លោក Henry Kissinger

លោក Henry Kissinger អ្នកការទូតដ៏ឆ្នើម និងជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាព បានទទួលមរណៈភាពក្នុងវ័យ១០០ឆ្នាំ


លោក Henry Kissinger ដែលជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាពដ៏ចម្រូងចម្រាស និងជាអ្នកការទូតដ៏ឆ្នើម ដែលបម្រើការជាទីប្រឹក្សាក្រោមរដ្ឋបាលប្រធានាធិបតីអាមេរិកពីររូបនោះ បានទទួលមរណភាពហើយកាលពីថ្ងៃពុធ ក្នុងអាយុ១០០ឆ្នាំ។
លោក Henry Kissinger
ដោយ
អំពី Henry Kissinger

លោកKissinger ត្រូវបានគេដឹងថា បានបន្សល់ទុកនូវអត្តសញ្ញាណ និងស្នាដៃដ៏ច្រើននិងមិនអាចបំភ្លេចបានលើគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកក្នុងទសវត្សទី៦០និង៧០ ហើយក៏ជាបុគ្គលដ៏ដ៏ចម្រូងចម្រាសក្នុងប្រវត្តិសាស្ត្រមនុស្សជាតិដែរ។

តាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗនៅព្រឹកនេះ លោក Kissinger បានស្លាប់នៅផ្ទះរបស់គាត់នៅរដ្ឋ Connecticut សហរដ្ឋអាមេរិកក្នុងវ័យ១០០ឆ្នាំ។ បើគេចាំមិនខុស កាលពីខែកក្កដា លោកបានធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុងប៉េកាំង ដើម្បីជួបជាមួយប្រធានាធិបតីចិន លោកស៊ី ជិនពីង ដែលគ្រានោះលោកស៊ីបានហៅលោក Kissinger ថា«មិត្តសម្លាញ់»។ ទោះជាយ៉ាងណា ក្រោយចូលនិវត្តន៍លោក Kissinger នៅតែសកម្មក្នុងកិច្ចការជាច្រើនដូចជាចូលរួមកិច្ចប្រជុំនៅសេតវិមាន បោះពុម្ពសៀវភៅស្តីពីរចនាប័ទ្មភាពជាអ្នកដឹកនាំ និងផ្តល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការព្រឹទ្ធសភាអំពីការគំរាមកំហែងនុយក្លេអ៊ែរដែលបង្កឡើងដោយកូរ៉េខាងជើងជាដើម។

លោក Henry Kissinger ដែលមានឈ្មោះពេញ« Heinz Alfred Kissinger» កើតនៅទីក្រុង Furth ប្រទេសអាឡឺម៉ង់នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ១៩២៣ ហើយបានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិកជាមួយគ្រួសាររបស់គាត់នៅឆ្នាំ១៩៣៨ មុនពេលយុទ្ធនាការបោសសម្អាតជនជាតិជ្វីបពីសំណាក់របបណាស៊ីអាល្លឺម៉ង់។ ក្រោយទទួលបានសញ្ជាតិអាមេរិកនៅឆ្នាំ១៩៤៣ យុវជន Henry Kissinger បានបម្រើការនៅក្នុងជួរកងទ័ពអាមេរិកនៅអឺរ៉ុបក្នុងសង្គ្រាមលោកលើកទី២។ ក្រោយមកលោកបានទៅសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យហាវ៉ាដលើ ដោយទទួលបានសញ្ញាប័ត្រអនុបណ្ឌិតនៅឆ្នាំ១៩៥២ និងបណ្ឌិតនៅឆ្នាំ១៩៥៤។ លោកបានធ្វើការនៅទីនោះរយៈពេល១៧ឆ្នាំ។

ក្រោយមកទៀត អាមេរិកក្រោមរដ្ឋបាលលោកRichard Nixon ក្នុងឆ្នាំ១៩៦៨ បានសន្យាបញ្ចប់សង្គ្រាមវៀតណាម ដោយគ្រានោះលោកបាននាំយកលោក Kissinger ឱ្យធ្វើជាទីប្រឹក្សាសន្តិសុខជាតិ។ នៅឆ្នាំ១៩៧៣ លោកបានក្លាយជារដ្ឋមន្ត្រីការបរទេសអាមរិក ពោលគឺនៅឆ្នាំនោះហើយដែលោកបានទទួលពានរង្វាន់ណូបែលសន្តិភាព មួយឆ្នាំក្រោយលោកប្រកាស«សន្តិសភាពនៅវៀតណាម» ខណៈដែលពីរឆ្នាំក្រោយមកគឺនៅឆ្នាំ១៩៧៥វៀតណាមកុម្មុនិស្តបានវាយយកវៀតណាមខាងត្បូងដោយជោគជ័យ។

ខណៈពេលដែលមនុស្សជាច្រើនបានសាទរចំពោះ Kissinger សម្រាប់ភាពប៉ិនប្រសប់ និងបទពិសោធន៍ដ៏ឆ្មើមរបស់លោកក្នុងកិច្ចការការទូត អ្នកផ្សេងទៀតបានចាត់ទុកគាត់ថាជាឧក្រិដ្ឋជនសង្គ្រាម ចំពោះការគាំទ្របបផ្តាច់ការប្រឆាំងកុម្មុយនិស្ត ជាពិសេសនៅអាមេរិកឡាទីន រួមទាំងជាអ្នកផ្តើមគំនិតជុំវិញការទម្លាក់គ្រាប់បែកដ៍សម្ងាត់របស់អាមេរិកនៅកម្ពុជានៅចុងទសវត្សន៍ឆ្នាំ៧០ជាដើម។ លោកក៏ត្រូវបានគេស្គាល់ថាក៏ជាអ្នកដែលទាញប្រទេសចិនកុម្មុនិស្ត ដែលកាលនោះក្រោមការដឹកនាំដោយលោកម៉ោ សេទុង ឱ្យងាកទៅប្រឆាំងនឹងសហភាពសូវៀតក្នុងសម័យសង្គ្រាមត្រជាក់អំឡុងទសវត្សន៍ឆ្នាំ៨០ដែរ។ ទោះបីជាយ៉ាងណា លោក Henry Kissinger នៅតែត្រូវបានគេចាត់ទុកជាជាអ្នការទូតមួយដ៏ឆ្នើមក្នុងសតវត្សន៍ទី២០ និងជាអ្នកបង្កើតគោលនយោបាយការបរទេសអាមេរិកដ៏លេចធ្លោម្នាក់សម្រាប់សណ្តាប់ធ្នាប់ពិភពលោកដឹកនាំដោយអាមេរិក។

None



អត្ថបទបន្ទាប់


ប្រសិនបើកម្រិតអតិផរណាបន្តធ្លាក់ចុះ សហរដ្ឋអាម៉េរិក អាចនឹងទម្លាក់អត្រាការប្រាក់

អ្នកជំនាញការខាងសេដ្ឋកិច្ចអាម៉េរិកមួយរូបបានអះអាងថា ធនាគារកណ្តាលសហរដ្ឋអាម៉េរិកកំពុងពង្រឹងគោលជំហរក្នុងការបង្កើនលទ្ធភាព នៃការកាត់បន្ថយអត្រា…

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ រាជរដ្ឋាភិបាលកម្ពុជាដាក់គោលដៅលុបបំបាត់ជំងឺអេដស៍នៅត្រឹមឆ្នាំ២០២៥

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកឆ្នាំ២០២៥ ជាឆ្នាំនៃយុទ្ធនាការបិទបញ្ចប់ការឆ្លងរីករាលដាលមេរោគ និងជំងឺអេដស៍នៅកម្ពុជា បន្ទាប់ពីកម្ពុជាសម្រេចប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ