ឧស្សាហកម្ម រថយន្ត

លោក ថាក់ស៊ីន ជំរុញឱ្យថៃ ដំឡើងពន្ធដារលើរថយន្តអគ្គិសនី ដើម្បីការពារឧស្សាហកម្មផលិតរថយន្តក្នុងស្រុក


អតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលរបស់ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) បានស្នើឱ្យរដ្ឋាភិបាលថៃ ដំឡើងពន្ធដារឱ្យខ្ពស់លើរថយន្តអគ្គិសនី ដើម្បីការពារក្រុមហ៊ុនផលិតរថយន្តនៅក្នុងស្រុកពីការប្រកួតប្រជែងរបស់រថយន្តនាំចូល។ អ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា វិធានការនេះ ក៏អាចជាការឆ្លើយតបនឹងពន្ធគយរបស់សហរដ្ឋអាម៉េរិក ផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thaiger។
ឧស្សាហកម្ម រថយន្ត
ដោយ

ឆ្លើយតបនឹងសំណួរថា តើការកើនឡើងចំនួនរថយន្តអគ្គិសនី (EVs) អាចនឹងធ្វើឱ្យឧស្សាហកម្មរថយន្តក្នុងស្រុករបស់ប្រទេសថៃ មានហានិភ័យដែរឬយ៉ាងណានោះ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននិយាយថា វាពិតជាមានហានិភ័យ ហើយលោកបានជំរុញឱ្យផ្លាស់ប្តូរការពន្ធដើម្បីការពារក្រុមហ៊ុនផលិតក្នុងស្រុកពីការប្រកួតប្រជែងពីបរទេស។

ការអំពាវនាវរបស់លោក ថាក់ស៊ីន នេះបានធ្វើឡើងចំពេលមានការព្រួយបារម្ភថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន បាននាំឱ្យមានការនាំចូលរថយន្តអគ្គិសនីដូចទឹកបាក់ទំនប់ជាមួយនឹងពន្ធសូន្យធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនផលិតក្នុងស្រុក។

ឆ្លើយតបនឹងកង្វល់ទាំងនេះ នាយកដ្ឋានពន្ធដារថៃ បានប្រកាសផែនការកែសម្រួលរចនាសម្ព័ន្ធពន្ធលើទំនិញរបស់ប្រទេសថៃ។ នៅក្រោមសំណើថ្មីនេះ រថយន្តដែលមានភាគរយខ្ពស់នៃសមាសធាតុផលិតក្នុងស្រុកនឹងត្រូវបង់ពន្ធក្នុងអត្រាទាបជាងរថយន្តដែលនាំចូលទាំងស្រុង។ វិធានការនេះមានបំណងលើកទឹកចិត្តក្រុមហ៊ុនផលិតរថយន្តឱ្យបង្កើនការប្រើប្រាស់គ្រឿងបន្លាស់ក្នុងស្រុក និងជួយការពារឧស្សាហកម្មរថយន្តថៃ។

ទោះជាយ៉ាងណាលោក សំផប ម៉ាណារុងសាន (SompopManarungsan) សេដ្ឋវិទូម្នាក់បានមើលឃើញថា វិធានការទាំងនេះ ក៏អាចជាការឆ្លើយតបទៅនឹងការគំរាមកំហែងពន្ធដែលកំពុងបន្តពីសហរដ្ឋអាម៉េរិក ដែលអាចប៉ះពាល់ដល់ទីផ្សារនាំចេញរបស់ប្រទេសថៃ ផងដែរ ប៉ុន្តែលោកបានបន្ថែមថា ការកាត់បន្ថយពន្ធលើរថយន្តអាម៉េរិកនឹងមិនប៉ះពាល់ខ្លាំងដល់ទីផ្សាររថយន្តរបស់ប្រទេសថៃឡើយ៕
ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


តម្លៃស្បៀងអាហារនៅជប៉ុន ហក់ឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មាន ក្រោយប្រទេសនេះរងការគំរាមកំហែងពីរលកកម្តៅ

រលកកម្តៅដ៏អូសបន្លាយកំពុងវាយលុកប្រទេសជប៉ុន និងធ្វើឱ្យប៉ះពាល់ដល់ផលិកម្មដំណាំ និងបសុសត្វ។ កត្តានេះ បានជំរុញឱ្យតម្លៃបន្លែ សាច់ និងសូម្បីអង្ករ…

ធនាគារ ខេប៊ីប្រាសាក់ ឧបត្ថម្ភថវិកាកន្លះលានដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ជួយដល់ជនភៀសសឹក និងចូលរួមការស្តារនិងអភិវឌ្ឍតំបន់ព្រំដែនឡើងវិញ

ធនាគារ ខេប៊ីប្រាសាក់ ម.ក បានឧបត្ថម្ភថវិកាចំនួន 500,000 ដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជាតាមរយៈមូលនិធិតេជោការពារព្រំដែន ដើម្បីជួ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ