វិស័យអាកាសចរណ៍

វិបត្តិធ្វើដំណើរតាមផ្លូវអាកាសនៅអាម៉េរិក កាន់តែធ្ងន់ធ្ងរ ខណៈជើងហោះហើររាប់ពាន់ជើងត្រូវបានលុបចោល និងពន្យារពេល


ក្រុមហ៊ុនអាកាសចរណ៍អាម៉េរិក បានបង្ខំចិត្តលុបចោលជើងហោះហើររហូតដល់ជាង១,៤០០កាលពីថ្ងៃសៅរ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈជើងហោះហើររាប់ពាន់ទៀតត្រូវបានពន្យារពេលហោះហើរ ដែលបង្កឱ្យមានវិបត្តិផ្លូវអាកាសកាន់តែខ្លាំង ក្រោយរដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ណែនាំឱ្យក្រុមហ៊ុនអាកាសចរណ៍កាត់បន្ថយជើងហោះហើរក្នុងស្រុក ដោយសារការអូសបន្លាយពេលនៃការបិទរដ្ឋាភិបាលសហព័ន្ធ។
វិស័យអាកាសចរណ៍
ដោយ

រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) របស់សហរដ្ឋអាម៉េរិក បានអះអាងថា ក្រុមហ៊ុនអាកាសចរណ៍អាម៉េរិក បានលុបចោលជើងហោះហើរចំនួន១,៤៦០ជើង កាលពីថ្ងៃសៅរ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលជាថ្ងៃទីពីរនៃការកាត់បន្ថយជើងហោះហើរតាមការកំណត់របស់រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ នៅទូទាំងសហរដ្ឋអាម៉េរិក ខណៈជើងហោះហើរចំនួន៦ពាន់ជើងទៀតត្រូវបានពន្យារពេលហោះហើរ ដែលធ្វើឱ្យការធ្វើដំណើរតាមផ្លូវអាកាសជួបបញ្ហាកាន់តែខ្លាំង។ ការលុបចោល និងពន្យារពេលជើងហោះហើរនេះ គឺដោយសារខ្វះអ្នកត្រួតពិនិត្យ​ចរាចរណ៍ផ្លូវអាកាស ក្រោយការបិទរដ្ឋាភិបាលសហព័ន្ធបានអូសបន្លាយពេលជាងមួយខែកន្លងមកនេះ។

រដ្ឋបាល FAA បានរាយការណ៍ថា ការកាត់បន្ថយបុគ្គលិកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសបានប៉ះពាល់ដល់ប៉មអាកាសយានដ្ឋានចំនួន៣៧ និងមជ្ឈមណ្ឌលផ្សេងទៀត និងបានពន្យារពេលជើងហោះហើរនៅក្នុងទីក្រុងធំៗយ៉ាងតិចចំនួន១២នៅទូទាំងសហរដ្ឋអាម៉េរិករួមទាំងទីក្រុងអាត្លង់តា, នេវ៉ក, សាន់ហ្វ្រាន់ស៊ីស្កូ, ឈីកាហ្គោ និងញូវយ៉កផងដែរ។ ជើងហោះហើរចំនួន៦ពាន់ដែលត្រូវបានពន្យារពេលកាលពីថ្ងៃសៅរ៍​ មានចំនួនតិចជាងកាលពីថ្ងៃសុក្រ ដែលមានជើងហោះហើររហូតដល់៧ពាន់ជើងត្រូវបានពន្យារពេល។

សូមរំលឹកថា អាជ្ញាធរ FAA បានណែនាំដល់ក្រុមហ៊ុនអាកាសចរណ៍ឱ្យកាត់បន្ថយជើងហោះហើរប្រចាំថ្ងៃ៤% ចាប់ពីថ្ងៃសុក្រ សប្ដាហ៍មុន នៅអាកាសយានដ្ឋានសំខាន់ៗចំនួន៤០ នៅទូទាំងសហរដ្ឋអាម៉េរិក ដោយសារតែក្តីបារម្ភអំពីសុវត្ថិភាពនៃការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ចំពេលមានការកាត់បន្ថយបុគ្គលិកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសដោយសារតែរដ្ឋាភិបាលមិនបានបើកប្រាក់ឈ្នួលដល់ពួកគេជាច្រើនសប្ដាហ៍កន្លងមកនេះ បន្ទាប់ពីមានការបិទរដ្ឋាភិបាលសហព័ន្ធរយៈពេល៤០ថ្ងៃកន្លងមកនេះ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ម្ចាស់ភាគហ៊ុនធំៗរបស់ក្រុមហ៊ុន Tesla យល់ព្រមផ្តល់ប្រាក់បំណាច់ជិត១ទ្រីលានដុល្លារដល់លោក Elon Musk ប៉ុន្ដែដាក់លក្ខខណ្ឌដ៏លំបាកមួយ

នៅទីបំផុតក្រុមភាគហ៊ុនិករបស់ក្រុមហ៊ុន Tesla បានឯកភាពលើការផ្តល់ប្រាក់បំណាច់ជិត១ទ្រីលានដុល្លារដល់លោក អេឡុន ម៉ាស់ (Elon Musk) នាយកប្រតិ…

ការងារដោះមីនមនុស្សធម៌តាមបណ្តោយព្រំដែនកម្ពុជា-ថៃ មិនត្រូវធ្វើឡើងដោយឯកតោភាគីឡើយ!

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា ការងារដោះមីនមនុស្សធម៌នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ត្រូវស្ថិតក្រោមសមត្ថកិច្ច និងយន្តការក្រុមក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ