គ្រោះធម្មជាតិ

ការិយាល័យឧតុនិយមព្រមានថា ថៃ អាចប្រឈមមុខនឹងគ្រោះធម្មជាតិធ្ងន់ធ្ងរតាំងពីភាគឦសានដល់តំបន់ឆ្នេរសមុទ្រ


ថៃ ដែលបានរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរកាលពីឆ្នាំមុនរួចទៅហើយនោះ នឹងអាចបន្តទទួលរងគ្រោះធម្មជាតិនេះបន្ថែមទៀត ហើយវិសាលភាពនៃគ្រោះធម្មជាតិនេះអាចមានធំជាងមុន។ បើយោងតាមការព្យាករអាកាសធាតុ ភ្លៀងធ្លាក់ខ្លាំងនឹងកើតមានតាំងពីភាគឦសានរហូតដល់ឆ្នេសមុទ្រភាគខាងត្បូងនៃប្រទេសថៃ។ អាជ្ញាធរថៃ បានប្រកាសឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះទឹកជំនន់ ដែលកើតមានភ្លាមៗនៅតាមតំបន់ភ្នំ និងតំបន់វាលទំនាប។
គ្រោះធម្មជាតិ
ដោយ

សារព័ត៌មាន Thaiger បានរាយការណ៍ថា ការិយាល័យឧតុនិយមថៃ បានចេញការព្រមានអំពីអាកាសធាតុនៅថ្ងៃទី១០ ខែសីហា ថា ភ្លៀងធ្លាក់ខ្លាំងនឹងកើតមានស្ទើរពាសពេញប្រទេសថៃ ដែលអាចគំរាមកំហែងឱ្យកើតមានគ្រោះទឹកជំនន់ធ្ងន់ធ្ងរវាយប្រហារតាំងពីភូមិភាគឦសានរហូតដល់ភាគខាងកើត និងបន្តដល់តំបន់ឆ្នេរសមុទ្រភាគខាងត្បូង។ បម្រែបម្រួលអាកាសធាតុនេះ បណ្តាលមកពីប្រព័ន្ធសម្ពាធទាបលើភាគខាងជើងប្រទេសឡាវ និងវៀតណាម គួបផ្សំនឹងខ្យល់មូសុងនិរតី ដែលមានកម្លាំងខ្លាំង ប៉ះពាល់ជាមួយនឹងប្រព័ន្ធវិសម្ពាធ​នៅសមុទ្រ អានដាម៉ាន បង្កជាបាតុភូតដែលអាចបង្កគ្រោះធម្មជាតិរហូតដល់ឈូងសមុទ្រថៃ។

ស្ថាប័នជំនាញផ្នែកអាកាសធាតុនេះ បានព្រមានប្រជាពលរដ្ឋនៅក្នុងតំបន់ទាំងនោះឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ ដែលអាចកើតមានភ្លាមៗ ជាពិសេសនៅតំបន់ភ្នំ និងតំបន់វាលទំនាប។ ដោយឡែកកម្ពស់នៃរលកទឹកសមុទ្រវិញ គឺអាចនឹងមានកម្ពស់ប្រហែល២ម៉ែត្រអមដោយបាតុភូតផ្គររន្ទះ ដែលគំរាមកំហែងសូម្បីតែប្រតិបត្តិការនៃកងនាវាសមុទ្រ។

នៅភាគខាងជើង និងខាងកើតនៃប្រទេសថៃនឹងរងការគំរាមកំហែងដោយភ្លៀង និងផ្គររន្ទះចន្លោះពី ៦០% ទៅ ៧០% នៅតាមតំបន់មួយចំនួន។ ជាមួយគ្នានេះ សូម្បីតែទីក្រុងបាងកក និងខេត្តនៅជុំវិញ ក៏ត្រូវបានព្រមានថា អាចនឹងមានភ្លៀងធ្លាក់ខ្លាំង ពោលគឺក្នុងរង្វង់ ៦០%។ កាលពីឆ្នាំ២០២៤ គ្រោះទឹកជំនន់នៅថៃ បានធ្វើឱ្យជន់លិចខេត្តចំនួន ៣៧ និងបានសម្លាប់មនុស្សប្រមាណ ៤៩ នាក់ ហើយបានបំផ្លាញសេដ្ឋកិច្ចរាប់ពាន់លានដុល្លារ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


លំហូរទុនវិនិយោគផ្ទាល់របស់ចិន ធ្លាក់ចុះ ១០% នៅត្រីមាសទី២ ឆ្នាំនេះ តើមកពីមូលហេតុអ្វី?

ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ នៅលើពិភពលោក ទទួលបានទុនវិនិយោគផ្ទាល់ពីបរទេសត្រឹមតែជិត៩ពាន់លានដុល្លារប៉ុណ្ណោះនៅត្រីមាសទី២ …

អង្គការពាណិជ្ជកម្មពិភពលោកព្រមានថា ពន្ធគយរបស់លោក ត្រាំ នឹងទាញទម្លាក់កំណើនពាណិជ្ជកម្មពិភពលោកនៅឆ្នាំនេះ

អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានព្រមានពីផលប៉ះពាល់នៃវិធានការពន្ធគយរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក មកលើការដោះដូរពាណិជ្ជកម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ