វេទិកាសេដ្ឋកិច្ចពិភពលោក

វេទិកាសេដ្ឋកិច្ចពិភពលោកព្រមានពីហានិភ័យមួយចំនួនដែលអាចគំរាមកំហែងដល់ស្ថិរភាពសកល


វេទិកាសេដ្ឋកិច្ចពិភពលោកបានបង្ហាញពីបញ្ហាប្រឈមធំៗចំនួន៥ ដែលអាចគំរាមកំហែងដល់ស្ថិរភាពសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ នៅមុនពេលមេដឹកនាំពិភពលោក និងអ្នកសេដ្ឋកិច្ចកំពូលៗជួបជជែកគ្នានៅទីក្រុងដាវូស ប្រទេសស្វីស នៅសប្តាហ៍ក្រោយ។ ស្ថាប័នសេដ្ឋកិច្ចឯករាជ្យមួយនេះបានវាយតម្លៃថា បញ្ហាប្រឈមទាំងនោះអាចពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច ព័ត៌មានក្លែងក្លាយ គ្រោះមហន្តរាយ និងសង្រ្គាមរវាងរដ្ឋ និងរដ្ឋ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Euro News។
វេទិកាសេដ្ឋកិច្ចពិភពលោក
ដោយ

បើយោងតាមរបាយការណ៍របស់វេទិកាសេដ្ឋកិច្ចពិភពលោក ដែលចេញផ្សាយមុនកិច្ចប្រជុំប្រចាំឆ្នាំនៅទីក្រុងដាវ៉ូស ប្រទេសស្វីស ចន្លោះពីថ្ងៃទី១៩-២៣ ខែមករា ឆ្នាំ២០២៦ ខាងមុខបានបង្ហាញថា ការប្រឈមមុខដាក់គ្នាផ្នែកសេដ្ឋកិច្ច និងបញ្ហាសកលសំខាន់ៗមួយចំនួនទៀត រាប់ចាប់តាំងពីបញ្ហាសេដ្ឋកិច្ច គ្រោះមហន្តរាយធម្មជាតិ រហូតដល់បញ្ហាសង្គ្រាមកំពុងក្លាយជាការគំរាមកំហែងដ៏ធំបំផុតចំពោះស្ថិរភាពសកលលោកនៅឆ្នាំ២០២៦។

របាយការណ៍ដែលស្ទង់ពីមេដឹកនាំ និងអ្នកជំនាញជាង១,៣០០នាក់ បានបង្ហាញថា អ្នកចូលរួមឆ្លើយ៤០% ជឿជាក់ថា ស្ថិរភាពពិភពលោកនៅឆ្នាំ២០២៦ នឹងកាន់តែស្មុគស្មាញ ហើយបញ្ហាមិនច្បាស់លាស់នេះ អាចនឹងអូសបន្លាយរហូតដល់ឆ្នាំ២០២៧។ ពាក់ព័ន្ធបញ្ហាភូមិសាស្ត្រនយោបាយ អ្នកឆ្លើយសំណួររហូតដល់៦៨% បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសណ្តាប់ធ្នាប់ពិភពលោក ដែលកាន់តែពិបាកក្នុងការព្យាករណ៍។

លោកស្រី សាអាឌៀ ហ្សាហ៊ីឌី (Saadia Zahidi) នាយកគ្រប់គ្រងវេទិកាសេដ្ឋកិច្ចពិភពលោកបានលើកឡើងថា របាយការណ៍ស្តីពី ហានិភ័យសកលនេះ គឺជាជាប្រព័ន្ធព្រមានដំណាក់កាលដំបូងមួយ ខណៈយុគសម័យនៃការប្រកួតប្រជែងនាពេលបច្ចុប្បន្ន កំពុងរុញច្រានឱ្យមានហានិភ័យសកលកាន់តែខ្ពស់ រាប់តាំងពីការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រសេដ្ឋកិច្ច បច្ចេកវិទ្យា រហូតដល់បញ្ហាបំណុលសកល។ លោកស្រីបានសង្កត់ធ្ងន់ថា ហានិភ័យទាំងនេះ សុទ្ធតែស្មុគស្មាញ និងមិនអាចព្យាករទុកមុនបានឡើយ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


សមាគមវិស្វករសំណង់ថៃ ជំរុញឱ្យរដ្ឋាភិបាលផ្អាកគម្រោងសាងសង់ធំៗជាបន្ទាន់ ក្រោយមានឧប្បត្តិហេតុបាក់ដងស្ទូចសម្លាប់មនុស្សរាប់សិបនាក់

ថៃ បានជួបគ្រោះចង្រៃដួលរលំដងស្ទូច២ថ្ងៃជាប់ៗគ្នាកាលពីថ្ងៃទី១៤ និងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ដោយបណ្ដាលឱ្យមនុស្សស្លាប់រាប់សិបនាក់។ ដោយសារសោកន…

មេ SME ស្នើឱ្យពលរដ្ឋបន្តពូនជ្រំស្មារតីគាំទ្រផលិតផលខ្មែរ ដើម្បីជួយជំរុញសេដ្ឋកិច្ច

ចលនាធ្វើពហិការទំនិញថៃ របស់ពលរដ្ឋកម្ពុជា បានក្លាយជាឱកាសមាសសម្រាប់ជំរុញការរីកចម្រើនរបស់វិស័យ SME កម្ពុជា នៅមួយរយៈចុងក្រោយនេះ។ តែទោះជាយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ