LOLC KHQR

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួល​ការទូទាត់ពីភ្ញៀវទេសចរ​អន្តរជាតិ ពីប្រទេសសិង្ហបុរី


អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែម​ប្រទេសសិង្ហបុ​រីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី តាមរយៈកម្មវិធីធនាគារចល័តរបស់ពួកគេ។ តាមរយៈការតភ្ជាប់ការទូទាត់ឆ្លងដែននេះ ភ្ញៀវទេសចរមកពីប្រទេស​សិង្ហបុរីអាចស្គែន LOLC KHQR នៅតាមអាជីវកររបស់ អិលអូអិលស៊ី ជាង 20,000 ទីតាំងទូទាំងប្រទេស ដើម្បីទូទាត់ថ្លៃទំនិញ ឬសេវាកម្មបានយ៉ាងងាយស្រួល រហ័ស និងមានសុវត្ថិភាព។
LOLC KHQR
ដោយ
អំពី LOLC KHQR

ការទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អាជីវករ ជាពិសេសអាជីវកម្មដែលមានអតិថិជនអន្តរជាតិ ដូចជា សណ្ឋាគារ ភោជនីយដ្ឋាន និងអាជីវកម្មផ្តល់សេវាកម្មផ្សេងៗទៀត។ ការទទួលការទូទាត់តាមរយៈ LOLC KHQR ជួយកាត់បន្ថយការប្រើប្រាស់សាច់ប្រាក់ កាត់បន្ថយការប្តូររូបិយប័ណ្ណ បង្កើនល្បឿនប្រតិបត្តិការ និងផ្តល់ភាពងាយស្រួលដល់អាជីវករក្នុងការបម្រើអតិថិជនបរទេស។ អាជីវករអាចដាក់តាំង LOLC KHQR នៅកន្លែងទូទាត់ ដើម្បីឱ្យអតិថិជនស្គែន និងធ្វើប្រតិបត្តិការបានភ្លាមៗ ខណៈទឹកប្រាក់នឹងចូលទៅក្នុងគណនីប្រាក់រៀលរបស់អាជីវករដោយផ្ទាល់។

អត្ថប្រយោជន៍សម្រាប់អាជីវករដែលប្រើប្រាស់ LOLC KHQR នៅទីតាំងលក់ដូរ៖

  • ទទួលប្រាក់ពីភ្ញៀវទេសចរអន្តរជាតិជាច្រើនរួមមាន សិង្ហបុរី ឥណ្ឌា ចិន ឡាវ វៀតណាម និងបណ្តាប្រទេសផ្សេងទៀត
  • ទទួលការទូទាត់បានរហ័ស សុវត្ថិភាព និងងាយស្រួល
  • កាត់បន្ថយការកាន់កាប់សាច់ប្រាក់ និងការប្តូររូបិយប័ណ្ណ
  • គ្រប់គ្រងចំណូលអាជីវកម្មបានកាន់តែងាយស្រួល និងមានប្រសិទ្ធភាព
  • ទទួលបានអត្រាការប្រាក់លើសមតុល្យគណនីរហូតដល់ 4% ក្នុងមួយឆ្នាំ ពី អិលអូអិលស៊ី

សម្រាប់អាជីវករដែលមិនទាន់មាន LOLC KHQR នេះគឺជាឱកាសដ៏ល្អក្នុងការចូលរួមជាមួយបណ្តាញទូទាត់ឌីជីថលរបស់ អិលអូអិលស៊ី ដើម្បីត្រៀមទទួលការទូទាត់ពីអតិថិជនទាំងក្នុងស្រុក និងអន្តរជាតិ ព្រមទាំងបង្កើនឱកាសអាជីវកម្មនៅក្នុងទីផ្សារទេសចរណ៍ដែលកំពុងរីកចម្រើន។

អាជីវករអាចស្នើសុំ LOLC KHQR ដោយឥតគិតថ្លៃ តាមរយៈលេខទូរស័ព្ទ 023 991 991 / 014 991 991 / 096 3 991 991 / 031 3 991 991។




អត្ថបទបន្ទាប់


តើអ្នកប្រើប្រាស់អាចបង់ថ្លៃសេវាសាធារណៈអ្វីខ្លះ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈ អេស៊ីស៊ូភើអេប?

ការបំពេញកាតព្វកិច្ច និងការទូទាត់ថ្លៃសេវាសាធារណៈពាក់ព័ន្ធនឹងយានជំនិះ និងការដឹកជញ្ជូន កាន់តែងាយស្រួលជាងមុន ខណៈអ្នកប្រើប្រាស់អាចបង់វិក្កយ…

ការហក់ឡើងចំនួនភ្ញៀវទេសចរផ្ទៃក្នុងកំពុងជួយទប់លំនឹងវិស័យទេសចរណ៍ដែលរង្គោះរង្គើដោយសារធ្លាក់ចុះចំនួនភ្ញៀវទេសចរបរទេស

វិស័យទេសចរណ៍កម្ពុជា កំពុងរងការបោកបក់ពីបញ្ហាជាច្រើន ដោយចំនួនភ្ញៀវទេសចរអន្តរជាតិ មកកម្សាន្តនៅកម្ពុជា បានស្រុតចុះយ៉ាងខ្លាំង។ ជាក់ស្តែងនៅក្ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ