វិស័យយុត្តិធម៌

លោក ត្រាំ ព្រមានទារថ្លៃជំងឺចិត្តចំនួន២៣០លានដុល្លារពីក្រសួងយុត្តិធម៌អាម៉េរិក ដែលបានស៊ើបអង្កេតលើរូបលោក


ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ (Donald Trump) ព្រមានទារប្រាក់ចំនួន២៣០លានដុល្លារពីក្រសួងយុត្តិធម៌ជាថ្លៃជំងឺចិត្ត ក្រោយក្រសួងនេះបានស៊ើបអង្កេតលើរូបលោកកាលពីពេលកន្លងទៅ។ ជាផែនការលោក ត្រាំ គ្រោងយកប្រាក់សំណងនេះជួយដល់អង្គការសប្បុរសធម៌។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។
វិស័យយុត្តិធម៌
ដោយ

កាសែត New York Times បានរាយការណ៍ថា កាលពីឆ្នាំ២០២៣ និងឆ្នាំ២០២៤ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិកបានដាក់ពាក្យប្តឹងប្រឆាំងនឹងក្រសួងយុត្តិធម៌អាម៉េរិក មុនពេលលោកបានជាប់ឆ្នោតក្លាយជាប្រធានាធិបតីនៅអាណត្តិនេះ។ ពាក្យបណ្ដឹងទី១លោក ត្រាំ ប្តឹងទាមទារសំណងជំងឺចិត្តពីបទរំលោភសិទ្ធិ ក្រោយក្រសួងនេះបានចោទប្រកាន់ និងស៊ើបអង្កេតលើរូបលោកពាក់ព័ន្ធការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោតនៅឆ្នាំ២០១៦។

ចំណែកពាក្យបណ្តឹងទី២ ផ្តោតលើសំណុំរឿងឯកសារសម្ងាត់របស់លោក ត្រាំ ដែលត្រូវបានតុលាការទម្លាក់ចោលអត់ចាត់ការ បន្ទាប់ពីលោកបានជាប់ឆ្នោតជាថ្មី រួមទាំងការចោទប្រកាន់ទីភ្នាក់ងារ FBI ពីបទរំលោភលើឯកជនភាពរបស់ លោក នៅពេលពួកគេបានឆែកឆេរលំនៅឋានរបស់លោកនៅរដ្ឋហ្វ្ល័ររីដា ក្នុងឆ្នាំ២០២២។

ថ្លែងក្នុងបទសម្ភាសជាមួយទូរទស្សន៍ CNN កាលពីថ្ងៃអង្គារ លោក ត្រាំ បាននិយាយថា ពេលនេះអាចនឹងតាមទាមទារប្រាក់សំណងជំងឺចិត្តពីក្រសួងយុត្តិធម៌ ចំពោះការស៊ើបអង្កេតលើរូបលោក ដែលមិនទទួលបានជោគជ័យក្នុងពេលកន្លងមកនេះ ប៉ុន្តែលោកមិនបានបញ្ជាក់ក្នុងបទសម្ភាសនេះថាតើចំនួនប្រាក់ប៉ុន្មានដែលលោកនឹងទាមទារនោះទេ។ ប៉ុន្តែបើតាមការចុះផ្សាយកាសែត New York Times លោក ត្រាំ កំពុងស្វែងរកការទាមទារប្រាក់សំណងជំងឺចិត្តចំនួន២៣០លានដុល្លារ ហើយថា ការទូទាត់សំណងជំងឺចិត្តនេះអាចត្រូវបានយល់ព្រមដោយមន្ត្រីក្រសួងយុត្តិធម៌ ដែលការពារលោក ត្រាំ ឬអ្នកដែលនៅជុំវិញលោកក្នុងពេលស៊ើបអង្កេតនោះ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ម៉ាឡេស៊ី គ្រោងជះលុយ៣៥៥លានដុល្លារ សាងសង់របងព្រំដែនជាប់ជាមួយថៃ

វាជាដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលដោយនៅសុខៗស្រាប់តែប្រទេសម៉ាឡេស៊ី ដែលធ្លាប់មានប្រវត្តិបាត់ទឹកដីទៅលើប្រទេសថៃ បានប្រកាសអនុម័តកញ្ចប់ថវិកាចំនួន៣៥…

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទាក់ទាញគម្រោងវិនិយោគរោងចក្រផលិតចំណីសត្វនៅខេត្តកំពង់ធំ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ