វិស័យការពារជាតិ

តើកម្ពុជា គួរឆ្លើយតបបែបណាក្រោយថៃ នៅតែបំពានបទឈប់បាញ់ និងមិនស្ដាប់អាម៉េរិក?


យោធាល្មោភសង្គ្រាមថៃ នៅតែបន្តប្រព្រឹត្តអំពើខុសច្បាប់ដោយបាញ់ស្រោចមកលើទីតាំងរស់នៅរបស់ពលរដ្ឋស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនរបស់កម្ពុជា។ សកម្មភាពឈ្លានពានទាំងកំរោលនេះ ត្រូវបានគេចាត់ទុកថា ជាបរាជ័យនៃកិច្ចខិតខំប្រឹងប្រែងស្ដារស្ថានការណ៍របស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន។ តើកម្ពុជា គួរឆ្លើយតបបែបណា ក្រោយថៃ នៅតែបំពានបទឈប់បាញ់ និងមិនស្ដាប់អាម៉េរិក?
វិស័យការពារជាតិ
ដោយ

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ យល់ឃើញថា នៅក្នុងស្ថានភាពនេះ កម្ពុជា មិនមានជម្រើសអ្វីក្រៅពីការការពារខ្លួន និងបង្កើនស្មារតីរួមសាមគ្គីជាតិ ឱ្យបានកាន់តែខ្លាំងនោះទេ។ បន្ថែមលើនេះ កម្ពុជា ត្រូវពង្រឹងការងារការទូតឱ្យកាន់តែសកម្ម ដើម្បីពន្យល់បណ្ដាប្រទេសជាដៃគូអំពីសកម្មភាពឈ្លានពានរបស់ថៃ មកលើកម្ពុជា និងការផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយ ព្រមទាំងស្នើទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឱ្យកោះប្រជុំជាបន្ទាន់ ដើម្បីផ្ទៀងផ្ទាត់សភាពការណ៍ដែលភាគីថៃ រំលោភលើកិច្ចព្រមព្រៀងដែលមានសហរដ្ឋអាម៉េរិកជាសាក្សី។ បើតាមលោកបណ្ឌិត យង់ ពៅ ប្រសិនបើមិនមានអន្តរាគមន៍បន្ទាន់ពីអន្តរជាតិទេ នោះជម្លោះដែលបង្កឡើងដោយភាគីថៃនឹងរាលដាលដល់តំបន់ និងឈានទៅរង្គោះរង្គើដល់សណ្ដាប់ធ្នាប់ពិភពលោក។

​ដោយឡែក លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវកត់សម្គាល់ឃើញថា ភាគីថៃ កំពុងតែគឃ្លើនដោយមិនស្ដាប់មេដឹកនាំអាស៊ាន និងសហរដ្ឋអាម៉េរិក នោះឡើយ ហើយក៏កំពុងចាកឆ្ងាយពីគន្លងច្បាប់អន្តរជាតិ ខណៈមកដល់ពេលនេះ ប្រទេសដែលកំពុងបង្កអរិភាពមកលើប្រទេសជិតខាងមួយនេះមិនមានក្បាលម៉ាស៊ីនដឹកនាំច្បាស់លាស់នោះទេ។ ការណ៍នេះត្រូវបានអ្នកជំនាញរូបនេះលើកឡើងថា អន្តរជាតិ គួរដាក់សម្ពាធទៅលើប្រទេសថៃ ដើម្បីរក្សាសណ្ដាប់ធ្នាប់ពិភពលោក។ បើតាមលោក សេក សុជាតិ នៅក្នុងស្ថានភាពនេះ កម្ពុជា គួរប្ដឹងស្ដេចថៃ ដែលជាប្រមុខរដ្ឋទៅតុលាការអន្តរជាតិ ដើម្បីឱ្យទទួលខុសត្រូវចំពោះសកម្មភាពឈ្លានពានមកលើកម្ពុជា។

​សូមបញ្ជាក់ថា ​​យោធាល្មោភសង្គ្រាមថៃ បានប្រព្រឹត្តអំពើខុសច្បាប់ជាច្រើន ដោយបានប្រើប្រាស់កាំភ្លើងធុនធំគ្រប់ប្រភេទ ផ្សែងពុល និងយន្តហោះចម្បាំង F-16 បាញ់ស្រោចមកលើទីតាំងរស់នៅរបស់ពលរដ្ឋស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនរបស់កម្ពុជា។ ទង្វើនេះ វាផ្ទុយពីអ្វីដែលលោក ដូណាល់ ត្រាំ ប្រធានាធិបតី អាម៉េរិក បានអះអាងនៅលើបណ្តាញសង្គមក្រោយកិច្ចពិភាក្សាជាមួយមេដឹកនាំទាំងពីរ ដែលថា ភាគីទាំងពីរបានឯកភាពគ្នាបញ្ឈប់ការបាញ់ប្រហារ និងវិលទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់ឡើងវិញ។ បើមិនមានអ្វីប្រែប្រួលទេ រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងបើកកិច្ចប្រជុំថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីបង្ហាញនូវរបាយការណ៍ផ្កាយរណប ពន្យល់អំពីស្ថានភាពជាក់ស្តែងនៅបន្ទាត់ព្រំដែនកម្ពុជា ថៃ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ឈានដល់ចំណុចទាល់ច្រកឬយ៉ាងណា ក្រោយថៃទាត់ចោលការអន្តរាគមន៍របស់លោក ត្រាំ?

នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃលោក អានុទីន ឆានវីរៈគុល កំពុងក្រពុលមុខ ដោយប្រកាសយ៉ាងម៉ឺងម៉ាត់ទាត់ចោលការជួយអន្តរាគមន៍របស់មេដឹកនាំមហាអំណាច…

អ្នកជំនាញបារម្ភបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ទាញទម្លាក់ទីផ្សារអចលនទ្រព្យឱ្យធ្លាក់ចុះបន្ថែមទៀត

វិស័យអចលនទ្រព្យកម្ពុជា ដែលជាជន្ទល់សេដ្ឋកិច្ចដ៏សំខាន់មួយ បានទទួលរងនូវសម្ពាធជាច្រើនពីបញ្ហាមួយទៅបញ្ហាមួយនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ