ប្រទេសមីយ៉ាន់ម៉ា

ក្រោយធ្លាក់ក្នុងសង្គ្រាមជិត៥ឆ្នាំ មីយ៉ាន់ម៉ានឹងរៀបចំការបោះឆ្នោតសកលលើកដំបូងនៅចុងឆ្នាំនេះ


បើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា ប្រទេសដែលកំពុងហែកហួរដោយសង្គ្រាមផ្ទៃក្នុងនេះនឹងរៀបចំការបោះឆ្នោតសកលនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ដែលនឹងក្លាយជាការបោះឆ្នោតសកលលើកដំបូង បន្ទាប់ការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុង សានស៊ូជី ជិត៥ឆ្នាំកន្លងមកនេះ។ ប៉ុន្តែក្រុមអ្នករិះគន់បានសើចចំអកផែនការនេះថា ជាការបោកប្រាស់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ប្រទេសមីយ៉ាន់ម៉ា
ដោយ

ទូរទស្សន៍រដ្ឋ MRTV របស់មីយ៉ាន់ម៉ា បានរាយការណ៍នៅថ្ងៃចន្ទ សប្តាហ៍នេះថា ក្រោយធ្លាក់ក្នុងភ្លៀងសង្គ្រាមស៊ីវិលជិត៥ឆ្នាំកន្លងមកនេះ គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់សហភាពមីយ៉ាន់ម៉ា នឹងរៀបចំការបោះឆ្នោតសកលលើកដំបូងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ហើយគណៈកម្មការនេះនឹងប្រកាសអំពីការរៀបចំបោះឆ្នោតជាបន្តបន្ទាប់ទៀតនៅខែធ្នូ និងខែមករា​។

ប្រទេសមីយ៉ាន់ម៉ា បានរងគ្រោះដោយអំពើហិង្សាចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ ដែលបានដកអំណាចពីរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតដឹកនាំដោយលោកស្រី អ៊ុង សាងស៊ូជី (Aung San Suu Kyi) ខណៈក្រុមឧត្តមសេនីយ៍យោធាដែលកំពុងកាន់អំណាចដឹកនាំដោយលោក មីន អ៊ុងលាំង (Min Aung Hlaing) ​កំពុងប្រឈមមុខនឹងការតស៊ូជាខ្លាំងពីក្រុមប្រដាប់អាវុធ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនេះ បានរាយការណ៍ថា គណបក្សនយោបាយសរុបចំនួន៥៥ បានចុះឈ្មោះសម្រាប់ការបោះឆ្នោតនេះរួចហើយ ដោយក្នុងនោះ គណបក្សចំនួន៩ គ្រោងនឹងប្រកួតប្រជែងនៅទូទាំងប្រទេសនេះ ខណៈគណបក្សចំនួន៦ កំពុងស្ថិតក្រោមការត្រួតពិនិត្យសម្រាប់ការអនុម័ត និងការចុះឈ្មោះ។

ប៉ុន្តែដោយសារក្រុមប្រឆាំងនឹងរបបយោធាមួយចំនួនត្រូវបានរារាំងមិនឱ្យឈរឈ្មោះ ឬបដិសេធមិនឱ្យចូលរួមការបោះឆ្នោតនេះ ត្រូវបានរដ្ឋាភិបាលលោកខាងលិចច្រានចោលថា ជាចលនាមួយដើម្បីពង្រឹងអំណាចរបស់របបយោធា៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ពលរដ្ឋថៃ ច្រើនលើសលប់បាត់បង់ទំនុកចិត្តលើគណបក្សនយោបាយក្នុងការដោះស្រាយបញ្ហាកិច្ចការងារជាតិ

ស្របពេលដែលប្រទេសថៃ កំពុងបន្តឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ឥតស្រាកស្រាន្តដោយមិនខ្លាចញញើតច្បាប់អន្តរជាតិ ការស្ទង់មតិរបស់វិទ្យាស្ថានជ…

បណ្ដាវិនិយោគិនបរទេសសម្រុកលក់ចេញភាគហ៊ុនថៃ រាប់សិបពាន់លានដុល្លារអាម៉េរិក ខណៈផ្សារភាគហ៊ុនថៃ ដាំក្បាលចុះខ្លាំង

ផ្សារភាគហ៊ុនថៃ (SET) បានទម្លាយឱ្យដឹងថា បណ្ដាវិនិយោគិនបរទេសបានសម្រុកលក់ចេញភាគហ៊ុនថៃ យ៉ាងគំហុកនៅក្នុងឆមាសទី១ ឆ្នាំ២០២៥ ក្នុងទំហំរហូតដល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ