ទីស្តីការគណៈរដ្ឋមន្ត្រី

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំលើកទី៣ របស់ក្រុមប្រឹក្សាជាតិដើម្បីផ្តល់ឋានៈសាស្ត្រាចារ្យ


ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាជាតិដើម្បីផ្ដល់ឋានៈសាស្រ្តាចារ្យ (ក.ជ.ស.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ របស់ក្រុមប្រឹក្សាជាតិដើម្បីផ្តល់ឋានៈសាស្ត្រាចារ្យក្នុងព្រះរាជាណាចក្រកម្ពុជា។
ទីស្តីការគណៈរដ្ឋមន្ត្រី
ដោយ

ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអចិន្ត្រៃយ៍ ក.ជ.ស., ឯកឧត្តមទេសរដ្ឋមន្រ្តី ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមសាស្ត្រាចារ្យ ដែលជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាជាតិ ក.ជ.ស. ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គភាពពាក់ព័ន្ធ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍បើកកិច្ចប្រជុំ ដោយលើកឡើងថា កិច្ចប្រជុំលើកទី៣ នាពេលនេះធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពការងារនៃដំណើរការរៀបចំដាក់ឱ្យអនុវត្តការផ្តល់ឋានៈ សាស្ត្រាចារ្យក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញកាលពីកិច្ចប្រជុំកន្លងទៅ ក៏ដូចជាបញ្ហាប្រឈម និងកិច្ចការចាំបាច់នានា ក្នុងនោះរបៀបវារៈដែលត្រូវពិនិត្យនិងពិភាក្សា រួមមាន (១).សមាសភាពក្រុមការងាររបស់អគ្គលេខាធិការដ្ឋាន នៃ ក.ជ.ស (២).សមាសភាពគណៈកម្មការជំនាញវិស័យអប់រំ កសិកម្ម និងសុខាភិបាល, (៣).បទបញ្ជាផ្ទៃក្នុងរបស់ ក.ជ.ស (៤).ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៧ របស់ ក.ជ.ស និង (៥).សៀវភៅណែនាំប្រតិបត្តិស្តីពីលក្ខណៈវិនិច្ឆ័យ និងដំណើរការវាយតម្លៃនិងផ្តល់ឋានៈសាស្ត្រាចារ្យ។

កិច្ចប្រជុំលើកទី៣នេះ បានពិភាក្សាពីតួនាទីរបស់ក្រុមប្រឹក្សាជាតិក្នុងការផ្ដល់ឋានៈសាស្ត្រាចារ្យនៅកម្ពុជា ជាមួយនឹងការលើកឡើងពីការសិក្សាបទពិសោធក្នុងតំបន់និងអន្តរជាតិ ព្រមទាំងយន្តការ នីតិវិធី និងក្រមប្រតិបត្តិច្បាស់លាស់ក្នុងដំណើរការនៃការវាយតម្លៃ លក្ខខណ្ឌនៃការជ្រើសរើស លក្ខណៈវិនិច្ឆ័យ និងការពិនិត្យផ្ទៀងផ្ទាត់លើគុណភាពសាស្ត្រាចារ្យទាំង ៣ឋានៈ រួមមាន សាស្រ្តាចារ្យជំនួយ, សាស្រ្តាចារ្យរង និងសាស្រ្តាចារ្យ ដើម្បីធានាបាននូវគុណតម្លៃរបស់សាស្ត្រាចារ្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាស្របទៅតាមស្ដង់ដាតំបន់ជាក់លាក់ និងលក្ខណៈវិនិច្ឆ័យផ្សេងទៀត។

កិច្ចប្រជុំបានសម្រេចអនុម័តលើផែនការសកម្មភាពប្រចាំឆ្នាំ២០២៧ របស់ ក.ជ.ស និងបានផ្តល់ការណែនាំឱ្យអគ្គលេខាធិការ ក.ជ.ស ធ្វើការកែសម្រួលបទបញ្ជាផ្ទៃក្នុងរបស់ ក.ជ.ស, សេចក្ដីសម្រេចស្ដីពីក្រុមការងាររបស់អគ្គលេខាធិការដ្ឋាន នៃក.ជ.ស. និងសេចក្ដីសម្រេចស្ដីពីគណៈកម្មការជំនាញវិស័យអប់រំ កសិកម្ម និងសុខាភិបាល ឱ្យបានរួចរាល់នៅត្រឹមដំណាច់ខែតុលានេះ។ ទន្ទឹមនឹងនេះ ចំពោះសៀវភៅណែនាំប្រតិបត្តិស្តីពីលក្ខណៈវិនិច្ឆ័យ និងដំណើរការវាយតម្លៃ និងផ្តល់ឋានៈសាស្ត្រាចារ្យ, អង្គប្រជុំក៏បានសម្រេចឱ្យធ្វើការកែសម្រួល និងពិនិត្យឡើងវិញឱ្យបានលម្អិតនិងម៉ត់ចត់ ពិសេសលើគុណវុឌ្ឍិ លក្ខខណ្ឌនៃការជ្រើសរើស និងការវាយតម្លៃ ដើម្បីធានានូវគុណតម្លៃ និងគុណភាព ព្រោះជាកន្លែងវិជ្ជាជីវៈ ហើយស្នាដៃនៃការស្រាវជ្រាវត្រូវមានលក្ខណៈវិទ្យាសាស្រ្ត និងមានប្រយោជន៍ដល់សង្គមជាតិ។ បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានណែនាំឱ្យមានការសិក្សាពីគំរូអនុវត្តក្នុងក្របខណ្ឌអាស៊ាន និងក្នុងកម្រិតអន្តរជាតិផងដែរ។

មុននឹងបញ្ចប់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានផ្ដល់នូវអនុសាសន៍ណែនាំ និងតម្រង់ទិសអាទិភាពការងារមួយចំនួន ដើម្បីឱ្យ ក.ជ.ស. អាចដំណើរពេញលេញនូវការផ្ដល់ឋានៈសាស្ត្រាចារ្យក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយប្រសិទ្ធភាព គុណភាព តម្លាភាព ក្នុងការទទួលស្គាល់គុណវុឌ្ឍិ ស្នាដៃវិជ្ជាជីវៈ និងការលើកកម្ពស់ការបង្រៀន និងការស្រាវជ្រាវនៅកម្ពុជា។




អត្ថបទបន្ទាប់


ជីប ម៉ុង បន្តបោះពួយវិនិយោគលើផ្សារទំនើប ជីប ម៉ុង ថៅវើ ទោះស្ថានភាពសេដ្ឋកិច្ច​ប្រឈមនឹង​ភាព​មិនច្បាស់លាស់

បើទោះបីជាទីផ្សារអចលនទ្រព្យ និងការធ្វើពាណិជ្ជកម្មនៅកម្ពុជាកំពុងប្រឈម នឹងភាពមិនច្បាស់លាស់​នៃ​សេដ្ឋកិច្ចសាកលយ៉ាងណាក្ដី ក៏ក្រុមហ៊ុន ជីប ម៉ុង …

អាជ្ញាធរកម្ពុជារកឃើញបណ្តាញក្រុមហ៊ុនពាក់ព័ន្ធសំណុំរឿង ព្រីនស៍គ្រុប ១៩៨ក្រុមហ៊ុន និងបានបង្កកទ្រព្យសម្បត្តិជិត១ពាន់លានដុល្លារ

ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ