វិស័យថាមពល

វៀតណាម រកឃើញកំណប់រ៉ែប្រេងដ៏ធំបំផុតមិនធ្លាប់មាននៅអាស៊ាននៅ២ទសវត្សរ៍មកនេះ


ក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកថាមពល Wood Mackenzie បានទម្លាយឱ្យដឹងថា ក្រុមហ៊ុនផលិតប្រេងអាម៉េរិក Murphy Oil បានរកឃើញកំណប់រ៉ែប្រេងនៅវៀតណាម ដែលអាចជាកំណប់រ៉ែប្រេងដ៏ធំបំផុតនៅតំបន់អាស៊ានក្នុងពេល២ទសវត្សរ៍មកនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦។
វិស័យថាមពល
ដោយ

ក្រុមហ៊ុនផលិតប្រេងអាម៉េរិក ទើបរកឃើញកំណប់រ៉ែប្រេងនៅវៀតណាម ដែលអាចជាកំណប់រ៉ែប្រេងដ៏ធំបំផុតនៅអាស៊ានក្នុងពេល២ទសវត្សរ៍មកនេះ។ ក្រុមហ៊ុនផលិតប្រេងអាម៉េរិក Murphy Oil បានខួងអណ្តូងរ៉ែប្រេង ដើម្បីវាយតម្លៃ ហើយតាការប៉ាន់ប្រមាណ ដែលបានធ្វើបច្ចុប្បន្នភាពបង្ហាញថា ធនធានរ៉ែប្រេងដែលអាចខួងយកមកបានអាចលើសពី៤៣០លានបារ៉ែល ដែលខ្ពស់ជាងការព្យាករកាលពីលើកមុនៗ។

លទ្ធផលតេស្តសាកល្បងបានបង្ហាញថា អាងស្តុករ៉ែប្រេងដ៏ធំនេះអាចផលិតប្រេងដែលមានគុណភាពខ្ពស់បានប្រមាណ៦ពាន់បារ៉ែលក្នុងមួយថ្ងៃ។ ការធ្វើតេស្តបន្ថែមទៀតកំពុងដំណើរការ ហើយនឹងត្រូវការអណ្តូងរ៉ែប្រេងជាច្រើនទៀត ដើម្បីអាចបញ្ជាក់បានពីទំហំពិតប្រាកដចុងក្រោយនៃធនធានរ៉ែប្រេងនេះ។

ក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកថាមពល Wood Mackenzie បានដាក់ចំណាត់ថ្នាក់វាលរ៉ែប្រេង Hai Su Vang ថា ជាកំណប់រ៉ែធំបំផុតទី៣ នៅក្នុងតំបន់អាស៊ានចាប់តាំងពីឆ្នាំ២០០០ មក បន្ទាប់ពីការរកឃើញធំៗនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។

ការរកឃើញនេះអាចជួយប្រទេសវៀតណាម ប៉ះប៉ូវការដាំក្បាលចុះជាយូរមកហើយនូវការផលិតប្រេង ដែលបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងពេលពីរទសវត្សរ៍កន្លងមកនេះ។ ប្រទេសវៀតណាម បានក្លាយជាអ្នកនាំចូលប្រេងទាំងស្រុង ហើយបច្ចុប្បន្នពឹងផ្អែកយ៉ាងខ្លាំងទៅលើការផ្គត់ផ្គង់ពីបរទេស។

ទោះជាយ៉ាងណា ក្រុមអ្នកវិភាគព្រមានថា ដំណើរការបទប្បញ្ញត្តិដែលមានភាពយឺតយ៉ាវ និងតម្លាភាពទិន្នន័យនៅមានកម្រិតអាចធ្វើឱ្យការអភិវឌ្ឍរ៉ែប្រេងត្រូវពន្យារពេល ទោះបីជាកំណែទម្រង់ច្បាប់ថ្មីៗនេះមានគោលបំណងទាក់ទាញវិនិយោគិនបន្ថែមទៀតក៏ដោយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អាម៉េរិក ត្រៀមដកខ្លួនចេញពីអង្គការចំនួន៣១ ក្រោមចំណុះ UN និងអង្គការអន្តរជាតិ ចំនួន ៣៥ផ្សេងទៀត

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងដកខ្លួនចេញពីអង្គការចំនួន៣១ ក្រោមចំណុះអង្គការសហប្រជាជាតិ (UN) និងអង្…

បញ្ហាកោះហ្គ្រីនលែនកាន់តែក្ដៅគគុក ក្រោយដាណឺម៉ាកព្រមានប្រើច្បាប់«បាញ់មុនចាំសួរក្រោយ» ក្រោយអាម៉េរិកប៉ុនប៉ងដណ្តើមយកកោះមួយនេះ

ភាពតានតឹងជុំវិញបញ្ហាអធិបតេយ្យភាពកោះហ្គ្រីនលែន (Greenland) កាន់តែឡើងកម្តៅ បន្ទាប់ពីលេចធ្លាយព័ត៌មានថា សហរដ្ឋអាម៉េរិកនៅតែចិញ្ចឹមចង់គ្រប់គ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ