នៅក្នុងលិខិតនេះ សម្តេច ហ៊ុន សែន បានរៀបរាប់ប្រាប់ថា «ដោយសារស្ថានភាពនៃការវិវត្តន៍របស់ជំងឺ កូវីដ១៩ (Covid-19) នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅមិនទាន់បង្ហាញសញ្ញានៃការថមថយណាមួយនោះ ខ្ញុំសូមសំដែងនូវសមានចិត្តតាមរយៈការស្ម័គ្រចិត្តជូនទៅ គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ នូវប្រាក់បៀវត្សរ៍របស់ខ្ញុំជានាយករដ្ឋមន្ត្រី ចំនួនស្មើនឹង ៧ខែ ដោយរាប់ចាប់តាំងពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០។»
សម្ដេច ក៏បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាត់ចែងធ្វើការបង្វែរ ប្រាក់បៀវត្សរបស់លោក បញ្ចូលទៅក្នុងគណនីរបស់គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ តាមការគួរ។
© 2024 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ ខេមបូណូមីស។ សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ 089 777 076។