សម្តេចតេជោ ហ៊ុន សែន

សម្តេចតេជោ រំពឹងអ្នករាយការណ៍សិទ្ធិមនុស្សនៅកម្ពុជារបស់ UN ថ្មី ជួយធ្វើឱ្យពិភពលោកយល់ពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកាន់តែច្បាស់


សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាបានបើកទូលាយឱ្យមានការបញ្ចេញមតិ និងរិះគន់ក្នុងន័យស្ថាបនា ប៉ុន្តែការអនុវត្តសិទ្ធិទាំងអស់ត្រូវស្ថិតនៅក្នុងក្របខ័ណ្ឌរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។ សម្តេចតាជោ បានបន្ថែមថា គ្មានប្រទេសណាមួយអាចអនុវត្តវិស័យសិទ្ធិមនុស្ស និងប្រជាធិបតេយ្យបានល្អឥតខ្ចោះនោះទេ ដោយគ្រប់ប្រទេសសុទ្ធតែមានចំណុចខ្វះខាត ដែលត្រូវបន្តកែលម្អជាបន្តបន្ទាប់។
សម្តេចតេជោ ហ៊ុន សែន
ដោយ

ការបញ្ជាក់បែបនេះរបស់សម្ដេចតេជោ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ថូម៉ាស អាន់ឌ្រូ (Thomas Andrews) អ្នករាយការណ៍ពិសេសថ្មី របស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលទើបចូលកាន់តំណែងជំនួសលោក វិទិត មុនតាប៊ន ដែលបានលាលែងពីតំណែងកាលពីថ្ងៃទី២២ ខែកក្កដា។ សម្ដេចតេជោបសង្ឃឹមថា អ្នករាយការណ៍ពិសេសរូបនេះនឹងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់វឌ្ឍនភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាឱ្យកាន់តែប្រសើរ។
ជាការឆ្លើយតបលោក ថូម៉ាស អាន់ឌ្រូ បានចាត់ទុកការជួបពិភាក្សាការងារជាមួយសម្តេចតេជោនេះ គឺជាសញ្ញាវិជ្ជមាន ដែលឆ្លុះបញ្ចាំងពីការបើកចំហ និងការផ្តល់តម្លៃដល់កិច្ចសន្ទនាពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ អ្នករាយការណ៍ពិសេសរូបនេះបានកោតសរសើរកម្ពុជាថា ជាប្រទេសមួយក្នុងតំបន់ ដែលបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិជាច្រើន និងបានតាមដានយកចិត្តទុកដាក់ចំពោះស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ។ ទន្ទឹមនេះ លោក ថូម៉ាស អាន់ឌ្រូ ក៏នឹងចុះទៅពិនិត្យដោយផ្ទាល់ នៅតំបន់ព្រំដែន ដើម្បីជួបប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងស្វែងយល់ពីស្ថានភាពជាក់ស្តែងផងដែរ៕

អត្ថបទ ខេមបូណូមីស និងរូបភាពឯកសារ




អត្ថបទបន្ទាប់


ក្រសួងការងារព្រមានចាត់វិធានការលើសហគ្រាសណា ដែលមិនអនុវត្តកាតព្វកិច្ចរបបសន្តិសុខសង្គមដល់កម្មករ​និយោជិតរបស់ខ្លួន

មន្រ្តីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់ផ្ដល់ព័ត៌មានជាក់លាក់ចំពោះសហគ្រាស ឬគ្រឹះស្ថានណា ដែលមិន…

រដ្ឋបាលលោក ត្រាំ ស្នើសុំថវិកា៦៧ពាន់លានដុល្លារបន្ថែម ដើម្បីបន្តធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ ក្រោយខាតបង់អស់ជិត៣៧ពាន់លានដុល្លារ

សង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ មកទល់ពេលនេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាម៉េរិក បើកកាយនូវតួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ