វិស័យហិរញ្ញវត្ថុ

IMF ព្រមានថា បំណុលរបស់រដ្ឋាភិបាលអាម៉េរិក និងជះផលប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុពិភពលោក


ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា កម្រិតបំណុលខ្ពស់ដែលចេះតែកើនឡើងមិនឈប់ឈររបស់រដ្ឋាភិបាលអាម៉េរិក អាចជំរុញឱ្យអត្រាការប្រាក់ហក់ឡើងខ្ពស់ទូទាំងពិភពលោក និងធ្វើឱ្យខូចដល់ស្ថិរភាពហិរញ្ញវត្ថុរបស់ពិភពលោកទាំងមូល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។
វិស័យហិរញ្ញវត្ថុ
ដោយ

ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយកាលពីថ្ងៃពុធ ទី១៧ ខែមេសា ថា ការកើនឡើងនូវការចំណាយរបស់រដ្ឋាភិបាល ការកើនឡើងនូវបំណុលសាធារណៈ និងការហក់ឡើងនូវអត្រាការប្រាក់នៅសហរដ្ឋអាម៉េរិក បានរួមចំណែកធ្វើឱ្យផលបត្ររតនាគារអាម៉េរិក និងអត្រាការប្រាក់ហក់ឡើងខ្ពស់ ជាហេតុបង្កហានិភ័យធ្វើឱ្យអត្រាការប្រាក់ហក់ឡើងទូទាំងពិភពលោក។

លោក វីទ័រ ហ្គាស្ប៉ា (Vitor Gaspar) ប្រធានផ្នែកកិច្ចការសារពើពន្ធនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានប្រាប់ក្រុមអ្នកយកព័ត៌មានថា គោលនយោបាយសារពើពន្ធធូររលុងនៅសហរដ្ឋអាម៉េរិក បានបង្កើនសម្ពាធលើអត្រាការប្រាក់ទូទាំងពិភពលោក និងប្រាក់ដុល្លារ ហើយជាលទ្ធផលធ្វើឱ្យស្ថានភាពផុយស្រួយ និងហានិភ័យដែលមានស្រាប់កាន់តែធ្ងន់ធ្ងរឡើង។

នេះជាលើកទី២ ហើយក្នុងសប្តាហ៍នេះ ដែលមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយវាយប្រហារទៅលើរដ្ឋាភិបាលអាម៉េរិក។ កាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានលើកឡើងថា កំណើននៃការចំណាយសាធារណៈ និងការខ្ចីបុលបានរួមចំណែកធ្វើឱ្យអតិផរណាហក់ឡើងខ្ពស់ ដែលធ្វើឱ្យធនាគារកណ្តាលអាម៉េរិក ពិបាកនឹងគ្រប់គ្រង។

អត្រាការប្រាក់ហក់ឡើងខ្ពស់ធ្វើឱ្យគ្រួសារពលរដ្ឋ និងអាជីវកម្មនានាចំណាយច្រើនជាងមុនក្នុងការទទួលបានកម្ចីឥណទាន ដែលបង្កឱ្យប្រាក់ចំណេញនៅតាមធនាគារ និងគ្រឹះស្ថានផ្តល់ប្រាក់កម្ចីផ្សេងៗទៀតធ្លាក់ចុះ ហើយជាលទ្ធផលបង្កើនអស្ថិរភាពហិរញ្ញវត្ថុ។

ការព្រមានរបស់ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នឹងបង្កការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះផលវិបាកបង្កឡើងដោយបំណុល ដែលរីកកាន់តែធំរបស់រដ្ឋាភិបាលអាម៉េរិក ដែលក្រសួងរតនាគារអាម៉េរិក អះអាងថា បានឈានដល់ជិត៣៥ទ្រីលានដុលល្លារទៅហើយនៅពេលនេះ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យថៃ ដាក់ពាក្យសុំចូលជាសមាជិកអង្គការ ដើម្បីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច?

ព័ត៌មាន
ដើម្បីជំរុញសេដ្ឋកិច្ច និងពង្រីកការធ្វើពាណិជ្ជកម្មរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ រដ្ឋាភិបាលថៃ បានដាក់ពាក្យស្នើសុំចូលជាសមាជិកអង្គការ ដើម្បីកិច្ចសហ…

ការនាំចេញទំនិញសំខាន់ៗរបស់សិង្ហបុរី កាលពីខែមីនា ធ្លាក់ចុះយ៉ាងគំហុក លើសការរំពឹងទុក

ព័ត៌មាន
ការនាំចេញផលិតផលក្នុងស្រុកមិនមែនប្រេង (NODX) របស់ប្រទេសសិង្ហបុរី បានធ្លាក់ចុះជាង២០%នៅក្នុងខែមីនា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ