លិខិតឆ្លងដែន

អាម៉េរិករអិលធ្លាក់ចេញពីបញ្ជីលិខិតឆ្លងដែនមានឥទ្ធិពលបំផុតទាំង១០លើពិភពលោក


សហរដ្ឋអាម៉េរិក ដែលជាបងធំពិភពលោកបានរអិលធ្លាក់ចេញពីបញ្ជីលិខិតឆ្លងដែនដ៏មានឥទ្ធិពលបំផុតទាំង១០នៅលើពិភពលោកជាលើកដំបូងក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ដោយធ្លាក់មកនៅត្រឹមចំណាត់ថ្នាក់ទី១២នៅលើពិភពលោក។ ការធ្លាក់ចុះនេះបានបង្ហាញពីការថមថយឥទ្ធិពល និងប្រជាប្រិយភាពរបស់សហរដ្ឋអាម៉េរិក។ លិខិតឆ្លងដែនរបស់សិង្ហបុរី ដែលជាប្រទេសដែនកោះដ៏តូចមួយតំបន់អាស៊ីអាគ្នេយ៍បានជាប់ចំណាប់ថ្នាក់លេខ១នៅលើពិភពលោក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
លិខិតឆ្លងដែន
ដោយ

បើតាមសន្ទស្សន៍លិខិតឆ្លងដែន ហិនលី (Henley) ដែលចេញផ្សាយកាលពីថ្ងៃអង្គារ ទី១៤ ខែតុលា លិខិតឆ្លងដែនអាម៉េរិក បានធ្លាក់ចុះមកនៅត្រឹមចំណាត់ថ្នាក់ទី១២ នៅទូទាំងពិភពលោកដូចគ្នានឹងប្រទេសម៉ាឡេស៊ី ដោយអ្នកកាន់លិខិតឆ្លងនេះអាចធ្វើដំណើរទៅកាន់ប្រទេស ឬដែនដីគោលដៅដោយគ្មានទិដ្ឋាការចំនួន១៨០ ក្នុងចំណោម២២៧។

ជាមួយគ្នានេះ លិខិតឆ្លងដែនរបស់សិង្ហបុរី ដែលជាប្រទេសដែនកោះដ៏តូចមួយនៅតំបន់អាស៊ីអាគ្នេយ៍បានឈរកំពូលនៅលើពិភពលោក ដោយអ្នកកាន់លិខិតឆ្លងដែននេះ អាចធ្វើដំណើរទៅកាន់ប្រទេស និងដែនដីចំនួន១៩៣ ដោយមិនចាំបាច់មានទិដ្ឋាការ ខណៈកូរ៉េខាងត្បូង បានស្ថិតនៅលំដាប់ទីពីរជាមួយគោលដៅចំនួន១៩០ តាមពីក្រោយដោយប្រទេសជប៉ុន ដែលមាន១៨៩ គោលដៅ។ សន្ទស្សន៍ Henley បានចាត់ចំណាត់ថ្នាក់លិខិតឆ្លងដែននេះដោយផ្អែកលើចំនួនគោលដៅដែលអ្នកកាន់លិខិតអាចចូលបានដោយមិនចាំបាច់មានទិដ្ឋាការជាមុន។

នៅក្នុងឆ្នាំ២០១៤ លិខិតឆ្លងដែនរបស់អាម៉េរិក បានកាន់កាប់តំណែងកំពូល ប៉ុន្តែវាបានធ្លាក់ចុះជាបន្តបន្ទាប់នៅក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ហើយចំណាត់ថ្នាក់ចុងក្រោយបំផុតនេះបានបង្ហាញពីកម្រិតទាបបំផុតរបស់ខ្លួនចាប់តាំងពីសន្ទស្សន៍នេះត្រូវបានដាក់ឱ្យដំណើរការកាលពី២០ឆ្នាំមុន។ សន្ទស្សន៍ Henley បានសន្មតថា ការធ្លាក់ចុះអំណាចលិខិតឆ្លងដែនរបស់សហរដ្ឋអាម៉េរិកនេះ គឺដោយសារការខ្វះខាតក្នុងការបំពេញឱ្យគ្នាទៅវិញទៅមក ដោយកត់សម្គាល់ថា ខណៈលិខិតឆ្លងដែនអាម៉េរិក អាចចូលទៅកាន់គោលដៅ១៨០ ដោយគ្មានទិដ្ឋាការ គឺមានតែគោលដៅចំនួន៤៦ប៉ុណ្ណោះ ដែលអាចចូលអាម៉េរិកវិញដោយគ្មានទិដ្ឋាការ​៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ស្របពេលក្រុមហ៊ុនធំៗរបស់អាម៉េរិក ដកការវិនិយោគចេញពីចិន ក្រុមហ៊ុន Apple សន្យានឹងជំរុញការវិនិយោគបន្ថែមនៅក្នុងប្រទេសនេះ

ក្រោមសម្ពាធរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់សហរដ្ឋអាម៉េរិក ជាច្រើន បានដកការវិនិយោគចេញពីប្រទេសចិន…

លោក ត្រាំ នឹងជួបលោក ពូទីន ជាលើកទីពីរ ដើម្បីពិភាក្សាលើបញ្ហាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ ថា នឹងជួបពិភាក្សាគ្នាជាលើកទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ