កំពង់ផែ

ម៉ាឡេស៊ី ដាក់ឲ្យដំណើរការកំពង់ផែដ៏ធំមួយនៅច្រកសមុទ្រម៉ាឡាកា ដែលកំពុងបង្កក្តីបារម្ភដល់សិង្ហបុរី


ការដាក់ឲ្យដំណើរការកំពង់ផែថាមពលបណ្តែតមួយនៅលើកោះសិប្បនិម្មិតនាច្រកសមុទ្រម៉ាឡាការបស់ម៉ាឡេស៊ី កំពុងបង្កជាក្តីបារម្ភដល់សិង្ហបុរី ដែលជាមជ្ឈមណ្ឌលកំពង់ផែ និងសេវាកម្មដឹកជញ្ជូនដ៏ធំមួយនៅក្នុងតំបន់ និងកំពង់ផែផ្សេងៗទៀត។ កំពង់ផែម៉ាហ៉ារ៉ានី (Maharani) របស់ម៉ាឡេស៊ីនេះ ត្រូវបានអភិវឌ្ឈន៍លើកោះសិប្បនិម្មិត ដែលអាចអនុញ្ញាតឱ្យនាវាដឹកប្រេងចាប់ពី២០ម៉ឺនតោនទៅដល់៣២ម៉ឺនតោនចូលចតបាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មមាន CNA។
កំពង់ផែ
ដោយ

កំពង់ផែម៉ាហ៉ារ៉ានីរបស់ម៉ាឡេស៊ី ដែលត្រូវបានអភិវឌ្ឈន៍នៅលើកោះសិប្បនិម្មិត កំពុងបង្កក្តីព្រួយបារម្ភក្នុងការប្រកួតប្រជែងដណ្តើមឧត្តមភាពពីសិង្ហបុរី ដែលជាមជ្ឈមណ្ឌលភស្តុភារកម្មដ៏សកម្មនៅច្រកសមុទ្រម៉ាឡាកា និងនៅតំបន់អាស៊ីអាគ្នេយ៍។ កំពង់ផែបណ្តែត ដែលត្រូវបានសាងសង់ឡើងនៅច្រកសមុទ្រជម្រៅ២៤ម៉ែត្រនេះ គឺជាច្រកដឹកជញ្ជូនដ៏សកម្ម និងមានសក្តានុពលខ្ពស់ដែលអាចឱ្យនាវាដឹកប្រេងទម្ងន់ចន្លោះពី២០ម៉ឺនទៅ៣២ម៉ឺនតោនអាចចូលចតបាន​។ កំពង់ផែនេះ លាតសន្ធឹងលើផ្ទៃដីប្រមាណ៣ពាន់២រយហិកតា។

ក្រោយការដាក់ឲ្យដំណើរការកំពង់ផែនេះ អ្នកជំនាញជឿជាក់ថា វានឹងបង្កបញ្ហាប្រឈមខ្លាំងសម្រាប់សិង្ហបុរី ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនប្រេងដ៏សំខាន់នៅក្នុងតំបន់ និងកំពង់ផែធំៗនៅប្រទេសមួយចំនួនទៀត រួមទាំងឥណ្ឌូនេស៊ីផងដែរ។

លោក ណាហ្សឺរី ខាលីត (Nazery Khalid) អ្នកជំនាញភស្តុភារកម្ម បានអះអាងថា ការបើកដំណើរការកំពង់ផែនេះ វាជាភស្តុតាងបង្ហាញថា ម៉ាឡេស៊ី កំពុងបង្កើតភាពប្រកួតប្រជែងរបស់ខ្លួន។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មម៉ាឡេស៊ី លោក តេងគូ ហ្សាហ្វ្រុល អាឌុល អាហ្ស៊ីស (Tengku Zafrul Abdul Aziz) បានអះអាងថា គម្រោងនេះស្ថិតនៅទីតាំងយុទ្ធសាស្ត្រចំកណ្តាលផ្លូវពាណិជ្ជកម្មនៅតំបន់បូព៌ា និងបស្ចិម ហើយតាមរយៈកំពង់ផែនេះ ការដឹកជញ្ជូនទំនិញពីចិន ដែលជាទីផ្សារប្រេង និងឧស្ម័នដ៏សំខាន់អាចចំណាយពេលត្រឹមតែ៥ថ្ងៃប៉ុណ្ណោះ និងចំណាយពេល២៨ថ្ងៃសម្រាប់ការដឹកទំនិញទៅកាន់តំបន់មជ្ឈិមបូព៌ា និង៣៨ថ្ងៃទៅសមុទ្រសមុទ្រខ្មៅ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


កម្ពុជានឹងបង្កើតសួនបច្ចេកវិទ្យាឌីជីថលទំហំជាង១០០ហិកតា ដើម្បីឈានទៅសម្រេចគោលដៅក្លាយជាមជ្ឈមណ្ឌលឌីជីថលមួយនៅក្នុងតំបន់

មន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានគូសបញ្ជាក់ថា ក្រសួងកំពុងអនុវត្តគម្រោងបង្កើតសួនបច្ចេកវិទ្យាឌីជីថលលើផ្ទៃដីប្រមាណ១៦០ហិកតា ក្រោមក្ដីរំព…

កត្តាធំៗ៣បង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍ IndiGo លុបចោលជើងហោះហើរជាង៣០០ជើង

ក្រុមហ៊ុនអាកាសចរណ៍ IndiGo ដែលជាក្រុមហ៊ុនដ៏ធំជាងគេមួយរបស់ឥណ្ឌា បានបង្ខំចិត្តលុបចោលជើងហោះហើរជាង៣០០ជើងត្រឹមរយៈពេល៣ថ្ងៃ ដោយធ្វើឱ្យអ្នកដំណើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ