កិច្ចប្រជុំ RBC រវាងកម្ពុជា និងថៃ

កិច្ចប្រជុំ RBC រវាងកម្ពុជា និងថៃ រយៈពេល ៣ថ្ងៃ បានបិទបញ្ចប់ ដោយពុំទាន់រកឃើញលទ្ធផល ដែលជាចំណុចកណ្ដាលរួមគ្នានៅឡើយ


កិច្ចប្រជុំ ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី១ ភាគីថៃ បានបញ្ចប់ហើយ នៅព្រឹកថ្ងៃទី ២៩ ខែមករានេះ បន្ទាប់ពីដំណើរការអស់រយៈពេលបីថ្ងៃ ពោលចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ប៉ុន្ដែ ភាគីទាំងពីរ មិនទាន់រកឃើញនូវលទ្ធផល ដែលជាចំណុចកណ្ដាលរួមគ្នានៅឡើយទេ។ នេះបើយោងតាមក្រសួងការពារជាតិកម្ពុជា។
កិច្ចប្រជុំ RBC រវាងកម្ពុជា និងថៃ
ដោយ

កិច្ចប្រជុំ ដែលបានប្រព្រឹត្តទៅនៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះ មានចូលរួមដោយ គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ ប្រធានក្រុមលេខាធិការ (RBC) កម្ពុជា និងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃដឹកនាំដោយ ឧត្តមសេនីយ៍ទោ ភិថាយ៉ាគូល ពោធិ៍សុវណ្ណ ប្រធានក្រុមលេខាធិការ (RBC ) ថៃ។

បើតាមក្រសួងការពារជាតិកម្ពុជា ដោយសារតែភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ ដូច្នេះភាគីទាំងពីរបានឯកភាពគ្នាដកឃ្លាវិលត្រលប់ទៅទីបញ្ជាការរៀងខ្លួនវិញ ហើយបន្តផ្លាស់ប្តូរឯកសារ និងពិភាក្សាគ្នាឈានដល់ការឯកភាពគ្នានាពេលខាងមុខ ទើបមានការរៀបចំពិធីចុះហត្ថលេខា និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃ ។

កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នេះធ្វើឡើងផ្អែកតាមស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានបញ្ជាក់សាជាថ្មី អំពីការបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ខ្ជាប់ខ្ជួននូវលទ្ធផលនៃកិច្ចប្រជុំពិសេសនេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការបន្តកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងតាមបណ្តោយព្រំដែន ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ និងឈានដល់ការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស។




អត្ថបទបន្ទាប់


ក្រុមហ៊ុន វីរ:ប៊ុនថាំ បោះទុនវិនិយោគ៣០លានដុល្លារ បង្កើតរោងចក្រផលិតចំណីអាហារក្នុងស្រុក

បន្ថែមលើការវិនិយោគក្នុងវិស័យទេសចរណ៍ និងកសិកម្ម ក្រុមហ៊ុន វីរៈប៊ុនថាំ បានបោះជំហានបន្ថែមទៀតហើយចូលទៅក្នុងវិស័យកែច្នៃចំណីអាហារនៅប្រទេសកម្…

តើប្រធានអាស៊ានប្ដូវវេន ហ្វីលីពីន នឹងលើកយកប្រធានបទក្ដៅៗអ្វីខ្លះ មកដាក់លើតុ ដើម្បីពិភាក្សា នៅក្នុងកិច្ចប្រជុំអាស៊ានលើកដំបូងរបស់ខ្លួន?

អ្នកការទូតកំពូលៗនៃបណ្ដាប្រទេសអាស៊ាន កំពុងជួបជុំគ្នានៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន នៅសប្តាហ៍នេះ សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសប្រចាំឆ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ