វិស័យទេសចរណ៍

កោះត្រល់ជែងឈ្នះកោះបាលីរបស់ឥណ្ឌូនេស៊ី ក្លាយជាកោះស្រស់ស្អាតបំផុតនៅអាស៊ី


កោះត្រល់ ដែលជាកោះមួយដ៏ធំស្ថិតនៅចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីដីគោកវៀតណាម និងប្រមាណ១៥គីឡូម៉ែត្រពីដីគោកកម្ពុជា បានជែងឈ្នះកោះបាលី (Bali) របស់ឥណ្ឌូនេស៊ី ជាលើកដំបូងក្លាយជាកោះដ៏ស្រស់ស្អាតបំផុតនៅតំបន់អាស៊ី សម្រាប់ឆ្នាំ២០២៥ នេះ។ នេះបើយោងតាមទស្សនាវដ្តីអាម៉េរិក Condé Nast Traveler។
វិស័យទេសចរណ៍
ដោយ

កោះត្រល់ បានជែងឈ្នះកោះបាលីរបស់ឥណ្ឌូនេស៊ី ជាលើកដំបូងក្លាយជាកោះដ៏ស្រស់ស្អាតបំផុតប្រចាំអាស៊ីសម្រាប់ឆ្នាំ២០២៥ នេះ។ នៅក្នុងការបោះឆ្នោត កោះត្រល់ទទួលបាន ៩៥,៥១ពិន្ទុ ដោយកើនឡើង០,១៥ពិន្ទុ បើធៀបនឹងឆ្នាំ២០២៤ ដោយក្លាយជាជ័យលាភីម្ចាស់ពានរង្វាន់ប្រចាំឆ្នាំ Readers' Choice Awards របស់ទស្សនាវដ្តីអាម៉េរិក Condé Nast Traveler។

ជាមួយគ្នានេះ កោះ Langkawi របស់ម៉ាឡេស៊ី ជាប់ចំណាត់ថ្នាក់លេខ២ ចំណែកឯកោះ Samui របស់ប្រទេសថៃ ជាប់ចំណាត់ថ្នាក់លេខ៣ ខណៈកោះបាលី ដែលកាន់កាប់តំណែងកំពូលកាលពីឆ្នាំមុនបានធ្លាក់ចំណាត់ថ្នាក់ទៅដល់លេខ៦ នៅឆ្នាំនេះ បន្ទាប់ពីកោះ Boracay និងកោះ Palawan នៃប្រទេសហ្វីលីពីន។

កោះត្រល់ បានក្លាយជាកោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតរបស់វៀតណាម ក្នុងឆ្នាំនេះ។ កោះនេះទាក់ទាញភ្ញៀវទេសចរបរទេសបានចំនួន១,២លាននាក់នៅចន្លោះខែមករា និងខែកញ្ញា ឆ្នាំនេះ ដោយកើនឡើង៦៥,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយបានកើនលើសពីគោលដៅភ្ញៀវទេសចរបរទេស១លាននាក់សម្រាប់ឆ្នាំនេះរួចទៅហើយ។

យោងតាមមន្ទីរទេសចរណ៍ខេត្តអាន ញ៉ាង (An Giang) បានឱ្យដឹងថា គិតចាប់ពីដើមឆ្នាំមកទល់ពេលនេះ កោះត្រល់ទាក់ទាញភ្ញៀវទេសចរបានចំនួន៦,៥លាននាក់ រួមទាំងទេសចរក្នុងស្រុក ដែលលើសពីចំនួនទេសចរសរុប៥,៩លាននាក់របស់កោះនេះកាលពីឆ្នាំមុនរួចទៅ

ហើយ។

សូមបញ្ជាក់ថា ការស្ទង់មតិរបស់ទស្សនាវដ្ដី Condé Nast Traveler មានអ្នកចូលរួមស្ទង់មតិជិត៧៦ម៉ឺននាក់ ដោយចែករំលែកមតិរបស់ពួកគេលើបទពិសោធធ្វើដំណើរកម្សាន្តផ្សេងៗរបស់ពួកគេរួមទាំងទីក្រុង កោះ សណ្ឋាគារ រីហ្សត នាវាកម្សាន្ត ស្ប៉ា និងក្រុមហ៊ុនអាកាសចរណ៍ផងដែរ។ ពានរង្វាន់ប្រចាំឆ្នាំ Readers' Choice Awards របស់ទស្សនាវដ្តីអាម៉េរិក Condé Nast Traveler ដែលជាពានរង្វាន់ដ៏ចំណាស់បំផុតក្នុងឧស្សាហកម្មទេសចរណ៍បានវាយតម្លៃដោយផ្ដោតសំខាន់លើភាពល្អឥតខ្ចោះផ្នែកសណ្ឋាគារ រីហ្សត និងគោលដៅទេសចរណ៍នានាជុំវិញពិភពលោក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើមានកត្តាចម្បងអ្វីខ្លះជំរុញឱ្យចិន និងឥណ្ឌា សម្រុកទិញចូលមាសយ៉ាងគំហុក?

ហាងឆេងមាសនៅទីផ្សារកម្ពុជា បានបំបែកកំណត់ត្រាប្រវត្តិសាស្រ្តជាថ្មីឈានដល់ជិត ៤,៩០០ដុល្លារក្នុង១តម្លឹង កាលពីពេលថ្មីៗនេះ ហើយធនាគារយក្សអាម៉េរិក…

ថៃ ដាក់គោលដៅជំរុញទំហំពាណិជ្ជកម្មជាមួយឡាវ ឱ្យឈានដល់១១ពាន់លានដុល្លារ ក្រោយបិទព្រំដែនជាមួយកម្ពុជា

ក្រោយការដោះដូរពាណិជ្ជកម្មឆ្លងដែនជាមួយកម្ពុជា ត្រូវបានជាប់គាំងដោយសារបញ្ហាជម្លោះព្រំដែន ប្រទេសថៃ កំពុងដាក់គោលដៅជំរុញពាណិជ្ជកម្មទ្វេរភាគីជាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ