គ្រោះធម្មជាតិ

គ្រោះធម្មជាតិ បានធ្វើឱ្យចិន ខាតបង់សេដ្ឋកិច្ចធ្ងន់ធ្ងរជិត៨ពាន់លានដុល្លារត្រឹមរយៈពេលតែ៦ខែ


គ្រោះធម្មជាតិកំណាចៗបានធ្វើឱ្យមហាយក្សចិន ដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី២ នៅលើពិភពលោក ខាតបង់សេដ្ឋកិច្ចធ្ងន់ធ្ងររហូតដល់ជិត៨ពាន់លានដុល្លារអាម៉េរិក និងបានជះផលប៉ះពាល់ដល់ប្រជាជនប្រមាណ២៣លាននាក់ គ្រាន់តែនៅឆមាសទី១ ឆ្នាំ២០២៥ នេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
គ្រោះធម្មជាតិ
ដោយ

ក្រសួងឆ្លើយតបគ្រោះអាសន្នរបស់​ចិន បានទម្លាយឱ្យដឹងកាលពីថ្ងៃទី១៥ ខែកក្កដា ថា គ្រោះធម្មជាតិ បានធ្វើឱ្យប្រទេសចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកខាតបង់សេដ្ឋកិច្ចធ្ងន់ធ្ងររហូតដល់ទៅជិត៨ពាន់លានដុល្លារអាម៉េរិក គ្រាន់តែនៅឆមាសទី១ ឆ្នាំ២០២៥ នេះ ហើយគ្រោះធម្មជាតិកំណាចៗបំផុតក្នុងចំណោមនោះ រួមមាន​ ការរញ្ជួយដីដ៏ខ្លាំក្លាមួយនៅតំបន់ទីបេ បំណាក់ដីដ៏កំណាចនៅតាមបណ្ដាខេត្តភាគនិរតី និងទឹកជំនន់នៅតាមតំបន់ភាគខាងត្បូងនៃប្រទេសចិន។

លោក ស៊ឹន ចានលី (Shen Zhanli) អ្នកនាំពាក្យក្រសួងឆ្លើយតបគ្រោះអាសន្នចិន បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា គ្រោះធម្មជាតិ ដ៏កំណាចទាំងនេះ បានជះផលប៉ះពាល់ដល់ប្រជាជនចិន ដល់ទៅ២៣លាននាក់ ក្នុងនោះមាន៣០៧នាក់ បានបាត់បង់ជីវិត ហើយប្រជាជន៦២ម៉ឺននាក់ បានប្រឈមនឹងការជម្លៀសចេញជាបន្ទាន់។

ទិន្នន័យផ្លូវការបានបង្ហាញថា លំនៅឋានចំនួន២៩.៦០០ខ្នងត្រូវបានបំផ្លាញ ដោយកើនឡើង២៨,៧% បើធៀបនឹងឆ្នាំ២០២៤ ខណៈដំណាំជាង២,១លានហិកតាបានរងការខូចខាត។

ការខាតបង់សេដ្ឋកិច្ចចិន នេះ មានទំហំតូចជាង៤១,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលនៅពេលនោះទឹកជំនន់ គ្រោះរាំងស្ងួត និងការឡើងកម្តៅខ្លាំងបានធ្វើឱ្យចិន ខាតបង់សេដ្ឋកិច្ចក្នុងទំហំប្រមាណ១៣ពាន់លានដុល្លារ ដែលជាតួលេខខាតបង់ប្រចាំឆមាសដ៏ខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៩ មក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អង្គការ OPEC ព្យាករថា សេដ្ឋកិច្ចពិភពលោកអាចនឹងមានភាពល្អប្រសើរនៅឆមាសទីពីរឆ្នាំនេះ

អង្គការ OPEC ដែលបង្កើតឡើងដោយក្រុមប្រទេសនាំចេញប្រេងធំៗនៅលើពិភពលោកបានព្យាករថា សេដ្ឋកិច្ចពិភពលោកអាចនឹងមានភាពល្អប្រសើរឡើងវិញនៅឆមាសទី២ ឆ្នាំ…

លោក ត្រាំ គ្រោងជះលុយ៩២ពាន់លានដុល្លារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់បច្ចេកវិទ្យា AI

ដោយមើលឃើញពីសក្តានុពលនៃការរីកចម្រើននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅក្នុងទិដ្ឋភាពសេដ្ឋកិច្ច និងយោធាកាន់តែលេចធ្លោរ ប្រធានាធិបតីសហរដ្ឋអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ