សេចក្តីជូនដំណឹងក្រសួងពាណិជ្ជកម្ម ស្តីពីការកំណត់ថ្លៃប្រេងឥន្ធនៈ បានបញ្ជាក់ដែរថា មានការឯកភាពគ្នារវាងរាជរដ្ឋាភិបាល ជាមួយក្រុមហ៊ុនចែកចាយប្រេងឯកជននៅកម្ពុជា ដើម្បីបញ្ជុះតម្លៃថែម ០៤សេនដុល្លារក្នុងមួយលីត្រទៀត ដែលនាំឲ្យតម្លៃប្រេង។ដូចនេះតម្លៃប្រេងត្រូវលក់រាយតាមស្ថានីយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ លក់តម្លៃ២.៣៥០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ ក្នុងតម្លៃ ២.៤៥០រៀលក្នុង១លីត្រ។ ម្យ៉ាងវិញទៀត ការកំណត់ថ្លៃថ្មីនេះ ឃើញថា ចុះថ្លៃខ្លាំងបើធៀបនឹង១៥ថ្ងៃមុន ដែលសាំងធម្មតាតម្លៃ ៣.០៥០រៀល និងម៉ាស៊ូត២.៨០០រៀលក្នុង១លីត្រ។
សេចក្តីជូនដំណឹងដដែល បានបញ្ជាក់ថាការធ្លាក់ចុះតម្លៃប្រេងនៅកម្ពុជានេះ គឺដោយសារថ្លៃប្រេងនៅលើទីផ្សារពិភពលោកកំពុងធ្លាក់ចុះព្រោះតែការផលិតកើនឡើង តែតម្រូវការនៃការប្រើប្រាស់ត្រូវបានកាត់បន្ថយដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ១៩។ ជំងឺកូវីដ១៩បានធ្វើឲ្យរោងចក្រធំៗជាច្រើននៅប្រទេសចិនផ្អាកដំណើរការ ហើយក្រុមហ៊ុនយន្តហោះធំៗ នៅលើពិភពលោកកាត់បន្ថយជើងហោះហើរ ព្រោះតែមិនសូវមានអ្នកធ្វើដំណើរ ខណៈសាលារៀនបិទទ្វារ ហើយប្រជាជនភាគច្រើនមិនចេញពីផ្ទះ៕