មេដឹកនាំអាម៉េរិក

លោក ត្រាំ ចាត់ទុកសំណល់បញ្ហាពីរដ្ឋបាលលោក ចូ បៃដិន ជាមរតកដ៏រញ៉េរញ៉ៃសម្រាប់ខ្លួន


កាលពីរាត្រីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានថ្លែងសុន្ទរកថាពិសេស ដើម្បីបិទបញ្ចប់ការងារ១១ខែដំបូង នៃអាណត្តិទី២របស់លោក។ នៅក្នុងសុន្ទរកថានោះ លោក ត្រាំ បានសង្កត់ធ្ងន់លើបញ្ហាសេដ្ឋកិច្ច និងរិះគន់សំណល់បញ្ហា ដែលបន្សល់ទុកពីរដ្ឋបាលលោក ចូ បៃដិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
មេដឹកនាំអាម៉េរិក
ដោយ

នៅក្នុងអំឡុងពេលថ្លែងសុន្ទរកថា កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានចាត់ទុកឆ្នាំដំបូងនៃអាណត្តិទី២របស់លោកជាជំហាននយោបាយដ៏ជោគជ័យមួយរបស់សហរដ្ឋអាម៉េរិក ទោះបីជាជនជាតិអាម៉េរិក មានការព្រួយបារម្ភអំពីសេដ្ឋកិច្ច ហើយគណបក្សសាធារណរដ្ឋត្រូវគេប៉ាន់ប្រមាណថា នឹងប្រឈមមុខនឹងការបោះឆ្នោតពាក់កណ្តាលអាណត្តិដ៏លំបាកនៅឆ្នាំ២០២៦ ក៏ដោយ។

ទន្ទឹមនឹងនេះ លោក ត្រាំ បានឆ្លៀតរិះគន់សំណល់បញ្ហា ដែលបន្សល់ទុកដោយរដ្ឋបាលលោក ចូ បៃដិន ដោយលោកបានចាត់ទុកជាមរតកដ៏រញ៉េរញ៉ៃមួយ ដែលលោកកំពុងជួសជុលវា។ បញ្ហាដែលលោក ត្រាំ បានលើកឡើងនេះ គឺពាក់ព័ន្ធសេដ្ឋកិច្ច ឧក្រិដ្ឋកម្ម ការលើកកម្ពស់ការថែទាំសុខភាព និងគោលនយោបាយអន្តោប្រវេសន៍។

លោក ត្រាំ បានអះអាងថា ចាប់ពីពេលនេះតទៅ សហរដ្ឋអាម៉េរិក បានត្រៀមខ្លួនរួចហើយក្នុងការទទួលភាពរីកចម្រើននៃសេដ្ឋកិច្ច ដែលពិភពលោកមិនធ្លាប់មាន។ ប៉ុន្តែលោកមិនបានថ្លែងពីទុក្ខលំបាក ដែលពលរដ្ឋអាម៉េរិក កំពុងតស៊ូជាមួយនឹងការកើនឡើងការចំណាយលើថ្លៃជីវភាពប្រចាំថ្ងៃនោះឡើយ។ ហើយលោក ក៏មិនបាននិយាយអំពីគោលនយោបាយថ្មីស៊ីជម្រៅដូចដែលគេបានគ្រោងទុកនោះទេ សូម្បីតែបញ្ហាពាក់ព័ន្ធនឹងកិច្ចការអន្តរជាតិ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អ្នកជំនាញអន្តរជាតិថា ថៃ កំពុងប្រើវិធីសាស្ត្រចាស់ក្នុងសម័យឆ្នាំ ១៩៤១ ដើម្បីជាលេសឈ្លានពាន និងលេបយកទឹកដីកម្ពុជា នៅសម័យថ្មីនេះ

អ្នកជំនាញអន្តរជាតិថា ថៃ កំពុងប្រើវិធីសាស្ត្រចាស់ក្នុងសម័យឆ្នាំ ១៩៤១ ដើម្បីជាលេសឈ្លានពាន និងលេបយកទឹកដីកម្ពុជា នៅសម័យថ្មីនេះ។ លោក Casey B…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ