ការនាំចេញអង្ករ

ការនាំចេញអង្កររបស់ថៃកំពុងដាំក្បាលចុះ ខណៈការនាំចេញអង្កររបស់ឥណ្ឌា និងវៀតណាមកំពុងកើនឡើង


ការនាំចេញអង្កររបស់ប្រទេសថៃ ដែលជាអ្នកនាំចេញអង្ករធំបំផុតទី២នៅលើពិភពលោកកំពុងដាំក្បាលចុះខ្លាំងនៅឆ្នាំ២០២៥ នេះ ខណៈការនាំចេញអង្កររបស់វៀតណាម កំពុងកើនឡើងខ្លាំងដោយវ៉ាឈ្នះប្រទេសថៃ ក្លាយជាអ្នកនាំចេញអង្ករធំបំផុតទី២នៅឆមាសទី១ ឆ្នាំនេះ។ ជាមួយគ្នានេះ ការនាំចេញអង្ករររបស់ឥណ្ឌា ដែលជាអ្នកនាំចេញអង្ករធំបំផុតទី១ របស់ពិភពលោកក៏កំពុងកើនឡើងខ្លាំងផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ការនាំចេញអង្ករ
ដោយ

ទោះបីជាមានការផ្អាកជាបណ្តោះអាសន្ននូវការនាំចូលអង្ករពីប្រទេសហ្វីលីពីន ដែលជាអ្នកនាំចូលអង្ករធំបំផុតរបស់ពិភពលោកយ៉ាងណាក្ដី ក៏ការនាំចេញអង្កររបស់វៀតណាម ត្រូវបានព្យាករថា នឹងកើនលើសពី៨,២លានតោនសម្រាប់ពេញមួយឆ្នាំ២០២៥ ហើយនេះក៏ដោយសារកំណើននាំចេញទៅកាន់ទីផ្សារនានាដូចជាប្រទេសបង់ក្លាដែស ប្រទេសចិន និងប្រទេសអាហ្វ្រិកខាងត្បូងជាដើម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។

ប្រទេសហ្វីលីពីន ដែលជាអ្នកនាំចូលអង្ករធំបំផុតរបស់ពិភពលោកបានទិញអង្ករចំនួន៤,៨ លានតោនពីបរទេសក្នុងឆ្នាំ២០២៤ ដោយក្នុងនោះវៀតណាមបានផ្គត់ផ្គង់អង្ករដល់ហ្វីលីពីន រហូតដល់ទៅ៣,៦លានតោន។ ហើយក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៥ ប្រទេសវៀតណាម នាំចេញអង្ករទៅបរទេសបានជាង២,៨ពាន់លានដុល្លារអាម៉េរិក ដោយប្រទេសហ្វីលីពីននៅតែជាអ្នកទិញដ៏ធំបំផុតរបស់ខ្លួន។

ទន្ទឹមនេះការនាំចេញអង្កររបស់ឥណ្ឌាទៅកាន់ទីផ្សារអន្តរជាតិត្រូវបានព្យាករថានឹងកើនឡើង ២៥% ឈានដល់២២,៥លានតោននៅឆ្នាំ២០២៥ នេះ ដែលនៅតែមានចំណែកគ្របដណ្ដប់លើសលប់ក្នុងទីផ្សារអង្កររបស់ពិភពលោក។

ដោយឡែកការនាំចេញអង្កររបស់ប្រទេសថៃនៅឆមាសទី១ ឆ្នាំ២០២៥ បានត្រឹមតែជាង៣,៧លានតោនប៉ុណ្ណោះធ្លាក់ចុះ២៧% ហើយគោលដៅនាំចេញអង្ករសម្រាប់ពេញមួយឆ្នាំ២០២៥ របស់ថៃ ត្រូវបានទម្លាក់មកនៅត្រឹម៧,៥លានតោន។ សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៥ ប្រទេសថៃ នាំចេញអង្ករបានរហូតដល់ទៅជិត១០លានតោនជាមួយទំហំទឹកប្រាក់៦,៨ពាន់លានដុល្លារអាម៉េរិក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ការរំពឹងលោក ស៊ី ជីនពីង នឹងមកចូលរួមកិច្ចប្រជុំអាស៊ានទំនងជាមិនអាចកើតឡើងនោះទេ

មុនកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ីមកដល់មានប្រទេសប្រទេសជាច្រើនរំពឹងថា លោក ស៊ី ជីនពីង ប្រធានាធិបតីចិនអាចនឹងចូលរួមកិច្ចប្រជុំដ៏ធំ…

ទីផ្សារអលនទ្រព្យនៅថៃបានដាំក្បាលចុះយ៉ាងគំហុកនៅក្នុងខែសីហា និងអាចបន្តធ្លាក់ចុះបន្ថែមទៀត

ក្រុមអ្នកអភិវឌ្ឍន៍អចលនទ្រព្យបាននិយាយថា ទីផ្សារលំនៅឋាននៅក្នុងប្រទេសថៃបានធ្លាក់ចុះយ៉ាងគំហុកនៅក្នុងខែសីហា ហើយត្រូវបានគេរំពឹងថា នឹងនៅតែមានស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ