ឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃ

ឧទ្ធម្ភាគចក្រ​កងទ័ព​ថៃហោះរំលោភ​ចូលដែនអាកាស​កម្ពុជា៤០០ម៉ែត្រ ខណៈកម្ពុជាទាមទារឱ្យថៃបញ្ឈប់ទង្វើរំលោភបំពាននេះ


ទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃ១គ្រឿង បានហោះរំលោភចូលដែនអាកាសកម្ពុជាប្រមាណ៤០០ម៉ែត្រនៅជិតច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបងកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។ ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី៤ ខែកញ្ញា បានចេញលិខិតតវ៉ាយ៉ាងដាច់អហង្កាចំពោះសកម្មភាពរំលោភបំពានយ៉ាងគឃ្លើនរបស់យោធាថៃនេះ និងបានចាត់ទុកសកម្មភាពហោះចូល​​ដោយគ្មានការអនុញ្ញាតរបស់ឧទ្ធម្ភាគចក្រថៃក្នុងទឹកដីកម្ពុជានេះ គឺជាការរំលោភបំពានមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ច្បាប់អន្តរជាតិ និងការប្តេជ្ញាចិត្តទ្វេភាគីដែលមានស្រាប់រវាងប្រទេសទាំង
ឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃ
ដោយ

ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបែបនេះ និងគោរពការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្ធូរបន្ថយស្ថានការណ៍ ជំរុញការទុកចិត្តគ្នាទៅវិញទៅមក សម្របសម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី សំដៅស្តារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។
មាត្រា១នៃអនុសញ្ញាស្តីពីអាកាសចរណ៍ ស៊ីវិលអន្តរជាតិបានចែងថា រដ្ឋនីមួយៗមានអធិបតេយ្យពេញលេញ និងផ្តាច់មុខលើដែនអាកាសពីលើដែនដីរបស់ខ្លួន ហើយមាត្រា៣ នៃអនុសញ្ញាដដែលនេះបានហាមឃាត់យន្តហោះរបស់រដ្ឋនីមួយៗមិនឱ្យហោះហើរលើដែនដីរដ្ឋដទៃដោយគ្មានការអនុញ្ញាត៕




អត្ថបទបន្ទាប់


អ្នកជំនាញក្រើនរំលឹកថា អ្នកបន្តប្រើទំនិញថៃប្រៀបបានប្រមាថជីវិតពលរដ្ឋ និងយទ្ធជនខ្មែរ

វិវាទព្រំដែនដែលបង្កឡើងដោយភាគីថៃមកលើកម្ពុជាបានបង្កើតជាមុខរបួស និងការឈឺចាប់យ៉ាងខ្លាំងដល់ប្រជាជាតិខ្មែរ។ សំឡេងកាំភ្លើង និងការឈ្លានពាននេះ…

តើប្រទេសណាខ្លះដែលបន្ដរក្សាទុកមាសនៅអាម៉េរិក ក្រោយប្រទេសនៅអឺរ៉ុបបានដកចេញជាបន្តបន្ទាប់​?

និន្នាការនៃការជម្លៀស និងដកទុនបម្រុងជាមាសចេញពីធនាគារកណ្តាលអាម៉េរិកក្នុងឆ្នាំ២០២៦ នេះ កំពុងកម្រើកឡើងវិញយ៉ាងក្តៅគគុក ចំពេលដែលភាពតានតឹងភ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ