
មិនធ្វើឱ្យអតិថិជនខកបំណងឡើយ រំលងត្រឹមមួយខែ អិលអូអិលស៊ី បានត្រឡប់មកវិញជាមួយនឹង ប្រម៉ូសិនថ្មីមួយទៀត គឺកម្មវិធីចែកជូនរង្វាន់ជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ជារៀងរាល់ខែ ជាមួយនឹងទឹកប្រាក់សរុបចំនួន ២៨.៨០០.០០០ រៀល ដើម្បីជាការថ្លែងអំណរគុណដល់អាជីវករ ដែលបានបន្តគាំទ្រ និងប្រើប្រាស់ អិលអូអិលស៊ី ជាមធ្យោបាយទទួលការទូទាត់ពីអតិថិជនរបស់ពួកគាត់។
ការដាក់ប្រើប្រាស់ អិលអូអិលស៊ី KHQR សម្រាប់អាជីវកម្មរបស់ពួកគាត់ មិនត្រឹមតែផ្តល់ភាពងាយស្រួលក្នុងការទទួលការទូទាត់បានពីគ្រប់ធនាគារដោយមិនអស់កម្រៃសេវា រហ័ស និងសុវត្ថិភាពប៉ុណ្ណោះទេ ពួកគាត់ថែមទាំងទទួលប្រាក់ការប្រាក់ ២%ក្នុងមួយឆ្នាំថែមទៀតផង។

រយៈពេលនៃកម្មវិធី៖ ចាប់ពីថ្ងៃទី ០១ ខែសីហា រហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៥។
លក្ខខណ្ឌនៃកម្មវិធី៖
-ផ្តល់ជូនសម្រាប់អាជីវករដែលប្រើប្រាស់ LOLC KHQR ក្នុងទទួលការទូទាត់ពីអតិថិជន
-ទទួលការទូទាត់ពីអតិថិជន សរុបតិចបំផុត ៥០ នាក់ក្នុងមួយខែ
-ទទួលបានប្រតិបត្តិការ សរុបយ៉ាងតិច ១០០ ដុល្លារ ឬ ៤០០.០០០ រៀល ក្នុងមួយខែ
-គ្រប់ប្រតិបត្តិការត្រូវតែមានតម្លៃទាបបំផុត 0.៥ ដុល្លារ ឬ ២.០០០ រៀល
-អាជីវករម្នាក់មានសិទ្ធិឈ្នះរង្វាន់បានតែម្តងប៉ុណ្ណោះ ក្នុងអំឡុងពេលប្រម៉ូសិននេះ
-អិលអូអិលស៊ី សូមរក្សាសិទ្ធកែប្រែរង្វាន់ និងលក្ខខណ្ឌក្នុងការផ្តល់ជូនដ៏ពិសេសនេះ
-ការចាប់រង្វាន់នឹងត្រូវធ្វើឡើងដោយចៃដន្យ និងធ្វើការចាប់រៀងរាល់មួយខែម្តង ។

ទឹកប្រាក់រង្វាន់៖
-រង្វាន់ទី១៖ ១,០០០,០០០ រៀល សរុប ៦ រង្វាន់ក្នុងមួយខែ
-រង្វាន់ទី២៖ ៤០០,០០០ រៀល សរុប ៦ រង្វាន់ក្នុងមួយខែ
-រង្វាន់ទី៣៖ ២០០,០០០ រៀល សរុប ៦ រង្វាន់ក្នុងមួយខែ
ប្រសិនបើលោកអ្នកពុំទាន់ជាអាជីវករដៃគូ អិលអូអិលស៊ី ទេ លោកអ្នកស្នើសុំ LOLC KHQR ដោយឥតគិតថ្លៃឥឡូវនេះ តាមរយៈការិយាល័យសាខាណាមួយរបស់ អិលអូអិលស៊ី (ខេមបូឌា) ទូទាំងប្រទេសដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងទៅកាន់ផ្នែកទំនាក់ទំនងអតិថិជនតាមរយៈទូរសព្ទលេខ ០២៣ ៩៩១ ៩៩១។