វិស័យពាណិជ្ជកម្ម

ការហូរចូលទំនិញមានតម្លៃថោកៗពីចិន កំពុងគំរាមកំហែងដល់ផលិតកម្មក្នុងស្រុករបស់ថៃ


របាយការណ៍ថ្មីមួយរបស់ធនាគារ Krungthai បានរកឃើញថា ការហូរចូលទំនិញមានតម្លៃថោកពីប្រទេសចិន បានធ្វើឱ្យប៉ះពាល់ដល់ផលិតកម្មក្នុងស្រុកយ៉ាងខ្លាំង ដែលបញ្ហានេះកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចប្រទេសក្បែរខាងកម្ពុជា មួយនេះ។
វិស័យពាណិជ្ជកម្ម
ដោយ

ធនាគារក្រុងថៃ (Krungthai) របស់ប្រទេសថៃ ទើបចេញរបាយការណ៍ថ្មីមួយគួរឱ្យភ្ញាក់ផ្អើលថា រំហូរចូលទំនិញមកពីប្រទេសចិន ក្នុងតម្លៃថោកកំពុងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងអាជីវកម្មក្នុងស្រុក ទោះបីជាថៃ មិនទាន់ធ្លាក់ចូលក្នុងវិបត្តិអប្បផរណា ឬតម្លៃទំនិញចុះថោកក៏ដោយ។ ការព្រមាននេះបានធ្វើឡើងនៅពេលប្រទេសថៃ បានកត់ត្រាអតិផរណាអវិជ្ជមានរយៈពេលប្រាំខែជាប់ៗគ្នា។

ការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មថៃ បានរាយការណ៍ថា អតិផរណានៅក្នុងខែសីហា បានធ្លាក់ចុះជិត១% ហើយត្រូវបានគេរំពឹងថា នឹងបន្តធ្លាក់ចុះថែមទៀតនៅក្នុងខែកញ្ញានេះ។ សម្រាប់រយៈពេល៨ខែដំបូងឆ្នាំនេះ អតិផរណាសរុបបានកើនឡើងត្រឹមតែជិត០,១% ប៉ុណ្ណោះ។

លោក ពួន ផានិចពីប៊ូល (Poon Panichpibool) អ្នកយុទ្ធសាស្រ្តទីផ្សារមូលធននៅធនាគារ Krungthai បានពន្យល់ថា អតិផរណាអវិជ្ជមាន គឺបណ្តាលមកពីកត្តាផ្គត់ផ្គង់ដូចជាការប្រមូលផលបន្លែ និងផ្លែឈើស្រស់ និងតម្លៃស្រូវធ្លាក់ចុះទាប។ លោក ពួន ក៏បានកត់សម្គាល់ដែរថា វិធានការរបស់រដ្ឋាភិបាលក្នុងការសម្រួលការចំណាយលើការរស់នៅដូចជាការឧបត្ថម្ភធនអគ្គិសនីជាដើម គឺជាកត្តាសំខាន់ ហើយថា ប្រទេសនេះមិនបានចូលទៅក្នុងស្ថានភាពអប្បផរណានោះទេ ព្រោះមិនមានការធ្លាក់ចុះតម្លៃយ៉ាងទូលំទូលាយនៅទូទាំងវិស័យទាំងអស់ឡើយ។

ទោះជាយ៉ាងណាលោក ពួន បានព្រមានថា រំហូរចូលដូចទឹកបាក់ទំនប់នូវទំនិញចិន ក្នុងតម្លៃថោកកំពុងដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរលើអាជីវកម្មថៃ ដែលប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងទាំងក្នុងទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ។

ដូច្នេះហើយអ្នកយុទ្ធសាស្ត្ររូបនេះបានជំរុញឱ្យរដ្ឋាភិបាល និងធនាគារកណ្ដាលថៃ ធ្វើការរួមគ្នា ដើម្បីស្វែងរកដំណោះស្រាយមួយក្នុងការទប់ស្កាត់ផលប៉ះពាល់នៃរំហូរទំនិញចិនបែបនេះទៅលើអាជីវកម្មក្នុងស្រុក៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ឥណ្ឌា ក្លាយជាអ្នកនាំចេញគីមីកសិកម្មធំបំផុតទី៣នៅលើពិភពលោកជាមួយទំហំជាង៣,៣ពាន់លានដុល្លារ

ប្រទេសឥណ្ឌា បានក្លាយជាប្រទេសនាំចេញគីមីកសិកម្មដ៏ធំបំផុតទី៣នៅលើពិភពលោកជាមួយនឹងតម្លៃនាំចេញប្រមាណ៣,៣ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធ២០២៥ ដ…

ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា តែងតាំងលោក Dat Pham ជាអគ្គនាយកថ្មី

ភ្នំពេញ ប្រទេសកម្ពុជា – [ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥] – ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានសេចក្ដីរីករាយក្នុងការប្រកាសតែងតាំងលោក Dat Pham …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ