អត្ថបទក្រុមហ៊ុន

គណនីសន្សំឆ្លាតរបស់ធនាគារ ព្រីនស៍ ធ្វើឱ្យការសន្សំប្រាក់របស់អ្នកកាន់តែឆ្លាតវៃ និងផ្ដល់ជូនកញ្ចប់ធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃ!


ធនាគារ ព្រីនស៍ សូមណែនាំនូវ គណនីសន្សំឆ្លាត ជាគណនីសន្សំប្រកបដោយភាពច្នៃប្រឌិតដំបូងគេបង្អស់នៅកម្ពុជា ដែលមិនត្រឹមតែផ្តល់ជូនអ្នកនូវអត្រាការប្រាក់ខ្ពស់លើការសន្សំរបស់អ្នកប៉ុណ្ណោះទេ ថែមទាំងទទួលបានការការពារជាមួយនឹងអត្ថប្រយោជន៍ជាច្រើនទៀតផងដែរ។
ធនាគារ ព្រីនស៍
ដោយ

សាកស្រមៃមើលថា គណនីសន្សំដែលអាចផ្តល់ជូនអតិថិជននូវការប្រាក់ខ្ពស់រហូតដល់ 12% ក្នុង​មួយឆ្នាំ ដោយគិតទៅតាម​ការ​សន្សំប្រាក់ប្រចាំខែរបស់អតិថិជន ហើយ ថែមទាំងជួយសម្រាលដល់ បន្ទុកនៃចំណាយលើថ្លៃ ថែទាំសុខភាពស្របពេលតែមួយទៀត។ ដោយគ្រាន់តែបើកគណនីសន្សំឆ្លាត លោកអ្នកនឹងទទួលបានកញ្ចប់ធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃភ្លាមៗ រហូតដល់ $30,000 ទៅតាមគម្រោងសន្សំដែលលោកអ្នកបានជ្រើសរើស។ កញ្ចប់ធានារ៉ាប់រងសុខភាពដែល​​​ ធនាគារ ព្រីនស៍ បាន​ផ្ដល់ជូននេះ គឺជាការធានាការពារពីក្រុមហ៊ុនអេ អាយ អេ (AIA) ដែលជាក្រុមហ៊ុនធានារ៉ាប់រង​ខ្នាតអន្តរជាតិដ៏ល្បីមួយ ដែលអាចធានាបាននូវសុខុមាលភាពរបស់អ្នក ស្របពេលដែល​អតិថិជន​កំពុងបង្កើន​ប្រាក់សន្សំរបស់ពួកគាត់ដោយគ្មានការព្រួយបារម្ភ។

អតិថិជន អាចចាប់ផ្តើមការសន្សំស្របតាមតម្រូវការ​ និងលក្ខខណ្ឌហិរញ្ញវត្ថុ ដោយអាច​ជ្រើសរើសប្រភេទសន្សំមួយក្នុងចំណោមផែនការសន្សំទាំង3 របស់គណនីសន្សំឆ្លាត៖

គម្រោងប្រាក់៖ ចាប់ផ្តើមជាមួយការដាក់ប្រាក់ដំបូងចំនួន $1,000 និងបន្តបញ្ចូលទឹកប្រាក់ចំនួន $200 បន្ថែមក្នុងមួយខែ សម្រាប់រយៈពេល 12 ខែ។

អតិថិជននឹងទទួលបានកញ្ចប់ធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃដែលមានតម្លៃ $5,000 ក្នុងមួយឆ្នាំ រួមជាមួយនឹងអត្រាការប្រាក់រហូតដល់ 8.25% ក្នុងមួយឆ្នាំលើការបញ្ចូលទឹកប្រាក់ប្រចាំខែ។ ជាមួយនឹងគម្រោងនេះ ប្រាក់សន្សំប្រចាំឆ្នាំរបស់អតិថិជនអាចទទួលបាន​លើសពី $3,200។

គម្រោងមាស៖ ចាប់ផ្តើមជាមួយការដាក់ប្រាក់ដំបូងចំនួន $3,200 និងបន្តបញ្ចូលទឹកប្រាក់ចំនួន $300 បន្ថែមក្នុងមួយខែ សម្រាប់រយៈពេល 12 ខែ។ អតិថិជននឹងទទួលបានកញ្ចប់ធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃដែលមានតម្លៃ $10,000 ក្នុងមួយឆ្នាំ រួមជាមួយនឹងអត្រាការប្រាក់រហូតដល់ 9.25% ក្នុងមួយឆ្នាំលើការបញ្ចូលទឹកប្រាក់ប្រចាំខែ។ សម្រាប់គម្រោងនេះ ប្រាក់សន្សំប្រចាំឆ្នាំរបស់អតិថិជនអាចទទួលបាន​លើសពី $6,500។

គម្រោងមរកត៖ ចាប់ផ្តើមជាមួយការដាក់ប្រាក់ដំបូងចំនួន $6,500 និងបន្តបញ្ចូលទឹកប្រាក់ចំនួន $350 បន្ថែមក្នុងមួយខែ សម្រាប់រយៈពេល 12 ខែ។ អតិថិជននឹងទទួលបានកញ្ចប់ធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃដែលមានតម្លៃ $30,000 ក្នុងមួយឆ្នាំ រួមជាមួយនឹងអត្រាការប្រាក់រហូតដល់ 12% ក្នុងមួយឆ្នាំលើការបញ្ចូលទឹកប្រាក់ប្រចាំខែ។ ក្នុងគម្រោងនេះដែរ ប្រាក់សន្សំប្រចាំឆ្នាំរបស់អតិថិជនអាចទទួលបានលើសពី $10,000។

លោកអ្នកអាចគិតមើលថា អស្ចារ្យប៉ុណ្ណា! គណនីសន្សំឆ្លាត របស់ធនាគារ ព្រីនស៍ នេះមិនត្រឹមតែធានាអនាគតហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងផ្តល់ជូនអតិថិជននូវការធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃ កាន់តែពិសេស​ជាងនេះទៀត ធនាគារ ព្រីនស៍ ព្រមទាំង​ផ្ដល់ជូននូវជម្រើសក្នុងការផ្ទេរសិទ្ធិ នៃការធានារ៉ាប់រងនេះ ដល់សមាជិកគ្រួសារបង្កើតរបស់អតិថិជនដែល​បានបើកគណនីសន្សំឆ្លាតថែមទៀតផង។ លើសពីនេះ កញ្ចប់ធានារ៉ាប់រងសុខភាពមិនត្រឹមតែការពារបានសម្រាប់ការចំណាយក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងគ្របដណ្តប់លើការចំណាយនៅប្រទេសផ្សេងៗថែមទៀតដូចជា ថៃ វៀតណាម ឡាវ ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា ជាដើម។

បន្ថែមលើការការពារដល់អ្នក ឬមនុស្សជាទីស្រឡាញ់របស់់អ្នក ដោយបើកគណនីសន្សំឆ្លាត ជាមួយនឹងជម្រើសក្នុងការដាក់ឈ្មោះអ្នកទទួលផលសម្រាប់កញ្ចប់ធានារ៉ាប់រងសុខភាព​។ ធនាគារ ព្រីនស៍ កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ក្នុងការនាំយកនូវផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត ស្របទៅ​តាមស្ថានភាព និងតម្រូវការរបស់អតិថិជន។ ធនាគារ ព្រីនស៍ យល់ច្បាស់ពីបញ្ហា ដែលអតិថិជនជួបប្រទះក្នុងការខិតខំសន្សំប្រាក់ឱ្យដល់គោលដៅ ដូច្នេះហើយ ធនាគារ ព្រីនស៍​ ជឿជាក់ថា គណនីសន្សំឆ្លាត នឹងជួយអតិថិជនទាំងអស់ឱ្យបង្កើតទម្លាប់សន្សំដ៏ត្រឹមត្រូវ និងផ្តល់ជូនការការពារយ៉ាងមានប្រសិទ្ធភាពដល់សុខុមាលភាពរបស់អតិថិជន និង​ស្ថេរភាពហិរញ្ញវត្ថុរបស់អតិថិជន។

ធនាគារ ព្រីនស៍ តែងតែខិតខំអភិវឌ្ឍគំនិតថ្មីៗជាបន្តបន្ទាប់ដើម្បីនាំមកជូនអតិថិជននូវផលិតផល និងសេវាកម្មដែលមិនស្មុគស្មាញ ងាយស្រួល និងមានសុវត្ថិភាពសម្រាប់តម្រូវការធនាគាររបស់អ្នក។ គណនីសន្សំឆ្លាត គឺជាផលិតផលមួយ ដែលបម្រើដល់អតិថិជនឱ្យសម្រេចបាននូវគោលដៅហិរញ្ញវត្ថុ ព្រមទាំងបំពេញតម្រូវការផ្សេងៗទៀតរបស់អតិថិជន ដូចជាការធានារ៉ាប់រងសុខភាពជាដើម។

ចាប់ផ្ដើមបើកគណនីសន្សំឆ្លាត របស់អ្នកនៅថ្ងៃនេះ ដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់ និងកញ្ចប់ធានារ៉ាប់រងសុខភាពឥតគិតថ្លៃ! សូមអញ្ជើញទៅកាន់សាខាដែលនៅជិតលោកអ្នកបំផុត ឬទូរស័ព្ទទៅលេខ 1800 20 8888 (ឥតគិតថ្លៃ) ឥឡូវនេះ ដើម្បីប្រឹក្សា និងចុះឈ្មោះបើកគណនីសន្សំឆ្លាត ជាមួយបុគ្គលិកជំនាញរបស់ធនាគារ ព្រីនស៍។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។អត្ថបទបន្ទាប់


សង្រ្គាមជិតពីរឆ្នាំ អ៊ុយក្រែននៅសេសសល់តែទឹកចិត្ត តែមូលដ្ឋានសេដ្ឋកិច្ចខ្ទេចស្ទើរស្មើសូន្យ

ព័ត៌មាន
អ្នកជំនាញសេដ្ឋកិច្ចបានអះអាងថា សង្រ្គាមជិតពីរឆ្នាំចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មកដល់ពេលនេះ មូលដ្ឋានសេដ្ឋកិច្ចរបស់អ៊ុយក្រែន ត្រូវបា…

ក្រុមហ៊ុនជប៉ុនជាច្រើនបានបង្ហាញបំណងចង់វិនិយោគនៅកម្ពុជា ខណៈបច្ចុប្បន្នការវិនិយោគរបស់ជប៉ុនមានទំហំជិត៣ពាន់លានដុល្លារ

ព័ត៌មាន
ជប៉ុនគឺដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជា ហើយក៏ជាប្រទេសដែលបានផ្តល់ជំនួយដ៏ធំជាងគេមួយក្នុងចំណោមម្ចាស់ជំនួយដទៃ ក្នុងការរួមចំណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ