វិស័យ សេដ្ឋកិច្ច

លោក ត្រាំ ស្នើឱ្យកាត់បន្ថយការចំណាយរហូតដល់១៦៣ពាន់លានដុល្លារនៅឆ្នាំក្រោយ


ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីសប្ដាហ៍មុនបានស្នើឱ្យកាត់បន្ថយការចំណាយរបស់សហព័ន្ធរហូតដល់១៦៣ពាន់លានដុល្លារនៅឆ្នាំក្រោយ ដោយការកាត់បន្ថយការចំណាយយ៉ាងច្រើននេះផ្តោតសំខាន់ទៅលើវិស័យអប់រំ លំនៅឋាន និងការស្រាវជ្រាវវេជ្ជសាស្រ្ត ស្របពេលអាម៉េរិក កំពុងបង្កើនការចំណាយលើវិស័យការពារជាតិ និងសន្តិសុខព្រំដែន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំជាច្រើន។
វិស័យ សេដ្ឋកិច្ច
ដោយ

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានស្នើឱ្យកាត់បន្ថយការចំណាយរបស់សហព័ន្ធរហូតដល់១៦៣ពាន់លានដុល្លារ នៅឆ្នាំ២០២៦ ហើយចំនួនថវិកានេះនឹងយកទៅចំណាយលើវិស័យសន្តិសុខជាតិ ដែលនឹងកើនឡើងជិត៦៥% បើធៀបនឹងការចំណាយ ដែលបានអនុម័តនៅឆ្នាំ២០២៥ ខណៈលោក ត្រាំ កំពុងបង្ក្រាបលើជនអន្តោប្រវេសន៍ខុសច្បាប់។

ការិយាល័យគ្រប់គ្រង និងថវិការបស់សេតវិមានបាននិយាយថា សំណើនេះនឹងកាត់បន្ថយការចំណាយជាង២ពាន់លានដុល្លារពីសេវាប្រមូលចំណូលពន្ធផ្ទៃក្នុង (IRS)  ហើយនឹងកាត់បន្ថយថវិការបស់វិទ្យាស្ថានសុខភាពជាតិ និងមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺច្រើនជាង៤០%។

នេះជាលើកដំបូងហើយដែលលោក ត្រាំ បានស្នើឱ្យកាត់បន្ថយថវិកាចំណាយរបស់សហព័ន្ធចាប់តាំងពីលោកបានឡើងកាន់តំណែងកាលពីខែមករា ហើយការស្នើរបស់លោក ត្រាំ នេះគឺមានគោលបំណងធ្វើតាមការសន្យារបស់លោកក្នុងការបង្កើនការចំណាយទៅលើសន្តិសុខព្រំដែន ខណៈកំពុងកាត់បន្ថយការិយាធិបតេយ្យរបស់សហព័ន្ធ។

សមាជិកសភានៃគណបក្សប្រជាធិបតេយ្យ បានរិះគន់ចំពោះការកាត់បន្ថយការចំណាយនេះថា មានស្ថានភាពធ្ងន់ធ្ងរពេកហើយ ចំណែកសមាជិកគណបក្សសាធារណរដ្ឋមួយចំនួនបានអំពាវនាវឱ្យបង្កើនការចំណាយលើវិស័យការពារជាតិ និងផ្នែកផ្សេងទៀត៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម អាចជួយជំរុញទេសចរណ៍ក្រោមបាតសមុទ្រយ៉ាងណាដែរ?

កម្ពុជា បានរកឃើញការបង្កកំណើតរបស់ផ្កាថ្មនៅប្រជុំកោះរ៉ុង ក្នុងខេត្តព្រះសីហនុ ដែលជាគោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា ហើយការរកឃើញនេះកំពុងផ្…

លោក ត្រាំ នឹងពន្យារឱសានវាទលក់ក្រុមហ៊ុន TikTok ជាលើកទី២ ប្រសិនបើមិនសម្រេចបានកិច្ចព្រមព្រៀងណាមួយ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងពន្យារឱសានវាទក្នុងការលក់ក្រុមហ៊ុន TikTok ជាលក់ជាលើកទី២ ដើម្បីទុកពេលឱ្យក្រុមហ៊ុនយក្សចិន ByteD…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ