អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុនធំៗចំនួន ២ សហការគ្នាសិក្សាលើគម្រោងបង្កើតមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញតាមផ្លូវអាកាសនៅក្រុងព្រះសីហនុ


ក្រុមហ៊ុន WorldBridge របស់អ្នកជំនួញដ៏ល្បីឈ្មោះនៅកម្ពុជា អ្នកឧកញ៉ា សៀ ឫទ្ធី បានសម្រេចចាប់ដៃគ្នាជាមួយនឹងក្រុមហ៊ុន Cambodia Airports ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនដ៏ធំរបស់បារាំង Vinci Airports ដើម្បីសិក្សាលទ្ធភាពបង្កើត មជ្ឈមណ្ឌលដឹកជញ្ជូនទំនិញតាមផ្លូវអាកាស (Cargo Logistics Hub) នៅអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ ក្នុងគោលបំណងពង្រឹងសមត្ថភាពឡូជីស្ទិក និងលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនរបស់កម្ពុជា។
ក្រុមហ៊ុនធំៗចំនួន ២ សហការគ្នាសិក្សាលើគម្រោងបង្កើតមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញតាមផ្លូវអាកាសនៅក្រុងព្រះសីហនុ
ដោយ
អំពី WorldBridge Group

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុនទាំងពីរនេះ បានធ្វើឡើង នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri-La រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទ​ទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

អនុស្សរណៈនេះត្រូវបានចុះហត្ថលេខាដោយ អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge និងលោក Julien Bert នាយកប្រតិបត្តិក្រុមហ៊ុន Cambodia Airports។
តាមរយៈកិច្ចសហការលើគម្រោងនេះ ភាគីទាំងពីរ​នឹងវាយតម្លៃលទ្ធភាព​បង្កើតច្រករបៀង​ដឹកជញ្ជូនពហុមធ្យោបាយ ដែលតភ្ជាប់រវាងកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ និងអាកាសយានដ្ឋាន​អន្តរជាតិ ដើម្បីបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូនទំ​និញក្នុងប្រទេស និងឆ្លងដែន។

អ្នកឧកញ៉ា សៀ ឫទ្ធី បានលើកឡើងថា ការចុះអនុស្សរណៈនេះ គឺជាការចាប់ផ្តើមនៃកិច្ចសន្ទនា​រវាងក្រុមហ៊ុនទាំងពីរ ដើម្បីសិក្សាឱកាសអភិវឌ្ឍវិស័យឡូជីស្ទិករបស់កម្ពុជា។ អ្នកឧកញ៉ា ជឿជាក់ថា តាមរយៈការរួមបញ្ចូលគ្នារវាងទីតាំងយុទ្ធសាស្ត្ររបស់ក្រុងព្រះសីហនុ ដែលមានកំពង់ផែទឹកជ្រៅ និងអាកាសយានដ្ឋានអន្តរជាតិ រួមជាមួយនឹង​បទពិសោធន៍ និងជំនាញដ៏ប៉ិនប្រសប់​របស់​ក្រុមហ៊ុនទាំងពីរ​នៅក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទិក នឹងអាចជួយឱ្យកម្ពុជាក្លាយ​ជាមជ្ឈមណ្ឌល​ដឹកជញ្ជូនទំនិញដ៏សំខាន់មួយក្នុងតំបន់ នាពេលអនាគត។

ជាមួយគ្នានេះ លោក Julien Bert បានមានប្រសាសន៍ថា Cambodia Airports មានគោលបំណង​ពង្រឹងសមត្ថភាពដឹកជញ្ជូន​ទំនិញតាមផ្លូវអាកាស បង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងទំនិញ និងផ្តល់នូវ​សេវាកម្ម ដែលមានភាពបត់បែន ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការដឹកជញ្ជូនតាមផ្លូវអាកាស។ លោកជឿជាក់ថា ភាពជាដៃគូជាមួយ WorldBridge នឹងបង្កើតតម្លៃរយៈពេលវែងសម្រាប់ភាគីទាំងពីរ និងជួយពង្រឹងជំហររបស់កម្ពុជាជាមជ្ឈមណ្ឌលឡូជីស្ទិក និងពាណិជ្ជកម្មក្នុងតំបន់។

តាមផែនការ ក្រុមការងាររបស់ក្រុមហ៊ុនទាំងពីរនឹងបន្តសិក្សាលទ្ធភាព និងអភិវឌ្ឍចក្ខុវិស័យរួម​សម្រាប់​គម្រោងនេះ​ក្នុងរយៈពេលប៉ុន្មានខែខាងមុខ។ គម្រោងនេះក៏ស្របតាមគោល​នយោបាយរបស់​រាជរដ្ឋាភិបាល ដែលផ្តោតលើការពង្រឹងហេដ្ឋារចនាសម្ព័ន្ធឡូជីស្ទិក ដើម្បីទាក់ទាញការវិនិយោគ គាំទ្រការនាំចេញ និងបង្កើតឱកាសការងារថ្មីៗនៅកម្ពុជា។




អត្ថបទបន្ទាប់


ហេតុអ្វីបានជាអ៊ីរ៉ង់វាយប្រហារតែលើរដ្ឋឈូងសមុទ្រមិនវាយប្រហារលើនាវាចម្បាំងអាម៉េរិក និងអ៊ីស្រាអែល?

ខណៈដែលសហរដ្ឋអាម៉េរិកបង្កើនការវាយប្រហារយ៉ាងធ្ងន់ធ្ងរទៅលើអ៊ីរ៉ង់ ទីក្រុងតេអេរ៉ង់ ក៏បានវាយបកសងសឹកវិញយ៉ាងខ្លាំងក្លា និងភ្លាមៗ ដោយតម្រង់គោល…

ទោះតិច ឬច្រើនបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ នឹងត្រូវបានលើកយកមកជជែកនៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅម៉ានីល

រដ្ឋមន្ត្រីការបរទេសអាស៊ានបានបើកកិច្ចប្រជុំប្រចាំឆ្នាំនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ចំពេលគម្រប់ខួប១ឆ្នាំ នៃវិបត្តិអរិភាពព្រំដែន និងការរំល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ