អត្ថបទពាណិជ្ជកម្ម

ក្រសួងសេដ្ឋកិច្ច រៀបចំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍សិក្សាវាយតម្លៃប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ រៀបចំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់យ៉ាងផុសផុល លើសេចក្ដីព្រាងរបាយការណ៍សិក្សាវាយតម្លៃប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលផ្សារភ្ជាប់ទៅនឹងការផ្ដល់សេវាធារណៈ។
ក្រសួងសេដ្ឋកិច្ច រៀបចំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍សិក្សាវាយតម្លៃប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល
ដោយ

កិច្ចប្រជុំនេះត្រូវបានអញ្ជើញចូលរួមដឹកនាំដោយ ឯកឧត្ដមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​ដឹកនាំ​ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយ ឯកឧត្ដម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ និងមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ., ជាច្រើនរូបទៀត។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាតំណាងមកពីក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល ក្រសួងមុខងារសាធារណៈ និងអគ្គនាយកដ្ឋានក្រោយក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមួយចំនួន រួមមាន អគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកដ្ឋានថវិកា និង អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ។

គួរបញ្ជាក់ផងដែរថា របាយការណ៍សិក្សានេះ ត្រូវបានរៀបចំក្រោមកិច្ចសហការរវាង អ.គ.ហ. និងធនាគារពិភពលោក ដោយមានការចូលរួមផ្ដល់ធាតុចូល និងទិន្នន័យពីក្រសួង-ស្ថាប័ន និងអង្គភាពដែលមានការពាក់ព័ន្ធទៅនឹងការផ្ដល់សេវាក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល នៅមូលដ្ឋានដោយផ្ទាល់។ ការសិក្សានេះ ត្រូវបានរៀបចំដើម្បីកំណត់បញ្ហាប្រឈម និងលើកអនុសាសន៍គោលនយោបាយ ទាំងទិដ្ឋភាពហិរញ្ញវត្ថុ និងបច្ចេកទេស សំដៅរួមចំណែកពង្រឹងប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈក្នុងវិស័យសង្គមទាំង ២ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របទៅតាមអាទិភាពទី១ នៃយុទ្ធសាស្រ្ដបញ្ជកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

ជាលទ្ធផល នៃការវាយតម្លៃបឋម ការផ្ដល់សេវាសាធារណៈក្នុងវិស័យទាំង ២ កាន់តែប្រសើឡើង ហើយបច្ចុប្បន្ន រាជរដ្ឋាភិបាល បាននិងកំពុងគិតគូរដោះស្រាយបញ្ហាប្រឈមនានា ស្របទៅតាមចក្ខុវិស័យរយៈពេលវែង។ ការណ៍នេះ ឆ្លុះបញ្ចាំពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលតែងយកចិត្តទុកដាក់លើការផ្ដល់សេវាសាធារណៈ ជាពិសេសក្នុងវិស័យសង្គមកិច្ច ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស សំដៅរួមចំណែកដល់ការអភិវឌ្ឍប្រទេស ឈានទៅសម្រេចឱ្យបាននូវទិសដៅឆ្នាំ២០៣០ និងឆ្នាំ២០៥០ ខាងមុខ។

បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិត យ៉េត វីណែល ក៏បានបញ្ជាក់ផងដែរថា លទ្ធផល នៃការសិក្សាវាយតម្លៃនេះ ​នឹងក្លាយជាធាតុចូលដ៏សំខាន់ ក្នុងការរៀបចំរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២៥ នៃការអនុវត្ត​កម្មវិធីកែទម្រង់​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ «គណនេយ្យភាពសមិទ្ធកម្ម» ដែលគ្រោងនឹងដាក់ជូនគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ។

មុននឹងបញ្ចប់ ឯកឧត្ដមបណ្ឌិត យ៉េត វីណែល បានស្វាគមន៍ និងថ្លែងអំណរគុណជូនចំពោះលោកស្រី Tessa Clare Cullen មន្ត្រីជំនាញវិស័យសាធារណៈ និងជាប្រធានក្រុមការងារវាយតម្លៃប្រចាំធនាគារពិភពលោក ដែលបានដឹកនាំជំនាញការបច្ចេកទេស រៀបចំរបាយការណ៍សិក្សាទាំង ២ ព្រមទាំងគាំទ្របន្ដផ្ដល់ការសហការ ដល់រាជរដ្ឋបាភិបាលកម្ពុជា ក្នុងការសិក្សាបន្ថែមលើប្រធានបទសំខាន់ៗ ក្រោមក្របខ័ណ្ឌកម្មវិធីកែទម្រង់​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ទន្ទឹមនឹងនេះ ឯកឧត្ដមបណ្ឌិត ក៏បានថ្លែងអំណរគុណដល់គ្រប់អង្គភាពពាក់ព័ន្ធ ដែលបានផ្ដល់កិច្ចសហការដល់ អ.គ.ហ. និង ជំនាញការធនាគារពិភពលោក ទាំងក្នុងអំឡុងពេលចុះប្រមូលទិន្នន័យ និងក្នុងកិច្ចប្រជុំផ្សេងៗ ដើម្បីផ្ដល់ធាតុចូលបន្ថែមក្នុងរបាយការណ៍ដ៏មានសារៈសំខាន់ ទាំង ២នេះ៕




អត្ថបទបន្ទាប់


ក្រៅពីប្រេងឥន្ធនៈ និងបន្លែផ្លែឈើ តើកម្ពុជា គួរបិទការនាំចូលទំនិញយុទ្ធសាស្ត្រមួយចំនួនទៀតរបស់ថៃ ដើម្បីដាក់សម្ពាធសេដ្ឋកិច្ចដែរឬទេ?

កម្លាំងប្រដាប់អាវុធថៃ បានបាញ់ប្រហារមកលើពលរដ្ឋខ្មែរស្លូតត្រង់ និងបានបង្កអរិភាពនៅតាមព្រំដែនមកលើកម្ពុជា ជាបន្តបន្ទាប់។ ជាក់ស្ដែងកាលពីរសៀលថ្ងៃ…

បក្សភឿថៃ ចេញសេចក្តីថ្លែងការណ៍ចោទប្រកាន់ទាំងងងើលថា កម្ពុជា បានដាក់បង្កៃគ្រាប់មីនថ្មីៗ

បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បញ្ជាឱ្យផ្អាកអនុវត្តកិច្ចព្រមព្រៀងសន្តិកម្ពុជា-ថៃ ដោយឯកតោភាគី ដោយសារតែទាហានថៃ ២នាក់ដើរជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ