សង្រ្គាមអ៊ីរ៉ង់

លោក ត្រាំ ប្រកាសពន្យារពេលបទឈប់បាញ់ ខណៈអ៊ីរ៉ង់ ចំអកថានេះគ្រាន់តែជាល្បិចត្រៀមវាយប្រហារមិនឱ្យដឹងខ្លួនមុន


ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេចប្រកាសពន្យារពេលបទឈប់បាញ់ជាមួយប្រទេសអ៊ីរ៉ង់ ដោយគ្មានកាលកំណត់។លោក ត្រាំ បានគូសបញ្ជាក់ថា ការសម្រេចចិត្តនេះ គឺដើម្បីទុកឱកាសឱ្យភាគីទាំងពីរអាចឈានទៅរកការចរចាសន្តិភាព បញ្ចប់ជម្លោះដ៏អូសបន្លាយដែលបានសម្លាប់ជីវិតមនុស្សអស់រាប់ពាន់នាក់ និង កំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក។
សង្រ្គាមអ៊ីរ៉ង់
ដោយ

លោក ដូណាល់ ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម ដោយបញ្ជាក់ថាលោកបានយល់ព្រមតាមការស្នើសុំរបស់ប្រទេសប៉ាគីស្ថាន ដែលកំពុងដើរតួជាអ្នកសម្របសម្រួលសន្តិភាពនៅក្នុងសង្គ្រាមអ៊ីរ៉ង់។ ប៉ាគីស្ថាន បានស្នើឱ្យសហរដ្ឋអាម៉េរិក ផ្អាករាល់ប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីរង់ចាំមេដឹកនាំ និងតំណាងរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ រៀបចំដាក់សំណើសន្តិភាពជាផ្លូវការ ដែលភាគីអាម៉េរិកអាចទទួលយកបាន។

ទោះជាយ៉ាងណា បំណងស្វែងរកសន្តិភាពនេះហាក់មិនទទួលបានការស្វាគមន៍ពីទីក្រុងតេអេអ៊ីរ៉ង់ឡើយ។ លោក ម៉ូហាម៉េដ បាគ័រ កាលីបាហ្វ(Mohammad Baqer Qalibaf) ទីប្រឹក្សាជាន់ខ្ពស់ នៃក្រុមអ្នកចរចាកំពូលរបស់អ៊ីរ៉ង់បានឆ្លើយតបវិញភ្លាមៗ ដោយរិះគន់យ៉ាងចាស់ដៃថាការប្រកាសរបស់លោក ត្រាំ គ្រាន់តែជាល្បិចទិញពេលវេលាប៉ុណ្ណោះ។លោកបានចំអកឱ្យថា អាម៉េរិកកំពុងប្រើប្រាស់លេស នៃបទឈប់បាញ់ដើម្បីរៀបចំយុទ្ធសាស្ត្រវាយប្រហារអ៊ីរ៉ង់ដោយមិនឱ្យដឹងខ្លួនជាមុន។

លោក កាលីបាហ្វ បានសង្កត់ធ្ងន់នៅលើបណ្តាញសង្គម X ថា ការដែលសហរដ្ឋអាម៉េរិកនៅតែបន្តការឡោមព័ទ្ធ និងបិទខ្ទប់ច្រកសមុទ្រ ក៏ដូចជាកំពង់ផែសំខាន់ៗរបស់អ៊ីរ៉ង់ គឺមិនខុសពីការវាយប្រហារដោយគ្រាប់បែកនោះទេ។ ក្នុងស្ថានភាពបែបនេះ អ៊ីរ៉ង់គ្មានជម្រើសអ្វីក្រៅពីការត្រៀមលក្ខណៈឆ្លើយតបវិញដោយកម្លាំងយោធានោះឡើយ។

ការឡើងកម្ដៅនៃការវាយប្រហារវោហាសាស្ត្ររវាងអាមេរិកនិងអឺរ៉ង់ កំពុងធ្វើឱ្យសហគមន៍អន្តរជាតិមានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈដែលក្តីសង្ឃឹម នៃដំណោះស្រាយតាមផ្លូវការទូតហាក់នៅមានភាពស្រពេចស្រពិលនៅឡើយ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


តើកម្ពុជា ​គួរប្រើខែលយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីឆ្លើយតប​នឹង​ការរំលោភបំពានរបស់យោធាថៃ ក្រៅពីការដាក់លិខិតតវ៉ា?

ស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កំពុងឡើងកម្ដៅជាថ្មី បន្ទាប់ពីមានសកម្មភាពរំលោភបំពាន និងការធ្វើទុក្ខបុកម្នេញពីសំណាក់យោធាថៃ និងគំរាមក…

ការសាងសង់អាកាសយានដ្ឋានតម្លៃជិត១៣ពាន់លានដុល្លាររបស់វៀតណាម កំពុងជួបបញ្ហាខ្វះកម្លាំងពលកម្មធ្ងន់ធ្ងររហូតដល់ជិត៦,០០០នាក់

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ ឡុងថាញ់ ដែលជាអាកាសយានដ្ឋានធំបំផុតក្នុងប្រវត្តិសាស្ត្រវៀតណាម កំពុងជួបវិបត្តិខ្វះខាតកម្លាំងពលកម្មធ្ងន់ធ្ងររហ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ