សាច់ជ្រូកវៀតណាម

វៀតណាម បន្ថែមការនាំចូលសាច់ជ្រូកពី អាមេរិក និងអឺរ៉ុប ដើម្បីបំពេញកង្វះខាត


ប្រទេសវៀតណាមនៅតែបន្តបន្ថែមការនាំចូលសាច់ជ្រូកពីក្រៅប្រទេស ជាពិសេសមកពី ទីផ្សារអាមេរិក និងអឺរ៉ុប ដើម្បីបំពេញតម្រូវការក្នុងស្រុក ដែលអាចប្រឈមនឹងការខ្វះខាត ដោយសារតែ ការរាតត្បាតនៃជម្ងឺប៉េស្តជ្រូក បានបំផ្លាញសត្វជ្រូកក្នុងស្រុក និងធ្វើឲ្យតម្លៃកើនឡើងខ្ពស់។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មានក្នុងស្រុកវៀតណាម។
វៀតណាម បន្ថែមការនាំចូលសាច់ជ្រូកពី អាមេរិក និងអឺរ៉ុប ដើម្បីបំពេញកង្វះខាត (រូបភាព៖www.vir.com.vn/)
ដោយ

លោក វួង ឌីញ ហូ ឧបនាយករដ្ឋមន្រ្តី​វៀតណាម បានស្នើឲ្យមាន​ការនាំចូល​សាច់ជ្រូក​បន្ថែម ១សែនតោន ក្នុងត្រី​មាសទី ១ ឆ្នាំ២០២០នេះ​ដើម្បីសម្រប​សម្រួលដល់ ថ្លៃសាច់ជ្រូក​ក្នុងស្រុក ដោយសាច់​ជ្រូក​នាំចូល មានតម្លៃ​ប្រមាណ ១,៥១ ដុល្លារ ក្នុងមួយ​គីឡូក្រាម ខុសពីតម្លៃ​សាច់ជ្រូក​ក្នុងស្រុកផងដែរ។

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម​វៀតណាម​បានគូសបញ្ជាក់ថា អ្នកផលិត​សាច់ជ្រូក​មកពី អាមេរិក បារាំង និងបែលហ្ស៊ិក ចំនួន ៥០នាក់ នឹងផ្គត់ផ្គង់​សាច់ជ្រូក​មកកាន់​វៀតណាម បន្ថែមពីលើចំនួន​អ្នកដែល​កំពុងផ្គត់ផ្គង់​សាច់ជ្រូក​ឲ្យ​វៀតណាម​ជាង១.៦០០នាក់។

បើតាម លោក ហួង អាញ ធួន អនុប្រធាន​នាយកដ្ឋាន​ទីផ្សារក្នុង​ស្រុកវៀតណាម​នៃក្រសួង​ឧស្សាហកម្ម និងពាណិជ្ជកម្ម​វៀតណាម បានអះអាងថា ការនាំចូល​សាច់ជ្រូកនេះ គឺដើម្បីការពារ អាជីវកម្ម កសិករ និងអ្នកប្រើប្រាស់​វៀតណាម ហើយការនាំចូលនេះ ដើម្បីធានា​ការផ្គត់ផ្គង់​ឲ្យបាន​គ្រប់គ្រាន់ នាឱកាសបុណ្យ​ចូលឆ្នាំ​វៀតណាម នាពេលខាងមុខ។

ទោះបីជាយ៉ាងណា តម្លៃសាច់ជ្រូក​នៅលើទីផ្សារ​អន្តរជាតិ គឺមានតម្លៃថ្លៃ ហើយការនាំចូល​សាច់ជ្រូក​ចូលវៀតណាម គឺពិតជាមិន​ថោកនោះទេ ដូច្នេះហើយ​ក្រសួងវៀតណាម ក៏បានណែនាំ​ប្រជាជនក្នុងស្រុក​ឲ្យត្រៀមខ្លួន ប្រើប្រាស់សាច់​ផ្សេងៗដូចជា សាច់មាន់ សាច់គោ និងគ្រឿងសមុទ្រ ជំនួស កុំពឹងផ្អែក​តែលើ សាច់ជ្រូកមួយមុខ។

សូមបញ្ជាក់ថា ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ​វៀតណាម បានបង្ហាញថា ជម្ងឺប៉េស្តជ្រូក បានរាតត្បាត​ជាង ៧.៧០០ឃុំ ក្នុង​៦៣ខេត្តក្រុង នៃប្រទេស​វៀតណាម ដែលឈានដល់ការ​ដកហូត​ជ្រូក​ជាង ៥លានក្បាល៕

_



អត្ថបទបន្ទាប់


ចិនប្រមូលទិញសាច់ជ្រូក ផ្គត់ផ្គង់បុណ្យចូលឆ្នាំចិនដោយសង្ឃឹមថាខ្វះខាត

តម្លៃសាច់ជ្រូកនៅក្នុងប្រទេសចិន ត្រូវបានគេរំពឹងថា នឹងអាចរក្សាបាននូវស្ថេរភាពថ្លៃ នាឱកាសបុណ្យចូលឆ្នាំចិន ខាងមុខនេះ បន្ទាប់ពីតម្លៃសាច់ជ្រូកជា…

បុគ្គលិកណាហ្គាវើលដ រាប់ពាន់នាក់ ធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែ និងលក្ខខណ្ឌការងារ ល្អប្រសើរជាងមុន

បុគ្គលិករាប់ពាន់នាក់ នៃកាស៊ីណូណាហ្គាវើល បានធ្វើកូដកម្មកាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ២០២០ ដើម្បីទាមទារដំឡើងប្រាក់ខែ និងលក្ខខណ្ឌការង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ