#វិស័យ សេដ្ឋកិច្ច

Articles by Tag វិស័យ សេដ្ឋកិច្ច

សម្ពាធសេដ្ឋកិច្ចបានក្លាយជាចំណុចខ្សោយរបស់លោក ត្រាំ នៅក្នុងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ដោយ​ ​ ខេមបូណូមីស
ក្រោយការបើកយុទ្ធនាការយោធាប្រឆាំងអ៊ីរ៉ង់អស់រយៈពេល៧សប្តាហ៍មកនេះ របបដឹកនាំក្រុងតេអេរ៉ង់ នៅតែអាចរក្សាជំហររឹងមាំ ខណៈដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅមិនទាន់អាចសម្រេចបាននូវការទាមទាររបស់ខ្លួនឡើយ។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី១៨ ខែមេសា សង្គ្រាមពួតដៃគ្នារវាងអាម៉េរិក និងអ៊ីស្រាអែល នាពេលនេះ បានបង្ហាញឱ្យពិភពលោកឃើញកាន់តែច្បាស់ពីចំណុចខ្សោយដ៏ធំបំផុតរបស់លោក ត្រាំ នោះគឺសម្ពាធសេដ្ឋកិច្ច ដែលកំពុងច្របាច់កអាម៉េរិកខ្លួនឯង។