វិស័យការបរទេស

មេបក្សប្រឆាំងដ៏ធំរបស់តៃវ៉ាន់ គ្រោងបំពេញទស្សនកិច្ចនៅចិន តាមការអញ្ជើញរបស់ទីក្រុងប៉េកាំង


គណបក្សគួមីនតាង ដែលជាគណបក្សប្រឆាំងដ៏ធំនៅកោះតៃវ៉ាន់ បានប្រកាសគួរឱ្យភ្ញាក់ផ្អើលថា មេបក្សគួមីនតាង គឺលោកស្រី ឈឹង លីវុន (Cheng Li-wun) នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន នៅដើមខែមេសា ដ៏ខ្លីខាងមុខនេះ តបតាមការអញ្ជើញរបស់ទីក្រុងប៉េកាំង ហើយតាមការរំពឹងទុក លោកស្រី នឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលជាជំនួបកម្រិតខ្ពស់លើកដំបូងមិនធ្លាប់មានក្នុងរយៈពេលប្រមាណ១០ឆ្នាំមកនេះ។
វិស័យការបរទេស
ដោយ

មេបក្សប្រឆាំងរូបនេះ គ្រោងធ្វើទស្សនកិច្ចទីក្រុងនានា រួមទាំងទីក្រុងសៀងហៃ និងប៉េកាំង ផងដែរ ហើយគោលដៅចម្បង នៃដំណើរទស្សនកិច្ចនេះ គឺដើម្បីលើកកម្ពស់សន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងកោះតៃវ៉ាន់ និងចិនដីគោក។

សារព័ត៌មាន នីកេ អេស៊ា បានរាយការណ៍កាលពីថ្ងៃទី៣០ ខែមីនា ថា លោកស្រី ឈឹង លីវុន (Cheng Li-wun) ដែលទើបជាប់ឆ្នោតក្លាយជាមេបក្សគួមីនតាង (KMT) ដែលជាបក្សប្រឆាំងធំជាងគេនៅកោះតៃវ៉ាន់ កាលពីខែតុលា ឆ្នាំ២០២៥ បានសម្រេចចិត្ត​ទទួល​យក​ការ​អញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនភីង ដើម្បីទៅបំពេញទស្សនកិច្ចនៅចិនដីគោក នៅខែមេសា ដ៏ខ្លីខាងមុខនេះ ហើយនេះ​ជាសញ្ញាបង្ហាញពីការចង់រឹតចំណងមិត្តភាពជាមួយក្រុងប៉េកាំង​ ឱ្យកាន់តែស្អិតល្មួត។

ដំណើរទស្សនកិច្ចនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែមេសា នៅទីក្រុងប៉េកាំង សៀងហៃ និងខេត្តជាំងស៊ូ។ អ្វីដែលកាន់តែពិសេសនោះ ដំណើរទស្សនកិច្ចនេះកើតឡើងត្រឹមតែមួយខែប៉ុណ្ណោះ មុនពេលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ គ្រោងនឹងធ្វើដំណើរទៅកាន់ក្រុងប៉េកាំង សម្រាប់កិច្ចប្រជុំកំពូលដែលត្រូវបានពន្យារពេលដោយសារសង្គ្រាមអ៊ីរ៉ង់​។

ដំណើរទស្សនកិច្ចនេះកើតឡើងនៅពេលវេលាដ៏រសើបមួយ ដោយគណបក្សគួមីនតាង និងបណ្ដាសម្ពន្ធភាពរបស់បក្សនេះកំពុងរារាំងការអនុម័តថវិកាការពារជាតិ ចំនួន៤០ពាន់លានដុល្លារអាម៉េរិក ដែលស្នើឡើងដោយប្រធានាធិបតីតៃវ៉ាន់លោក ឡៃ ឈីងទើ (Lai Ching-te) ហើយក្រុមអ្នករិះគន់ព្រួយបារម្ភថា ការរារាំងនេះនឹងធ្វើឱ្យសន្តិសុខរបស់តៃវ៉ាន់ចុះខ្សោយ។ ជាការឆ្លើយតប មេបក្សគួមីនតាង លោកស្រី ឈឹង លីវុន បដិសេធថា ប្រទេសចិន គ្មានឥទ្ធិពលលើការសម្រេចចិត្តរបស់បក្សគួមីងតាងនោះឡើយ។ លោកស្រី​បានសង្កត់ធ្ងន់ដែរថា ការបង្រួបបង្រួមជាមួយប្រទេសចិន នឹងមិនត្រូវបានពិភាក្សានៅពេលនេះទេ ហើយដំណើរទស្សនកិច្ចរបស់ លោកស្រី នឹងផ្ដោតសំខាន់គឺលើការរក្សាទំនាក់ទំនងទ្វេភាគីប្រកបដោយសន្តិភាព និងស្ថិរភាព៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


លោក ត្រាំ កំពុងថ្លឹងថ្លែងរវាងមនុស្សជំនិតពីររូប សម្រាប់តំណែងបេក្ខភាពប្រធានាធិបតីបន្តវេន

ខណៈដែលសង្គ្រាមជាមួយអ៊ីរ៉ង់ កំពុងក្លាយជាបញ្ហាប្រឈមដល់មរតកនយោបាយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ភ្នែករបស់មហាជនកំពុងសម្លឹងមើលជំនួយការដ៏មា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ