អាផាតម៉ិនប្រណីតៗទាំងនេះនឹងត្រូវដាក់លក់ឡាយឡុងជាមួយតម្លៃចាប់ពីជាង១,៧លានដុល្លារអាម៉េរិក ទៅជាង៥,៣លានដុល្លារអាម៉េរិក។ សូមបញ្ជាក់ថា អាផាតម៉ិនប្រណីតៗទាំងនេះស្ថិតក្នុងចំណោមអចលនទ្រព្យជាង៨០កន្លែង ដែលត្រូវបានរឹបអូសក្នុងសំណុំរឿងលាងលុយកខ្វក់ខាងលើ។ ទ្រព្យសម្បត្តិប្រណីតៗជាង១,០០០មុខ រួមមាន គ្រឿងអលង្ការ និងកាបូបដៃ ក៏នឹងត្រូវដាក់ដេញថ្លៃជាដំណាក់កាលផងដែរ ចាប់ពីខែកញ្ញា ឆ្នាំ២០២៦ ដល់ពាក់កណ្តាលឆ្នាំ២០២៧។
សំណុំរឿងលាងលុយកខ្វក់ដ៏ធំសម្បើមនេះបានផ្ទុះឡើង បន្ទាប់ពីអាជ្ញាធរសិង្ហបុរី បានបើកប្រតិបត្តិការឆ្មក់បង្ក្រាបទូទាំងប្រទេសកាលពីអំឡុងខែសីហា ឆ្នាំ២០២៣ ដោយផ្តោតលើបណ្តាញល្បែងស៊ីសងខុសច្បាប់មួយ ដែលមានមូលដ្ឋាននៅអាស៊ីអាគ្នេយ៍។ បច្ចុប្បន្នប្រទេសសិង្ហបុរី កំពុងបន្តបំប្លែងទ្រព្យសម្បត្តិដែលរឹបអូសបានទាំងនេះ ទៅជាសាច់ប្រាក់តាមរយៈការលក់ដេញថ្លៃជាបន្តបន្ទាប់៕
ដោយ: តែម សុខុម