កិច្ចព្រមព្រៀងសន្តិភាព

តើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃក្រោមការសម្របសម្រួលរបស់លោក ត្រាំ នៅចុងខែនេះអាចកើតឡើងទេ?


កងកម្លាំងយោធាថៃនៅតែបន្តធ្វើសកម្មភាពឈ្លានពាន និងបង្កហេតុមកលើអធិបតេយ្យភាពរបស់កម្ពុជា ទោះបីប្រទេសទាំងពីរកំពុងអនុវត្តបទឈប់បាញ់ក៏ដោយ។ បញ្ហាជម្លោះព្រំដែនដែលមានការលូកដៃពីអាម៉េរិកនេះ ត្រូវបានសារព័ត៌មានអន្តរជាតិធំៗចុះផ្សាយថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកកំពុងស្វែងរកឱ្យមានការចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃនៅក្រៅកិច្ចប្រជុំអាស៊ាននាពេលឆាប់ៗខាងមុខនេះ។ តើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃក្រោមការសម្របសម្រួលរបស់លោក ត្រាំ នៅចុងខែនេះអាចកើតឡើងទេ?
កិច្ចព្រមព្រៀងសន្តិភាព
ដោយ

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃនៅប្រទេសម៉ាឡេស៊ីនៅតែស្ថិតក្នុងភាពស្រពេចស្រពិល និងពិបាកប៉ាន់ស្មាន ដោយសារតែឆន្ទៈរបស់ថៃ មិនច្បាស់លាស់ ហើយការលូកដៃរបស់សហរដ្ឋអាម៉េរិកមិនមានភាពប្រាកដប្រជា។ បើតាមអ្នកជំនាញរូបនេះ ទោះបីជាអាចមានកិច្ចព្រមព្រៀងសន្តិភាពក៏ដោយ តែប្រសិនបើថៃគ្មានភាពស្មោះត្រង់ក្នុងការអនុវត្តទេ នោះបញ្ហានៅតែកើតមានដដែល ដោយសារពុំមានយន្តការជាអន្តរជាតិ ដើម្បីដាក់សម្ពាធលើប្រទេសថៃ ខណៈថៃតែងបង្ហាញសាច់ដុំ និងរំលោភលើបូរណភាពទឹកដីកម្ពុជាជាបន្តបន្ទាប់។ សម្រាប់អ្នកជំនាញរូបនេះ ដើម្បីឱ្យប្រទេសថៃអនុវត្តកិច្ចព្រមព្រៀងណាមួយប្រកបដោយប្រសិទ្ធភាព លុះណាតែមានសម្ពាធសេដ្ឋកិច្ច ការទូត និងការអន្តរាគមន៍យោធាតាមរយៈក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ជាមួយគ្នានេះលោកសាស្រ្តាចារ្យ ឯម សុវណ្ណារ៉ា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានវាយតម្លៃថា ការចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ក្រោមវត្តមានរបស់លោក ដូណាល់ ត្រាំ នៅប្រទេសម៉ាឡេស៊ី ទំនងជាមិនអាចកើតឡើងនោះទេ ដោយសារទឹកចិត្តរបស់លោកត្រាំ អាចមានការថយចុះក្រោយមិនទទួលបានពានណូបែលសន្តិភាព ខណៈថៃដាក់លក្ខខណ្ឌដែលកម្ពុជាមិនអាចទទួលយកបាន។ តើអាម៉េរិកអាចដាក់សម្ពាធសេដ្ឋកិច្ចលើថៃទេ? ពាក់ព័ន្ធបញ្ហានេះ អ្នកជំនាញភូមិសាស្រ្តនយោបាយរូបនេះយល់ឃើញថា ការដាក់សម្ពាធសេដ្ឋកិច្ចពីប្រទេសមហាអំណាចលើថៃ ទំនងមិនអាចកើតឡើងនោះទេ។ សម្រាប់អ្នកជំនាញរូបនេះ កម្ពុជាមិនអាចសង្ឃឹមតែលើបរទេសនោះទេ តែត្រូវការពារដែនអធិបតេយ្យភាពក្នុងលក្ខខណ្ឌណាមួយ និងមិនត្រូវឱ្យថៃធ្វើសកម្មភាពតាមចិត្តនោះទេ។

ដោយឡែកលោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជាបានផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានកាលពីពេលថ្មីៗថា ប្រសិនបើប្រទេសថៃមិនព្រមទទួលយកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាក្រោមការសម្របសម្រួលរបស់លោក ដូណាល់ ត្រាំ នៅប្រទេសម៉ាឡេស៊ីនាចុងខែតុលា នេះទេ នោះអាចធ្វើឱ្យសហរដ្ឋអាម៉េរិកប្រើវិធានការដាក់សម្ពាធសេដ្ឋកិច្ចទៅលើប្រទេសថៃ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនាយករដ្ឋមន្ត្រីថៃលោក អនុទីន ឆានវីរៈគុល បានដាក់លក្ខខណ្ឌឱ្យលោក ត្រាំ ជួយសម្របសម្រួលឱ្យកម្ពុជាដកទ័ព និងសព្វាវុធធុនធ្ងន់ចេញតំបន់ព្រំដែន និងជម្លៀសពលរដ្ឋចេញពីតំបន់ភូមិជោគជ័យ និងព្រៃចាន់ជាដើម ទើបលោកព្រមចូលតុចរចាសន្តិភាពជាមួយកម្ពុជា។ ការដាក់លក្ខខណ្ឌនេះធ្វើឡើងក្រោយមានសារព័ត៌មានអន្តរជាតិធំៗចុះផ្សាយថា លោក ដូណាល់ ត្រាំ កំពុងស្វែងរកឱ្យមានការចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃនៅក្រៅកិច្ចប្រជុំអាស៊ាន នៅប្រទេសម៉ាឡេស៊ី នាចុងខែតុលា នេះ៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីថៃ សរសើរ និងគាំទ្រជនទំនើង ចម ផាឡាង ឱ្យចាក់សំឡេងខ្មោចលងរំខានអ្នកភូមិព្រៃចាន់

នាយករដ្ឋមន្ត្រីថៃលោក អនុទីន ឆានវីរៈគុល កាលពីថ្ងៃទី១២ ខែតុលា កាន់តែលៀនកន្ទុយ ក្រោយពីលោកបានសរសើរ និងបង្ហាញការគោរពជនទំនើង ចម ផាឡាង (Ch…

មេទ័ពភូមិភាគ២ថៃ​ ទើបឡើងថ្មី ប្រកាសត្រៀមប្រយុទ្ធជាមួយកម្ពុជា ២៤/២៤ម៉ោង ដើម្បីដណ្ដើម​កាន់កាប់​ប្រាសាទបុរាណខ្មែរចំនួន២

មេទ័ពភូមិភាគ២របស់ថៃលោក វីរ៉ាយុត រ៉ាក់ស៊ីន (Weerayut Raksin) បានប្រកាសក្ដែងៗកាលពីថ្ងៃទី ១៣ ខែតុលាថា កងទ័ពភូមិភាគ២​របស់ថៃ​បានត្រៀម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ