វិស័យពាណិជ្ជកម្ម

ទីម័រខាងកើតកំពុងសម្លឹងពង្រីកពាណិជ្ជកម្ម និងការវិនិយោគជាមួយប្រទេសសមាជិកអាស៊ាន


ប្រទេសទីម័រខាងកើត (Timor-Leste) កំពុងសម្លឹងឃើញសមាជិកភាពអាស៊ានជាច្រកផ្លូវមួយទៅកាន់ពាណិជ្ជកម្ម ការវិនិយោគ និងឱកាសការងារកាន់តែច្រើនឡើងសម្រាប់យុវជនទីម័រខាងកើត ដែលមានចំនួនកើនឡើងយ៉ាងឆាប់រហ័ស ខណៈប្រទេសក្មេងខ្ចីមួយនេះ ត្រៀមខ្លួនចូលជាសមាជិកអាស៊ានទី១១ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ី នៅចុងសប្ដាហ៍នេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
វិស័យពាណិជ្ជកម្ម
ដោយ

ប្រទេសទីម័រខាងកើតនឹងបង្កើតប្រវត្តិសាស្ត្រថ្មីមួយ ខណៈខ្លួនកំពុងត្រៀមចូលរួមជាផ្លូវការក្នុងសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) នៅពេលក្រុមមេដឹកនាំតំបន់នេះជួបប្រជុំគ្នាសម្រាប់កិច្ចប្រជុំកំពូលរបស់ប្លុកនេះនៅរដ្ឋធានីកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅចុងសប្តាហ៍នេះ។ ប្រទេសក្មេងខ្ចីជាងគេក្នុងតំបន់ ដែលទទួលបានឯករាជ្យពីប្រទេសឥណ្ឌូនេស៊ី ក្នុងឆ្នាំ ២០០២ នេះ គ្រោងនឹងក្លាយជាសមាជិកទី១១របស់ប្លុកនេះ។

រដ្ឋាភិបាលក្រុងឌីលី កំពុងសម្លឹងឃើញប្រទេសសមាជិកអាស៊ានជាច្រកចូលទៅកាន់ពាណិជ្ជកម្ម ការវិនិយោគ និងឱកាសការងារកាន់តែច្រើនឡើងសម្រាប់ចំនួនយុវជន ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សរបស់ពួកគេ ក៏ដូចជាសញ្ញា នៃការត្រៀមខ្លួនក្នុងការរួមចំណែកដល់ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។

នាយករដ្ឋមន្ត្រីទីម័រខាងកើត លោក សាណាណា ហ្គូស្មាវ (Xanana Gusmao) បាននិយាយថា ការចូលរួមជាមួយអាស៊ាននឹងជួយឱ្យប្រទេសរបស់លោក ចូលទៅកាន់ទីផ្សារមួយដែលមានចំនួនប្រជាជនសរុបជាង៦០០លាននាក់ ហើយថា វានឹងភ្ជាប់ប្រទេសនេះកាន់តែស៊ីជម្រៅទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងធ្វើឱ្យទីម័រខាងកើតក្លាយជាកន្លែងទាក់ទាញក្នុងការវិនិយោគ។

ទោះជាយ៉ាងណា សមាជិកភាពអាស៊ាន ក៏នឹងនាំមកនូវការប្រកួតប្រជែងកាន់តែតឹងតែងផងដែរ។ គេរំពឹងថា អាជីវកម្មក្នុងស្រុកនឹងប្រឈមមុខនឹងសម្ពាធពីអាជីវកម្មក្នុងតំបន់ ដែលបានបង្កើតឡើងកាន់តែច្រើន។ ដើម្បីឆ្លើយតបនឹងការប្រកួតប្រជែងនេះ សភាពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ទីម័រខាងកើតកំពុងរៀបចំសមាជិករបស់ខ្លួនតាមរយៈកម្មវិធីបណ្តុះបណ្តាល និងពង្រឹងសមត្ថភាព ដើម្បីជួយពួកគេឱ្យយល់ដឹងអំពីនីតិវិធី និងបទប្បញ្ញត្តិទីផ្សារអាស៊ាន៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ី ប្រកាសបិទការនាំចូលអង្ករពីប្រទេសផ្សេងៗ ដើម្បីលើកកម្ពស់ទីផ្សារក្នុងស្រុក

ឥណ្ឌូនេស៊ី ដែលជាប្រទេសមានប្រជាជនច្រើនជាងគេនៅក្នុងតំបន់ និងជាអ្នកនាំចូលអង្ករច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានប្រកាសបញ្ឈប់ការនាំចូលអ…

តើអ្វីនៅពីក្រោយការលាលែងពីតំណែងមេដឹកនាំគណបក្សភឿថៃ របស់លោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា?

លោក សូរ៉ាវង់ ធានថង (Sorawong Thienthong) អតីតអគ្គលេខាធិការបក្សភឿថៃ បានបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី ផៃថងថាន ស៊ីណាវ៉ាត់ត្រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ