្ជើញមកកាន់ស្តង់របស់ អិលអូអិលស៊ី ផ្ទាល់ ដើម្បីសាកសួរព័ត៌មានអំពីផលិតផល និងសេវាកម្មដែលស័ក្តិសមបំផុតសម្រាប់ប្រជាកសិករគ្រប់រូបដូចជា៖ ប្រាក់កម្ចីតាមរដូវកាល ផ្តល់ជូនទុនធំរហូតដល់ ១២០ លានរៀល និង​សេវារំលស់គ្រឿងចក្រកសិកម្ម ដែលទាមទារប្រាក់ចូលរួមមុនត្រឹម ៣០% តែប៉ុណ្ណោះ។ ផលិតផល និងសេវាកម្មទាំងនេះត្រូវបានរៀបចំឡើងយ៉ាងពិសេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងជួយសម្រួលដល់លំហូរសាច់ប្រាក់របស់កសិករខ្មែរ។

បន្ថែមពីការផ្តល់ជូនព័ត៌មានអំពីផលិតផល និងសេវាកម្មរបស់ អិលអូអិលស៊ី យ៉ាងយកចិត្តទុកដាក់ទៅកាន់អ្នកចូលរួម ពួកគាត់ក៏បានលេងហ្គេមសប្បាយៗ ដើម្បីឈ្នះរង្វាន់អនុស្សាវរីយ៍ដ៏ច្រើនសន្ធឹកសន្ធាប់ពី អិលអូអិលស៊ី ថែមទៀតផង។​




អត្ថបទបន្ទាប់


ស្តេចប្រេងអារ៉ាប៊ីសាអូឌីតកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ចងាកចេញពីវិស័យប្រេងមកវិស័យទេសចរណ៍

ក្រសួងទេសចរណ៍របស់ប្រទេសអារ៉ាប៊ីសាអូឌីត បាននិយាយថ្មីៗនេះថា ពេលនេះប្រទេសអារ៉ាប៊ីសាអូឌីតកំពុងបង្កើនកិច្ចខិតខំ ដើម្បីទាក់ទាញភ្ញៀវទេសចរមក…

ទីបំផុតរដ្ឋបាលលោក ត្រាំ មានលុយចាយវិញហើយ ក្រោយបិទដំណើរការរដ្ឋាភិបាលអស់រយៈពេលជាង៤០ថ្ងៃ

ទីបំផុតរដ្ឋបាលលោក ត្រាំ មានលុយចាយវិញហើយ ក្រោយបិទដំណើរការរដ្ឋាភិបាលអស់រយៈពេលជាង៤០ថ្ងៃ។ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ