ប្រមុខការទូតថៃ

ប្រមុខការទូតថៃព្យាយាមប្រឌិតព័ត៌មានថា តំបន់ដែលយោធាថៃកំពុងកាន់កាប់ក្នុងទឹកដីកម្ពុជាស្ថិតនៅលើទឹកដីរបស់ខ្លួន


រដ្ឋមន្ត្រីការបរទេសថៃលោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ហាក់បន្ទន់ឥរិយាបថ ដោយបានអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹងជាមួយកម្ពុជា ដោយសារលោកយល់ថា ការបង្កើនជម្លោះ វាស្មើនឹងការកើនឡើងនូវការខាតបង់។ តែទោះជាយ៉ាងណា លោក បានចាត់ទុកទាមទារទឹកដី ដែលយោធាថៃកំពុងកាន់កាប់ដោយខុសច្បាប់ត្រឡប់មកវិញរបស់កម្ពុជាថាជារឿងមិនត្រឹមត្រូវ ហើយបានឆ្លៀតចោទប្រកាន់កម្ពុជាថា ជាអ្នកធ្វើឱ្យជម្លោះនេះក្លាយជាលក្ខណៈអន្តរជាតិ។
ប្រមុខការទូតថៃ
ដោយ

ការអំពាវនាវ និងចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ប្រមុខការទូតថៃបែបនេះធ្វើឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានបារាំង FRANCE 24 កាលពីពេលថ្មីៗនេះ។

​ ទោះបីជាកម្ពុជា និងថៃបានចុះកិច្ចព្រមព្រៀងបទឈប់បាញ់រួមគ្នាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ តែលោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃបានទទួលស្គាល់ថា កិច្ចព្រមព្រៀងឈប់បាញ់នេះនៅតែស្ថិតក្នុងភាពផុយស្រួយ ខណៈកិច្ចព្រមព្រៀងមុន ដែលសម្របសម្រួលដោយសហរដ្ឋអាម៉េរិក កាលពីខែតុលា បានដួលរលំទៅវិញក្នុងរយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។

នៅពេលអ្នកសារព័ត៌មានរបស់ FRANCE 24 សួរដេញដោលអំពីការអះអាងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលថាថៃកំពុងកាន់កាប់ទីតាំងយ៉ាងជ្រៅក្នុងទឹកដីកម្ពុជា លោក ស៊ីហាសាក់ បានព្យាយាមឆ្លើយពង្វាង និងការពារខ្លួនដោយគ្មានមូលដ្ឋានថា ទឹកដីដែលយោធាថៃកំពុងកាន់កាប់ក្រោយបទឈប់បាញ់នោះ គឺស្ថិតនៅលើទឹកដីថៃ ដែលកម្ពុជាបានគ្រប់គ្រងជាយូរមកហើយ ជាពិសេសពេលដែលជនភៀសខ្លួនកម្ពុជាបានចូលទៅប្រទេសថៃពេលកម្ពុជាមានជម្លោះផ្ទៃក្នុង។

ទន្ទឹមនឹងព្យាយាមបកស្រាយលាងខ្លួន ប្រមុខការទូតថៃរូបនេះ បានឆ្លៀតចោទប្រកាន់កម្ពុជាទាំងគ្មានមូលដ្ឋានថា ភាគីកម្ពុជាជាអ្នកធ្វើឱ្យជម្លោះព្រំដែនកម្ពុជា-ថៃ រីករាលដាលទៅជាកម្រិតអន្តរជាតិ ហើយថា ភាគីទាំងពីរត្រូវតែជៀសវាងនូវរាល់សកម្មភាពទាំងឡាយណា ដែលបង្កជាការញុះញង់។

អ្នកការទូតថៃរូបនេះបានបន្តថា លោកកំពុងរក្សាទំនាក់ទំនងជាមួយសមភាគីកម្ពុជាតាមរយៈប្រព័ន្ធ WhatsApp ដើម្បីទប់ស្កាត់កុំឱ្យស្ថានការណ៍រីកធំឡើង ដោយលោកសង្កត់ធ្ងន់ថា ជម្លោះកាន់តែខ្លាំង ការខាត់បង់ក៏កាន់តែច្រើនដែរ៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


ចិន ជំរុញឱ្យអាម៉េរិក លុបចោលពន្ធគយជាឯកតោភាគីរបស់លោក ត្រាំ ហើយថា សង្គ្រាមពាណិជ្ជកម្មមិនមានអ្នកឈ្នះទេ

ចិន ជំរុញឱ្យសហរដ្ឋអាម៉េរិក លុបចោលពន្ធគយឯកតោភាគី បន្ទាប់ពីតុលាការកំពូលសហរដ្ឋអាម៉េរិកបានចេញសាលដីកាសម្រេចលុបចោលវិធានការពាណិជ្ជកម្មដ៏ចម្រ…

អតីតមេដឹកនាំហ្វីលីពីនលោក ឌូទើតេ នឹងឡើងតតាំងក្តីនៅតុលាការយុត្តិធម៌អន្តជាតិពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

អតីតប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte) ប្រឈមនឹងការឡើង សវនាបឋមនៅតុលាការយុត្តិធម៌អន្តជាតិ (ICC) ពាក់ព័ន្ធន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ