សន្តិសុខស្បៀង

UN ព្រមានពីហានិភ័យនៃវិបត្តិអត់ឃ្លាន និងការកើនឡើងចំនួនជនភៀសសឹក បើសង្គ្រាមនៅអ៊ីរ៉ង់ បន្តអូសបន្លាយពេលយូរ


អង្គការសហប្រជាជាតិ (UN) បានព្រមានធ្ងន់ៗថា ការអូសបន្លាយ នៃសង្គ្រាមនៅអ៊ីរ៉ង់ ដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ អាចនឹងធ្វើឱ្យចំនួនជនស្រេកឃ្លានទូទាំងពិភពលោកអាចឈានដល់កំណត់ត្រាថ្មីរហូតដល់ប្រមាណ៣៦៣លាននាក់ ខណៈដែលជនភៀសសឹកអ៊ីរ៉ង់ បានកើនឡើងដល់ ជាង៣លាននាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR)។
សន្តិសុខស្បៀង
ដោយ

កម្មវិធីស្បៀងអាហារពិភពលោក នៃអង្គការសហប្រជាជាតិ បានព្រមានថា មនុស្សរហូតដល់ទៅ ៤៥លាននាក់បន្ថែមទៀតអាចប្រឈមមុខនឹងភាពស្រេកឃ្លានធ្ងន់ធ្ងរ ដែលធ្វើឱ្យចំនួនជនស្រេកឃ្លានសរុបកើនឡើងរហូតដល់ប្រមាណ៣៦៣លាននាក់នៅទូទាំងពិភពលោក។ វិបត្តិនេះ កំពុងជំរុញដោយសារការរាំងស្ទះផ្លូវដឹកជញ្ជូនសំខាន់ៗដូចជា ច្រកសមុទ្រ Hormuz និងសមុទ្រក្រហមជាដើម។ ការរាំងស្ទះទាំងនេះកំពុងជំរុញឱ្យថាមពល ប្រេងឥន្ធនៈ និងជីកសិកម្មហក់ឡើងថ្លៃខ្លាំង ហើយជាលទ្ធផលវានឹងធ្វើស្បៀងអាហារហក់ឡើងថ្លៃនៅទូទាំងពិភពលោក។

តាមការរំពឹងទុកថា តំបន់ក្រីក្របំផុត ជាពិសេសនៅក្នុងតំបន់មួយចំនួននៃទ្វីបអាហ្វ្រិក និងអាស៊ី ដែលពឹងផ្អែកខ្លាំងលើការនាំចូល នឹងរងផលប៉ះពាល់ខ្លាំងជាងគេ។ ជាក់ស្ដែង ស្បៀងអាហារជាមូលដ្ឋាននៅក្នុងប្រទេសនានា ដូចជាស៊ូដង់ និងសូម៉ាលី ជាដើម កំពុងហក់ឡើងថ្លៃយ៉ាងខ្លាំង។

អង្គការសហប្រជាជាតិ បានព្រមានថា ប្រសិនបើសង្គ្រាមនៅអ៊ីរ៉ង់ នៅតែបន្តអូសបន្លាយពេលវែង វាអាចជះផលប៉ះពាល់ខ្លាំងទូទាំងពិភពលោក ដោយប៉ះពាល់ដល់គ្រួសារងាយរងគ្រោះបំផុត និងធ្វើឱ្យអសន្តិសុខស្បៀងកាន់តែធ្ងន់ធ្ងរទៅៗធ្លាយហួសពីតំបន់មជ្ឈិមបូព៌ា។

យោងតាមទិន្នន័យពីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន ដែលជាផ្នែកមួយ នៃអង្គការសហប្រជាជាតិ គិតត្រឹមថ្ងៃទី១២ ខែមីនា មានប្រជាជនអ៊ីរ៉ង់រហូតដល់ទៅ៣,២ លាននាក់បានរត់ភៀសសឹកនៅក្នុងប្រទេសអ៊ីរ៉ង់ ខណៈដែលសង្គ្រាមផ្ទុះកាន់ខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ។ ទោះជាយ៉ាងណា គ្មានទិន្ន័យផ្លូវការអំពីជនភៀសសឹកនៅអ៊ីស្រាអែលនោះទេ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


រដ្ឋបាលខេត្តសៀមរាបថា ពុំមានការហាមឃាត់ដាច់ខាតចំពោះការលេងជះទឹកនោះទេ គ្រាន់តែលើកទឹកចិត្តឱ្យពលរដ្ឋលេងល្បែងប្រជាប្រិយខ្មែរឱ្យបានច្រើន

​​រដ្ឋបាលខេត្តសៀមរាប លើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមលេងល្បែងប្រជាប្រិយខ្មែរឱ្យបានច្រើនក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុ…

លោក ត្រាំ ដៀលអង្គការ NATO ធ្ងន់ៗថា ឆ្កួតលីលា ក្រោយខឹងមិនជួយអន្តរាគមន៍បើកច្រកសមុទ្រហ័រម៉ូស

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានពន្លះអង្គការបក្សសម្ព័ន្ធយោធា NATO ដោយពាក្យសម្ដីធ្ងន់ៗ ឈានដល់ការដៀលថា ឆ្លួតលីលា ដែលបដិសេធមិនចូល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ