វិស័យទេសចរណ៍

វៀតណាម គ្រោងដាក់ចេញទិដ្ឋាការពិសេសចំនួនពីរ ដើម្បីទាក់ទាញអ្នកវិនិយោគ និងអ្នកមានទ្រព្យធន


រដ្ឋាភិបាលវៀតណាម ដែលជាអ្នកក្បែរខាងកម្ពុជា កំពុងពិចារណាដាក់ចេញទិដ្ឋាការពិសេសចំនួនពីរ រួមមាន ទិដ្ឋាការមាស និងទិដ្ឋាការចូលនិវត្តន៍ ដើម្បីបង្កើនភាពប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់។ គោលបំណងនៃគម្រោងដាក់ចេញទិដ្ឋាការទាំងនេះ គឺដើម្បីទាក់ទាញភ្ញៀវទេសចរ អ្នកវិនិយោគ និងជនបរទេសមានទ្រព្យធន ដែលចូលនិវត្តន៍ឱ្យចូលមកប្រទេសរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
វិស័យទេសចរណ៍
ដោយ

ដើម្បីប្រកួតប្រជែងជាមួយបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ រដ្ឋាភិបាលវៀតណាម គ្រោងដាក់ចេញគោលនយោបាយទិដ្ឋាការមាស និងទិដ្ឋាការចូលនិវត្តន៍ សំដៅទាក់ទាញទុនវិនិយោគ និងអ្នកមានទ្រព្យសម្បត្តិចូលមកកាន់ប្រទេសខ្លួន។ គម្រោងចេញទិដ្ឋាការមាសរយៈពេល១០ឆ្នាំសម្រាប់មហាសេដ្ឋីរបស់វៀតណាមនេះ ទទួលការគាំទ្រយ៉ាងខ្លាំងពីអ្នកប្រកបរបរក្នុងវិស័យទេសចរណ៍។

ពាក់ព័ន្ធនឹងផែនការចេញទិដ្ឋាការមាសនេះ ក្រុមប្រឹក្សាទេសចរណ៍វៀតណាម បានដាក់សំណើរទៅលោក ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម រួចហើយ ដើម្បីប្រែក្លាយវៀតណាម ពីគោលដៅទេសចរណ៍រយៈពេលខ្លីទៅជាគោលដៅអចិន្ត្រៃយ៍សម្រាប់ភ្ញៀវទេសចរ អ្នកជំនួញ និងជនបរទេស ដែលស្វែងរកទាំងឱកាសលំហែកាយ និងវិនិយោគនៅឆាកជីវិតចុងក្រោយរបស់ពួកគេ។

ពលរដ្ឋវៀតណាម មួយចំនួន បានលើកឡើងថា វៀតណាម មិនទាន់មានធនធានគ្រប់គ្រាន់សម្រាប់ផ្តល់ដល់មហាសេដ្ឋីនៅឡើយទេ ប៉ុន្តែអ្វីដែលវៀតណាម កំពុងមានសព្វថ្ងៃនេះ គឺវាគ្រប់គ្រាន់អាចផ្តល់អ្វីគ្រប់យ៉ាង ដែលអ្នកចូលនិវត្តន៍បរទេស ពិសេសលោកខាងលិច ចង់បាន​។ ពលរដ្ឋវៀតណាម ជឿជាក់ថា សេដ្ឋីពួកលោកខាងលិចដូចជាសហរដ្ឋអាម៉េរិក នឹងមិនជ្រើសរើសអាស៊ីអាគ្នេយ៍នោះទេ ប៉ុន្តែសម្រាប់អ្នកចូលនិវត្តន៍ គឺអាចមានច្រើន ដូច្នេះរដ្ឋាភិបាលវៀតណាម គួរតែគិតគូរលើបញ្ហានេះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ចិនស្នើឱ្យប្រទេសទាំងអស់ឈរលើភាពត្រឹមត្រូវ និងប្រកាន់ភ្ជាប់ច្បាប់ពាណិជ្ជកម្មអន្តរជាតិ

ស្របពេលសង្គ្រាមពន្ធគយរវាងមហាយក្សចិន និងសហរដ្ឋអាម៉េរិក កើនកម្តៅកាន់តែខ្លាំង ក្រសួងពាណិជ្ជកម្មចិន ស្នើឱ្យប្រទេសទាំងអស់មុនធ្វើអ្វីមួយត្រូវគិតពិច…

អាម៉េរិក ផ្អាកការនាំចេញរ៉ែកម្រទៅចិន ក្រោយសង្គ្រានពន្ធរវាងចិន និងអាម៉េរិក ឡើងកម្តៅដូចបាយពុះ

ក្រុមហ៊ុនជីករ៉ែ MP Materials របស់សហរដ្ឋអាម៉េរិក បានផ្អាកនាំចេញរ៉ែកម្រទៅកាន់ប្រទេសចិន ជាបណ្តោះអាសន្ន ក្រោយសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ