តាមរយៈកិច្ចសហប្រតិបត្តិការរវាង ធនាគារ អេស៊ីលីដា និងក្រសួងសាធារណការ និងដឹកជញ្ជូន អ្នកប្រើប្រាស់អាចចូលទៅកាន់សេវាសាធារណៈតាមប្រព័ន្ធឌីជីថល និងធ្វើការទូទាត់ថ្លៃសេវាដែលពាក់ព័ន្ធជាច្រើនប្រភេទ ដោយមិនចាំបាច់ទូទាត់ជាសាច់ប្រាក់ដោយផ្ទាល់។
លោក ផល សុខចំរើន នាយកប្រតិបត្តិទីផ្សារ ធនាគារ អេស៊ីលីដា មានប្រសាសន៍ថា តាមរយៈការបញ្ចូលសេវាសាធារណៈជាច្រើនប្រភេទទៅក្នុងអេស៊ីស៊ូភើអេប អ្នកប្រើប្រាស់អាចរៀបចំការទូទាត់សេវាដែលពាក់ព័ន្ធនឹងយានជំនិះ បណ្ណបើកបរ និងសេវាដឹកជញ្ជូនផ្សេងៗបាននៅលើប្រព័ន្ធឌីជីថល ដោយជួយសន្សំពេលវេលា និងកាត់បន្ថយភាពស្មុគស្មាញក្នុងដំណើរការទូទាត់។
លោកមានប្រសាសន៍បន្ថែមថា «អេស៊ីលីដា តែងតែផ្តោតលើការអភិវឌ្ឍសេវាឌីជីថល ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងប្រជាពលរដ្ឋ។ ការផ្តល់សេវាសាធារណៈតាមអេស៊ីស៊ូភើអេប នឹងជួយឱ្យការប្រើប្រាស់ និងទូទាត់សេវាកាន់តែងាយស្រួល រហ័ស និងមានសុវត្ថិភាព»។
តើមានសេវាអ្វីខ្លះ ដែលអាចទូទាត់បាន?
សេវាសាធារណៈដែលអាចបង់ថ្លៃតាមរយៈ អេស៊ីស៊ូភើអេប របស់ធនាគារ អេស៊ីលីដា រួមមាន៖
-ទិញលេខទុកសម្រាប់យានជំនិះ (Reserve Plate Number)
-ចុះបញ្ជីយានជំនិះ (Vehicle Registration)
-ផ្ទេរកម្មសិទ្ធិយានជំនិះ (Vehicle Transfer Ownership)
-ប្តូរព័ត៌មានយានជំនិះ (Vehicle Change Information)
-ស្នើសុំទុតិយតា/តតិយតាយានជំនិះ (Vehicle Reprint)
-ប្រឡងយកបណ្ណបើកបរ (Driver License)
-ស្នើសុំប្តូរ ឬបោះពុម្ពបណ្ណបើកបរឡើងវិញ (Reprint Driver License)
-ចុះបញ្ជីសាលាបង្រៀនបើកបរ (Driver License Business School)
-ស្នើសុំលិខិតអនុញ្ញាតបំពេញបែបបទចុះបញ្ជីយានយន្តសម្រាប់ហាងលក់យានយន្ត (Issuance of Vehicle Registration Permit for Vehicle Dealers)
-ចុះបញ្ជីក្រុមហ៊ុនត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (Vehicle Technical Inspection Business Registration)
-បង់ពិន័យករណីឆៀកផុតសុពលភាពលើសពី ៣០ថ្ងៃ (Penalty for Late Renewal)
-ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (Vehicle Technical Inspection)
-ស្នើសុំលិខិតអនុញ្ញាតឱ្យនាវាចូលតាមកំពង់ផែ (Port EDI)
-និង សេវាផ្សេងៗទៀត (Other Services)។
សម្រាប់អ្នកមានយានជំនិះ ឬត្រូវការប្រើប្រាស់សេវាពាក់ព័ន្ធនឹងបណ្ណបើកបរ ការចុះបញ្ជី និងការត្រួតពិនិត្យយានជំនិះ អេស៊ីស៊ូភើអេប គឺជាជម្រើសទីមួយ ដែលអាចឱ្យអ្នកប្រើប្រាស់រៀបចំការទូទាត់សេវាសាធារណៈបានកាន់តែងាយស្រួល តាមប្រព័ន្ធឌីជីថល។