អត្ថបទពាណិជ្ជកម្ម

ប្រើ AMK Mobile មានឱកាសឈ្នះរង្វាន់


ភ្នំពេញថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីជាការលើកទឹកចិត្តដល់អតិថិជនទាំងអស់ដែលតែងតែធ្វើប្រតិបត្តិការលើ AMK Mobile សម្រាប់ការទូទាត់ ផ្ទេរប្រាក់ និងគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃ ធនាគារ អេ អឹម ខេ បានដាក់ឱ្យដំណើរការយុទ្ធនាការថ្មីមួយគឺ «ប្រើ AMK Mobile មានឱកាសឈ្នះរង្វាន់» ។ យុទ្ធនាការនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ ជាមួយនឹងការផ្តល់ជូនរង្វាន់សរុបចំនួន ១៣៣រង្វាន់ ដែលនឹងរើសអ្នកឈ្នះចំនួន ៣៣ រូបរៀងរាល់ខែ និងម្ចាស់រង្វាន់ធំចំនួន ១រូប។
ប្រើ AMK Mobile មានឱកាសឈ្នះរង្វាន់
ដោយ
អំពី AMK

រង្វាន់សរុបរួមមាន ម៉ូតូ Vespa S 2026 ចំនួន ១ គ្រឿង ម៉ូតូអគ្គិសនី TailG F56 2026 ចំនួន ៤ គ្រឿង ទូរសព្ទដៃ Samsung Galaxy A56 5G ចំនួន ៨ គ្រឿង និងមួកសុវត្ថិភាពចំនួន ១២០ រង្វាន់។

ការចាប់រង្វាន់នឹងធ្វើឡើងចំនួន៤លើក ដោយលើកទី១នឹងធ្វើឡើងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ លើកទី២ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ លើកទី៣ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៦ និងការចាប់រង្វាន់ធំនឹងធ្វើឡើងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៧។

របៀបទទួលបានឱកាសផ្សងសំណាង គ្រាន់តែធ្វើប្រតិបត្តិការលើ AMK Mobile៖

-បញ្ចូលលុយទូរសព្ទ៖ រៀងរាល់ ៤ ដុល្លារ = ១ ឱកាស

-បង់វិក្កយបត្រផ្សេងៗ៖ ១ ប្រតិបត្តិការ = ១ ឱកាស

-វេរលុយក្រៅប្រទេស៖ ១ ប្រតិបត្តិការ = ១ ឱកាស

-បង្កើតគណនីកូនឆ្លាត៖ ១ គណនី = ១ ឱកាស

-បង្កើតគណនីអនាគត៖ ១ គណនី = ១ ឱកាស

-បង្កើតគណនីសោធននិវត្តន៍៖ ១ គណនី = ១ ឱកាស

-បង្កើតគណនីមានកាលកំណត់៖ រៀងរាល់ ១.០០០ ដុល្លារ = ១ ឱកាស​ (ផ្តល់ជូនចំពោះការបើកតាមទូរសព្ទដៃ រយៈពេលចាប់ពី ១២ ខែឡើងទៅ)

អំពី ធនាគារ​ អេ អឹម ខេ

ធនាគារ អេ អឹម ខេ គឺជាធនាគារឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែបជូនដល់អតិថិជនគ្រប់រូបនៅទូទាំងប្រទេស ជាពិសេសស្ត្រី និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាពដែលពួកគាត់ចង់បាន។ ធនាគារមានបណ្តាញប្រតិបត្តិការនៅគ្រប់រាជធានី-ខេត្ត និងស្រុក-ក្រុង-ខណ្ឌទាំងអស់ក្នុងប្រទេសកម្ពុជា ដោយមានសាខាចំនួន ១៤៣ កន្លែង និងភ្នាក់ងារជាង ៥.០០០ ទូទាំងប្រទេស។ ក្រៅពីសេវាកម្ចី និងប្រាក់បញ្ញើ ធនាគារក៏មានផ្តល់ជូននូវសេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែប រួមមាន៖ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស ប៊េងកាសួររេន សេវាទូទាត់វិក្កយបត្រ សេវាបើកប្រាក់បៀវត្ស និងកម្មវិធីធនាគារចល័ត AMK Mobile ដែលអាចស្កេនទូទាត់តាម KHQR រួមជាមួយសេវាហិរញ្ញវត្ថុជាច្រើនទៀត។




អត្ថបទបន្ទាប់


ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ដ៏កំណាចនៅនេប៉ាល់-ទីបេ កើនដល់ជាង ៩០០នាក់ និងជិត ៥,០០០នាក់បាត់ខ្លួន

ប្រទេសនេប៉ាល់ នៅថ្ងៃទី៣១ ខែសីហានេះ បានចាប់ផ្ដើមបញ្ចុះសពជនរងគ្រោះមួយចំនួន ក្នុងចំណោម​សាកសពរាប់រយដែលត្រូវបានរកឃើញ បន្ទាប់ពីគ្រោះទឹកជំនន…

កម្ពុជានឹងចាប់ជជែកលើការដំឡើងប្រាក់ឈ្នួលអប្បរមានៅដើមខែកញ្ញា ខណៈអ្នកជំនាញមិនរំពឹងទទួលបានការដំឡើងច្រើននោះទេ

ទោះបីជាសេដ្ឋកិច្ចសកល និងក្នុងតំបន់ជួបប្រទះវិបត្តិ និងភាពមិនប្រាកដប្រជាដល់ថ្នាក់ធ្វើឱ្យប្រទេសមួយចំនួនក្នុងតំបន់ខកខានក្នុងការដំឡើងប្រាក់ឈ្នួល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ