រដ្ឋបាលលោក ត្រាំ

រដ្ឋបាលលោក ត្រាំ ស្នើសុំថវិកា៦៧ពាន់លានដុល្លារបន្ថែម ដើម្បីបន្តធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ ក្រោយខាតបង់អស់ជិត៣៧ពាន់លានដុល្លារ


សង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ មកទល់ពេលនេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាម៉េរិក បើកកាយនូវតួលេខចំណាយថ្មី។ យោងតាមសេចក្តីរាយការណ៍ពី​សារព័ត៌មាន Bloomberg បានឱ្យដឹងថា សង្គ្រាមដែលមានរយៈពេល១៤៤ថ្ងៃមកនេះ ត្រូវបានលោក ភីត ហេសេត (Pete Hegseth) អះអាងថា បានធ្វើឱ្យអាម៉េរិកខាតបង់ប្រមាណជាង៣៧ពាន់លានដុល្លារ ហើយនៅពេលនេះ លោក បានស្នើកញ្ចប់ថវិកាបន្ថែមរហូតដល់៦៧ពាន់លានដុល្លារ។
រដ្ឋបាលលោក ត្រាំ
ដោយ

លោក ភីត ហេសេត រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាម៉េរិកបានផ្តល់ការប៉ាន់ស្មានពីទំហំខូចខាតក្នុងសង្គ្រាមប្រឆាំងអ៊ីរ៉ង់ថា អាម៉េរិកបានខាតបង់អស់ប្រមាណជាង៣៧ពាន់លានដុល្លារអាម៉េរិក។ ការបង្ហាញតួលេខនេះធ្វើឡើងក្នុងពេលអំឡុងពេល លោក បង្ហាញមុខនៅចំពោះមុខគណៈកម្មាធិការគ្រប់គ្រងថវិកា នៃព្រឹទ្ធសភាកាលពីថ្ងៃអង្គារ ពាក់ព័ន្ធនឹងសំណើរបស់ប្រធានាធិបតី ដូណាល់ ត្រាំ លើកញ្ចប់ថវិកាការពារជាតិបន្ថែមទំហំ៦៧ពាន់លានដុល្លារ។
ការប៉ាន់ប្រមាណការចំណាយដ៏មហាសាលលើសង្គ្រាមនេះ គឺជាតួលេខថ្មីសន្លាង ខណៈដែលកាលពីខែឧសភា មន្ត្រីមន្ទីរបញ្ចកោណធ្លាប់បានប៉ាន់ប្រមាណថា សង្គ្រាមនេះធ្វើឱ្យអាម៉េរិកខាតបង់ត្រឹមតែរង្វង់ ២៩ពាន់លានដុល្លារប៉ុណ្ណោះ។ នៅក្នុងអំឡុងពេលប្រជុំ រដ្ឋមន្ត្រីការពារជាតិអាម៉េរិក បានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីសំណាក់ព្រឹទ្ធសមាជិកមកពីគណបក្សប្រជាធិបតេយ្យជុំវិញការចំណាយ ដែលកំពុងហក់ឡើងខ្ពស់ ខណៈសញ្ញានៃការបញ្ចប់ជម្លោះនៅមិនទាន់ឃើញពន្លឺ ហើយសមត្ថភាពយោធារបស់អ៊ីរ៉ង់នៅតែពិបាកប៉ាន់ស្មាន។
ពាក់ព័ន្ធនឹងការរិះគន់នេះលោក ហេសេត បានប្រាប់គណៈកម្មាធិការគ្រប់គ្រងថវិការបស់ព្រឹទ្ធសភាថា ការប៉ាន់ស្មានកញ្ចប់ថវិកាចំណាយថ្មីនេះ គឺគ្របដណ្តប់លើប្រតិបត្តិការយោធារហូតមកទល់ពេលនេះ និងលទ្ធភាពនៃការចំណាយដែលរំពឹងទុកមួយចំនួនរហូតដល់ថ្ងៃទី៣០ ខែកញ្ញា។ លោក ហេសេត បានបន្តថា សំណើសុំថវិកាថ្មីដែលក្រសួងបានស្នើនោះ រួមមាន២១ពាន់លានដុល្លារ ដើម្បីពន្លឿនការទិញមីស៊ីលកម្រិតខ្ពស់ និងគ្រាប់រំសេវផ្សេងៗ ដែលកងកម្លាំងអាម៉េរិកបានប្រើប្រាស់យ៉ាងច្រើនក្នុងអំឡុងសង្គ្រាម ខណៈ២ពាន់លានដុល្លារដើម្បីបំពេញឃ្លាំងអាវុធដែលបានបាត់បង់ ឬខូចខាតក្នុងអំឡុងពេលប្រតិបត្តិការប្រយុទ្ធ និងជិត១២ពាន់លានដុល្លារផ្សេងទៀត ដើម្បីវិនិយោគលើយន្តហោះគ្មានមនុស្សបើក ផ្កាយរណប និងបច្ចេកវិទ្យាយោធាផ្សេងៗ។
លោកស្រី ផេតធី មូរ៉េ (Patty Murray) សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យបានរិះគន់ថា សង្គ្រាមនេះកំពុងដើរហួសពីការគ្រប់គ្រង ហើយប្រធានាធិបតី ដូណាល់ ត្រាំ កំពុងប្រឈមនឹងការធ្វើឱ្យជម្លោះកាន់តែរីករាលដាល និងអាចប្រឈមនឹងបទចោទប្រកាន់ពីឧក្រិដ្ឋកម្មសង្គ្រាម។ លោកស្រី បានឌឺដងផ្លែផ្កាថា ប្រធានាធិបតីធ្លាប់បានអះអាងថា សង្គ្រាមជិតចប់ជិត៤០ដងមកហើយ ប៉ុន្តែពេលនេះបែរជាមកស្នើសុំថវិកាបន្ថែម ដើម្បីបន្តសង្គ្រាមទៅវិញ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


សម្តេចតេជោ រំពឹងអ្នករាយការណ៍សិទ្ធិមនុស្សនៅកម្ពុជារបស់ UN ថ្មី ជួយធ្វើឱ្យពិភពលោកយល់ពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកាន់តែច្បាស់

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាបានបើកទូលាយឱ្យមានការបញ្ចេញមតិ និងរិះគន់ក្នុងន័យស្ថាបនា ប៉ុន្តែ…

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីការបង្កើត «បណ្តាញស្រាវជ្រាវកម្ពុជា»

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ