សំណុំរឿង ព្រីនស៍គ្រុប

អាជ្ញាធរកម្ពុជារកឃើញបណ្តាញក្រុមហ៊ុនពាក់ព័ន្ធសំណុំរឿង ព្រីនស៍គ្រុប ១៩៨ក្រុមហ៊ុន និងបានបង្កកទ្រព្យសម្បត្តិជិត១ពាន់លានដុល្លារ


ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានបញ្ជាក់កាលពីថ្ងៃទី២១ ខែតុលា ថា សំណុំរឿងឆបោកតាមប្រព័ន្ធអនឡាញរបស់ក្រុមហ៊ុន ព្រីនស៍គ្រុប មានបណ្តាញចាត់តាំងយ៉ាងស្មុគស្មាញ ទាំងក្នុង និងក្រៅប្រទេស ដែលធ្វើការដោះស្រាយអូសបន្លាយពេលជាច្រើនខែកន្លងមកនេះ។
សំណុំរឿង ព្រីនស៍គ្រុប
ដោយ

បើតាមការគូសបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី សមត្ថកិច្ចបានរកឃើញបណ្តាញក្រុមហ៊ុនពាក់ព័ន្ធរហូតដល់១៩៨ក្រុមហ៊ុន ក្នុងនោះ៩៨ក្រុមហ៊ុននៅក្នុងប្រទេស និង១០០ក្រុមហ៊ុនទៀតនៅក្រៅប្រទេស។

ឯកឧត្តម ឆៃ ស៊ីណារិទ្ធ បានប្រាប់អ្នកសារព័ត៌មានថា បច្ចុប្បន្នតុលាការកម្ពុជាកំពុងបង្កើនល្បឿននីតិវិធីស៊ើបសួរលើបទល្មើសឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង និងបទសម្អាតប្រាក់ ដោយមានបុគ្គលឈ្មោះ ចេន ហ្ស៊ី ជាមេខ្លោងបានលួចលាក់ប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជ្រកក្រោមស្លាកអគារ និងកាស៊ីណូនានារបស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍គ្រុប។

នៅក្នុងសំណុំរឿងដ៏ស្មុគស្មាញនេះ តុលាការបានចេញដីកាចាប់ខ្លួនជនត្រូវចោទសរុប៣២នាក់ និងដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ៤នាក់ ព្រមទាំងកំពុងស្រាវជ្រាវអត្តសញ្ញាណជនសង្ស័យ៥នាក់បន្ថែមទៀត។ ក្នុងនោះមេខ្លោងចំនួន៦នាក់រួមមានឈ្មោះ ចេន ហ្ស៊ី, ឈ្មោះ លី សុង, ឈ្មោះ លីវ យិន, ឈ្មោះ អ៊ឹង ដារ៉ា, ឈ្មោះ អៀង សុខលីម និងឈ្មោះ Huang Ron ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅតុលាការរួចរាល់ហើយ។ ដោយឡែកមេខ្លោង និងបក្ខពួក២៩នាក់ទៀត ដែលកំពុងគេចខ្លួន កម្ពុជាកំពុងដំណើរការនីតិវិធីស្នើសុំដាក់បញ្ចូលទៅក្នុងនិវេទន៍ក្រហមរបស់អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) និងស្នើសុំជំនួយទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។

បើតាមការអះអាងរបស់ឯកឧត្តម ឆៃ ស៊ីណារិទ្ធ សមត្ថកិច្ចកម្ពុជាកំពុងសហការគ្នាយ៉ាងជិតស្និទ្ធជាមួយការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) របស់អាមេរិក, ក្រសួងសន្តិសុខសាធារណៈចិន និងដៃគូអន្តរជាតិនានា ដើម្បីប្រមូលភស្តុតាងផ្តន្ទាទោសក្រុមឧក្រិដ្ឋជនទាំងនេះ។ ចំពោះទ្រព្យសម្បត្តិដែលពាក់ព័ន្ធរួមមានអគារ, កាស៊ីណូ និងអចលនទ្រព្យជាច្រើនទៀតរបស់ក្រុមហ៊ុន ព្រីនស៍គ្រុប ដែលមានតម្លៃប៉ាន់ស្មានជិត១ពាន់លានដុល្លារអាម៉េរិកត្រូវបានតុលាការសម្រេចបង្កកទុក ហើយអាជ្ញាធរមានសមត្ថកិច្ចកំពុងរៀបចំមូលដ្ឋានច្បាប់ ដើម្បីរឹបអូសទ្រព្យសកម្ម នៃបទល្មើសទាំងនេះបញ្ចូលជាសម្បត្តិរដ្ឋជាស្ថាពរស្របតាមច្បាប់ជាធរមាន៕




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំលើកទី៣ របស់ក្រុមប្រឹក្សាជាតិដើម្បីផ្តល់ឋានៈសាស្ត្រាចារ្យ

ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្…

លោក ម៉ាក្រុង ចោទលោក ត្រាំ និងមេដឹកនាំបរទេសផ្សេងទៀតថា បានអត្ថាធិប្បាយយ៉ាងល្ងង់ខ្លៅជុំវិញបាតុកម្មនៅបារាំង

ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានចេញមុខវាយបកយ៉ាងចាស់ដៃ ដោយចោទប្រកាន់ប្រធានាធិបតីអាម៉េរិកលោក ដូណាល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ