
គណៈកម្មការទំនាក់ទំនងសហព័ន្ធបាននិយាយកាលពីថ្ងៃពុធ សប្តាហ៍នេះថា ខ្លួនគ្រោងនឹងអនុម័តច្បាប់ ដើម្បីរារាំងក្រុមហ៊ុននានា មិនឱ្យតភ្ជាប់ខ្សែទំនាក់ទំនង ឬឧបករណ៍បច្ចេកវិទ្យាគ្រប់គ្រងទិន្នន័យ ឬឧបករណ៍អេឡិចត្រូនិកក្រោមបាតសមុទ្ររបស់ចិនទាំងអស់ទៅកាន់សហរដ្ឋអាម៉េរិក។ លោក ប្រេនដាន ខា (Brendan Carr) ប្រធានគណៈកម្មការទំនាក់ទំនងសហព័ន្ធបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាម៉េរិក បានឃើញហេដ្ឋារចនាសម្ព័ន្ធខ្សែកាបក្រោមបាតសមុទ្រត្រូវបានគំរាមកំហែងនៅប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារប្រទេសចិន ដូច្នេះអាម៉េរិកកំពុងចាត់វិធានការលើបញ្ហានេះ ដើម្បីការពារអាម៉េរិកប្រឆាំងនឹងភាពជាម្ចាស់របស់សត្រូវបរទេស និងការចូលទៅប្រើប្រាស់ ក៏ដូចជាការគំរាមកំហែងតាមអ៊ីនធឺណិត និងទិន្នន័យផ្សេងៗ។ដោយៈ សរ សុជាតិ
ការស្នើច្បាប់ដើម្បីប្រឆាំងនឹងប្រព័ន្ធបច្ចេកវិទ្យារបស់ចិននេះ ត្រូវបានអ្នកវិភាគលើកឡើងថា គឺដោយសារសហរដ្ឋអាម៉េរិក មានការព្រួយបារម្ភពីសុវត្ថិភាពទិន្នន័យយ៉ាងទូលំទូលាយពីបណ្តាញខ្សែកាបក្រោមបាតសមុទ្រជាង៤០០ ដែល កំពុងផ្តល់ការគ្រប់គ្រងសឹងតែ៩៩% លើចរាចរអ៊ីនធឺណិតអន្តរជាតិ។ ការព្រួយបារម្ភនេះ បានផ្ទុះឡើងជាថ្មី ខណៈកាលពីមុនអ្វីដែលអាម៉េរិក កង្វល់ ខ្លាំងនោះ គឺឧបករណ៍ទិន្នន័យដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនចិន មានទំនាក់ទំនងយ៉ាងជិតស្និទជាមួយនឹងក្រុមហ៊ុន China Telecom និងក្រុមហ៊ុន China Mobile៕
ដោយៈ សរ សុជាតិ