របាយការណ៍មួយរបស់ Congressional Research Service (CRS) ដែលជាវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយសាធារណៈនៃសភាអាម៉េរិក បានបង្ហាញថា ចាប់តាំងពីប្រទេសរុស្ស៊ី បានបញ្ឆេះភ្លើងសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មក សហរដ្ឋអាម៉េរិក ដែលជាមហាអំណាចធំបំផុតទី១របស់ពិភពលោកទាំងផ្នែកសេដ្ឋកិច្ច និងយោធា បានដាក់ទណ្ឌកម្មលើបុគ្គល ក្រុមហ៊ុន និងអង្គភាពនានាសរុបយ៉ាងតិច៣,៥០០នាក់-ស្ថាប័ន ដោយក្នុងនោះរួមមានទាំងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ផងដែរ។
ទណ្ឌកម្មទាំងនេះដាក់បម្រាមលើធនាគារធំៗភាគច្រើនរបស់ប្រទេសរុស្ស៊ី មិនឱ្យធ្វើប្រតិបត្តិការទូទាត់ជាប្រាក់ដុល្លារអាម៉េរិក ឬជាមួយអង្គភាពនានារបស់សហរដ្ឋអាម៉េរិក។ លើសពីនេះ សហរដ្ឋអាម៉េរិក ក៏បានពង្រីកវិធានការរឹតបន្តឹងការនាំចេញផងដែរក្នុងគោលបំណងធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី ដួលងើបមិនរួច។
ដោយ: តែម សុខុម
© 2024 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ ខេមបូណូមីស។ សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ 089 777 076។