ពាណិជ្ជកម្មតាមអនឡាញ

ពន្ធអាករលើតម្លៃបន្ថែមលើពាណិជ្ជកម្មតាមអនឡាញ លើកពេលអនុវត្តដល់ខែមេសាវិញ


អគ្គនាយកដ្ឋានពន្ធដារនឹងចាប់ផ្ដើមអនុវត្តការយកពន្ធអាករលើតម្លៃបន្ថែមសម្រាប់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកចាប់ពីខែមេសា ឆ្នាំ២០២២ ខណៈដំបូងឡើយការយកពន្ធនេះ គ្រោងអនុវត្តចាប់ពីខែមករា ឆ្នាំនេះ។
អគ្គនាយកដ្ឋានពន្ធដារ
ដោយ

ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​ពន្ធដារ​អះអាង​ថា ការ​ពន្យារពេល​អនុវត្ត​យកពន្ធ​អាករ​លើ​តម្លៃបន្ថែម​នេះ គឺ​ដើម្បី​ទុក​ពេល​ក្រុមហ៊ុន សហគ្រាស និង​អ្នក​រកស៊ី​តាម​អេ​ឡិច​ត្រូ​និក ដែល​ជាប់​កាតព្វកិច្ច​បង់ពន្ធ សិក្សា​ស្វែង​យល់​ពី​យន្តការ​នេះ​ឲ្យ​បាន​ច្បាស់លាស់​។ ជាមួយ​គ្នា​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ ក៏​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់ និង​ផាកពិន័យ​ចំពោះ​ក្រុមហ៊ុន សហគ្រាស និង​បុគ្គល​ណា ដែល​បន្ត​រកស៊ី​ដោយ​គ្មាន​លិខិតអនុញ្ញាត​ផង​ដែរ​។

ឯកឧត្តម កែន សម្បត្តិ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​មាន​ប្រសាសន៍​ថា អគ្គនាយកដ្ឋាន​ពន្ធដារ​នឹង​ចាប់​អនុវត្ត​យកពន្ធ​អាករ​លើ​តម្លៃបន្ថែម សម្រាប់​ក្រុមហ៊ុន សហគ្រាស និង​និវាស​ន​បុគ្គល​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ចាប់ពី​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២២​។ តាម​គម្រោង​យ​ន្ធ​ការ​យកពន្ធ​អាករ​លើ​តម្លៃបន្ថែម​នេះ អគ្គនាយក​រដ្ឋ​ពន្ធដារ​ត្រូវ​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២២ តទៅ តែ​ត្រូវ​បាន​ពន្យារពេល​អនុវត្ត​រហូត​ដល់​ខែមេសា ក្រោយ​មានការ​អន្តរាគមន៍​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ឯកឧត្តម​បាន​គូសបញ្ជាក់​ថា ការ​ពន្យារពេល​នេះ​គឺ​ដើម្បី​ទុក​ឲ្យ​ក្រុមហ៊ុន សហគ្រាស និង​បុគ្គល​ដែល​រកស៊ី​លើ​វិស័យ​នេះ បាន​សិក្សា​ពី​យន្តការ​នេះ​ឲ្យ​បាន​ស៊ីជម្រៅ និង​ច្បាស់លាស់​បន្ថែម​ទៀត​។

គោលបំណង​នៃ​ការ​ដាក់​ឲ្យ​អនុវត្ត​កម្មវិធី​យកពន្ធ​អាករ​លើ​តម្លៃបន្ថែម​ខាងលើ គឺ​ដើម្បី​រួមចំណែក​កៀរគរ​ចំណូល​ពន្ធ​ជូន​រដ្ឋ​បន្ថែម ក្រោយ​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សង្កេត​ឃើញ​ថា ក្រុមហ៊ុន សហគ្រាស និង​បុគ្គល​រកស៊ី​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​មានការ​កើនឡើង​នា​ពេល​បច្ចុប្បន្ន​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ឯកឧត្តម កែន សម្បត្តិ ដែល​បាន​បន្ថែម​ថា ការ​កើនឡើង​ចំនួន​អ្នក​រកស៊ី​តាម​អន​ឡាញ​នេះ គឺ​បន្ទាប់​ពី​មានការ​រីក​ចម្រើន​ខ្លាំង​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​សតវត្សរ៍​ទី​២១ នេះ​។

ក្នុង​អំឡុង​នៃ​ការ​ពន្យារពេល​នេះ ឯកឧត្តម កែន សម្បត្តិ ស្នើ​ឲ្យ​ក្រុមហ៊ុន សហគ្រាស ឬ​បុគ្គល ដែល​រកស៊ី​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ដែល​មាន​ផលរបរ​ចាប់ពី​២៥០​លាន​រៀល រួសរាន់​មក​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម​ឲ្យ​បាន​មុន​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២២ បើ​មិន​ចង់​រង​ការ​ពិន័យ ឬ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។

ពាក់ព័ន្ធ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​នេះ ក្រសួងពាណិជ្ជកម្ម​កម្ពុជា​កាលពី​ពេល​ថ្មី​ៗ​បាន​សម្រេច​ពន្យារពេល​ចុះបញ្ជី និង​ផាកពិន័យ​សម្រាប់​សហគ្រាស​ឯកបុគ្គល នីតិបុគ្គល និង​សាខា​ក្រុមហ៊ុន​បរទេស​រហូត​ដល់​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២២​ផង​ដែរ​។ ក្រសួងពាណិជ្ជកម្ម​អះអាង​ថា ការ​ពន្យារពេល​នេះ​ក្រោយ​ក្រសួង​សង្កេត​ឃើញ​ក្រុមហ៊ុន សហគ្រាស និង​បុគ្គល​រកស៊ី​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​មួយ​ចំនួន កំពុង​រៀបចំ​ឯកសារ ដើម្បី​ស្នើ​សុំ​លិខិតអនុញ្ញាត ឬ​អាជ្ញា​បណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​៕ 

None



អត្ថបទបន្ទាប់


វិស័យអចលនទ្រព្យឆ្នាំ២០២២ អាចនឹងរងផលរំខានពីអូមីក្រុងយ៉ាងណាខ្លះ?

អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យ នៅតែមានទំនុកចិត្ត និងជឿជាក់នៅក្នុងការលូតលាស់នៃវិស័យអចលនទ្រព្យរបស់កម្ពុជានៅឆ្នាំ២០២២ បើទោះបីជា បច្ចុប្បន្ន…

អាមេរិកបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំងធំៗ២គ្រឿងចូលទៅតំបន់ជម្លោះសមុទ្រចិនខាងត្បូង

ស្របពេលដែលមានការរាយការណ៍ការអំពី យន្ដហោះចម្បាំងចិនជិត ៤០គ្រឿងបានហោះចូលដែនអាកាសកោះតៃវ៉ាន់ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ឃើញថា នៅថ្ងៃចន្ទទី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ